ចាប់ខ្លួនជនជាតិឡាវជាមួយថ្នាំញៀន៧គីឡូក្រាម

0
261

ដោយៈ សេកុង
ស្ទឹងត្រែងៈ ឧក្រិដ្ឋជនជាតិឡាវម្នាក់ត្រូវប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀននៃ ក្រសួងមហាផ្ទៃ សហកាជា មួយ BLO ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងស្នងការដ្ឋាននគរបាលនគរបាលខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឍន: នាយការិយាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានចាប់ខ្លួន កាលពីវេលាម៉ោង៩:៣០ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចកំពង់ទូកស្ថិតក្នុង ភូមិអន្លង់ស្វាយ ឃុំ ព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ឧត្តមសេនីយ៍ទោ ដុស វណ្ណាសវឌ្ឍន: នាយការិយាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានប្រាប់ ឲ្យដឹងថា ជនសង្ស័យជាតិឡាវដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ ភិត ងិន ភេទប្រុសអាយុ៣៩ឆ្នាំ មានស្រុក កំណើត ភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ។ បច្ចុប្បន្នគេរស់នៅ ភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់។

សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនគ្រឿងញៀននេះចំនួន៥កញ្ចប់ធំ។ នគរបាលបញ្ជូនជនសង្ស័យមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីធ្វើការសាកសួរពាក់ព័ន្ធ ករណីរត់ពន្ធគ្រឿងញៀនពី ប្រទេសឡាវ ចូលទឹកដីប្រទេសកម្ពុជាតាមច្រក ខេត្តស្ទឹងត្រែង។

ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមន្ត្រីអនុវត្តច្បាប់ ប៉ូលិសបានធ្វើតេស្តលើវត្ថុតាង ចំពោះមុខជនសង្ស័យ។ ជាក់ស្តែងវត្ថុតាងរឹបអូសបានពីជនសង្ស័យមានចំនួន៥កញ្ចប់ធំស្មើ នឹង៧១១៧,៤៧ ក្រាមជាប្រភេទ មេតំហ្វេតាមីន (ICE)។

ឧក្រិដ្ឋជនថ្នាំញៀនដ៏ប្រល័យជនជាតិឡាវេះកំពុងស្ថិតនៅ ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងក្រោមការ សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តតាមនីតិវិធី៕