ចាប់សាំងយ៉ុងដឹកឈើមួយគ្រឿងតែគ្រោងចាត់ការឡានជាច្រើនទៀតដែលកំពុងធ្វើសកម្មភាពល្មើសច្បាប់

0
343

ដោយៈ បាយ៉ង់ថាមស៍
ព្រះវិហារៈ អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីឧទ្យានុរក្សជាច្រើននាក់ ចុះបង្ក្រាបរថយន្ត សាំងយ៉ុងដែលបានផ្ទុកឈើជ្រុងជាច្រើនកំណាត់នៅពេលកំពុងដឹកជញ្ជូនល្មើសច្បាប់។ ករណីនេះកើតឡើង កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លើដងផ្លូវក្រាលក្រួសក្រហមមួយខ្សែត្រង់ចំណុចផ្លូវបំបែក ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ភូមិអណ្តូងតាម៉េង ឃុំសាលាវិស័យ ស្រុកប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ។

លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្ត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែសីហា នេះថា ការចុះបង្ក្រា បឡានដឹកឈើនោះបន្ទាប់ពីមានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ និង ប្រធានមន្ទីរបរិស្ថានខេត្តលោក សុង ច័ន្ទសុជាតិ ក៍បានចុះទៅកាន់ ភូមិតាសែង ឃុំរណសិរ្ស បានប្រទះឃើញ និងប្រដេញស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកជញ្ជូនឈើចេញពី ភូមិតាសែង។ នៅពេលដេញមកដល់ចំណុចផ្លូវបំបែក ឃុំរណសិរ្ស ស្រុកសង្គមថ្មី និង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក៍បានប្រទះឃើញរថយន្តសាំងយ៉ុងមួយគ្រឿងផ្សេងទៀតផ្ទុកឈើពេញប្រៀបកំពុងចរាចរលើដង ផ្លូវក្រាលក្រួសក្រហម និងបានឃាត់រថយន្តនោះទុកនៅក្នុងវេលាយប់ជ្រៅនោះតែម្ដង។

អនុប្រធានមន្ទីរបន្តថា រថយន្តសាំងយ៉ុងបង្ក្រាបបានពាក់ស្លាកលេខ ភ្នំពេញ ២N-០០៨៦ ពណ៌ខៀវដឹកឈើ សុក្រំពេញ។ រីឯអ្នកបើកបររថយន្តបានប្រាប់ក្រុមមន្ត្រីបរិស្ថានខេត្តថា ឈើទាំងនេះគេដឹកចេញពី ភូមិបុស្ស ជាប់នឹង ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី គឺដឹកយកទៅលក់ឲ្យឈ្មោះ ចែអូន និងឈ្មោះ ពូរ៉យ រស់នៅ ខេត្តកំពង់ធំ។ សមត្ថកិច្ចក៍បានរឹបអូសសាំងយ៉ុងមួយគ្រឿងនោះ និងឈើជាច្រើនកំណាត់យកមករក្សាទុកនៅ ស្នាក់ការបរិស្ថានបឹងពែ ស្រុករវៀង ខេត្តព្រះវិហារ នាម៉ោងជាងពីររំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែសីហា។

ប្រភពដដែលបញ្ជាក់ថា នៅពេលកំពុងបញ្ជូនរថយន្តសាំងយ៉ុងបង្ក្រាបបាននេះមកកាន់ ស្នាក់ការបឹងពែ ស្រាប់ តែមានរថយន្តតួរីសបួនគ្រឿងផ្សេងទៀតដឹកជញ្ជូនឈើកែច្នៃពាក់កណ្តាលសម្រេចគ្រោងនឹងដឹកឆ្ពោះចូលទៅ ខេត្តកំពង់ធំ។ ប៉ុន្តែរថយន្តទាំង៤គ្រឿងពេលបើកមកដល់ចំណុច ស្វាយប៉ាត ក៍បានបើកគេចត្រឡប់ក្រោយ វិញបន្ទាប់ពីពួកគេទទួលដំណឹងថាមានកម្លាំងបរិស្ថានចាំចាប់រថយន្តដឹកឈើនៅលើកំណាត់ផ្លូវជាតិលេខ៦២ នាពេលយប់នោះ។

ដោយឡែករថយន្តស៊េរីទំនើបជាច្រើនគ្រឿងទៀតក្រោយពីសេចក្តីរាយការណ៍ថា បានចូលទៅដឹកឈើនៅក្នុង ភូមិសាស្ត្រគឺ ភូមិសុច និង ភូមិតាសែង ឃុំរណសិរ្ស ជារៀងរាល់យប់ថ្ងៃនោះកម្លាំង មន្ទីរបរិស្ថានខេត្ត បានប្រ កាសចាត់បន្តទៀតឲ្យខាងតែទោះបីជួបការលំបាកយ៉ាងណាក៍ដោយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែសីហា កម្លាំងបរិស្ថានខេត្តបានដាក់រនាំងចាំចាប់ក្រុមរថយន្តដឹកឈើដ៏សកម្ម ទាំងនេះនិងកម្លាំងរដ្ឋបាលព្រៃឈើបានប្រដេញរថយន្តក្រុមឈ្មួញឈ្មោះ ភ័ក្ត្រ ដែលដឹកឈើពេញប្រៀបចេញពី ភូមិតាសែង មកដល់ផ្លូវជាតិលេខ៦២។ ប៉ុន្តែក្រុមនេះបានយករថយន្តមួយគ្រឿងទៀតមកបិទផ្លូវជាប់ហើយបាន បន្តដំណើរទៅបុករនាំងផ្លូវ មន្ត្រីស្នាក់ការបរិស្ថានបឹងពែ ថែមទៀត។ ទោះជាយ៉ាងនេះក្តី ក្រុមឧទ្យានុរក្សនៃមន្ទីរ បរិស្ថានខេត្តបានត្រៀមកម្លាំងជាស្រេចដោយបានសហការជាមួយ កងកម្លាំងអាវុធហត្ថខេត្ត និងរកវិធីចាប់រថ យន្តដឹកឈើក្រុមនេះឲ្យខាងតែបាន ដោយមិនកំណត់ពេលវេលាឡើយ៕