ចាប់ខ្លួនជនសង្ស័យពីរនាក់ជាមួយថ្នាំញៀន៤គីឡូក្រាម

0
113

ដោយ: ថាឡាបរិវ៉ាត់
ស្ទឹងត្រែង: ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចាប់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ដកហូតថ្នាំឆ្កួតជិតបួនគីឡូក្រា មកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ កម្លាំងប្រឆាំងគ្រឿងញៀនខេត្តបានឃាត់ខ្លួនបន្តបន្ទាប់ដកហូត វត្ថុតាងថ្នាំញៀន៤កញ្ចប់ធំស្មើនិងជិត៤គីឡូក្រាមនិងថ្នាំគ្រវីពីរថង់តូច។

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុច ភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែតុលា និងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បន្តស្រាវជ្រាវ ចុះចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅជិត ច្រកអន្តរជាតិត្រពាំងក្រៀល។

លោកវរសេនីយ៍ទោ ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តប្រាប់ថា ជនសង្ស័យប៉ូលិសចាប់ ខ្លួនបានទី១.ឈ្មោះ អ៊ិន ថា ភេទស្រីអាយុ៤៧ឆ្នាំជនជាតិខ្មែររស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងទី២.ឈ្មោះ វ៉ាន់ ភូរ ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅ ភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

វរសេនីយ៍ទោបានឲ្យដឹងទៀតថា កម្លាំងជំនាញនគរបាលចុះទៅដល់ចំណុចកើតហេតុខាងលើ ឃាត់ខ្លួនជនស ង្ស័យបានម្នាក់ដកហូតថ្នាំញៀន៣កញ្ចប់ធំយកទៅសាកសួរ និងបន្តនីតិវិធីឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀតនៅជិតព្រំដែនឡាវរួមជាមួយថ្នាំគ្រវី២ថង់តូច និងនាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត។

ជនសង្ស័យទាំងពីរនាក់ឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចប៉ូលិសថា គ្រឿងញៀនខាងលើនេះជារបស់ពួកគេ ពិតប្រាកដមែន។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នគរបាល នៃស្នងការដ្ឋានខេត្តកសាងសំណុំរឿងបញ្ជូនជន សង្ស័យប្រុសស្រីពីរនាក់ ទៅតុលាការចាត់ការទៅតាមនីតិវិធី៕