ចាប់សាច់គោបង្កកជាទំនិញខុសច្បាប់ជាង៣០០គីឡូក្រាមនៅខែត្រកែប

0
66

កែបៈ ទំនិញគេចពន្ធមកពីប្រទេសវៀតណាមត្រូវ កម្លាំងកងរាជអាវុធហត្ថ ខែត្រកែប បង្រ្កាបបានគឺ សាច់គោ បង្កកចំនួន៣២៣គីឡូក្រាមដែលដឹកតាមរថយន្តសាំយ៉ុងសេងបន្តពីទូកចំនួនពីរគ្រឿងឡើងតាម កំពង់ទូក នេសាទរួចហើយពួកគេនាំគ្នាគេចខ្លួនបាត់តាមផ្លូវសមុទ្រ។ រីឯអ្នកបើកបររថយន្តដឹកទំនិញលោតឆត្រឯណោះ វិញដោយមើលឃើញកម្លាំងសមត្ថកិច្ចច្រើនក៍នាំគ្នាគេចខ្លួនបាត់អស់ដែរស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុក ដំណាក់ចង្អើរ ខែត្រកែប។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក្ក មេបញ្ជាការរងនៃកងរាជអាវុធហត្ថ ខែត្រកែប ជំនួយដោយ លោកវរសេនីយ៍ត្រី គឹម សូដា អនុ ពប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថ ខែត្រកែប និងមានការចូលរួមពី អធិការ ដ្ឋាន ស្រុកដំណាក់ចង្អើរ និងភាគីពាក់ព័ន្ធផ្សេងទៀត។

យោងតាមប្រភពពី កងរាជអាវុធហត្ថ ខែត្រកែប បានបញ្ជាក់ថា ដោយឃើញជាក់ស្តែងមានការ ដឹកជញ្ជូនទំ និញល្មើសច្បាប់ចំនួនពីរទូកមកផ្ទុកក្នុង រថយន្តសាំយ៉ុងព័ណ៌បៃតងចាស់ពាក់ស្លាកលេខ កណ្តាល ២A.៤៣៦៦ កម្លាំងចម្រុះបានសុំការអនុញ្ញាតពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃសាលាដំបូង ខែត្រកែប ដើម្បីធ្វើការ ត្រួតពិនិត្យទំនិញ។ ខណៈពេលនោះម្ចាស់ទំនិញដែលមានគ្នាសរុបចំនួន៦នាក់ពុំបានឈប់ដើម្បី សហការគ្នា នោះទេ។ ពួកគេបែរជារត់គេចខ្លួនបាត់អស់ និងបានបន្សល់ទុកនូវវត្ថុតាងជាក់ស្តែងដូចជា សាច់គោបង្កកចំនួន ៩កេស ទម្ងន់៣២៣គីឡូក្រាម និងរថយន្តសាំយ៉ុងមួយគ្រឿង។

ក្រោយពីឃាត់ទុក និងត្រួតពិនិត្យនៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកដំណាក់ចង្អើរ រួចរាល់សាច់គោបង្កក ទាំងនោះត្រូវប្រគល់ជូន សាខាគយ និងរដ្ឋាករ ខែត្រកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

កងរាជអាវុធហត្ថខែត្រ បានដាក់ការសង្ស័យថា ករណី សាច់គោបង្កក នេះគឺជាការនាំចូលពីប្រទេសជិតខាង មកកម្ពុជាតាមផ្លូវសមុទ្រ ហើយក៍មានជាប់ពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ផងដែរ។ ទោះជាយ៉ាងណា អាវុធ ហត្ថខែត្រ ក៍បានកំណត់អត្តសញ្ញាណអ្នកជាប់ពាក់ព័ន្ធមួយចំនួនផងដែរ។

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា សាច់គោបង្កក ខាងលើនេះវាមកពីឥណ្ឌា។ វាជាទំនិញបង់ពន្ធថ្លៃដែលគេហែកទូនៅប្រទេសវៀតណាម។ សាច់គោបង្កកភាគ ច្រើនគឺខូចគុណភាព ដូច្នេះគេអាចនឹងដុកកម្ទេចចោល។ ទំនិញអីចឹងៗឱ្យតែសមត្ថកិច្ចចាប់បាន ហើយនោះគេ មិនដោះស្រាយទេ៕