គណៈប្រតិភូជាតិនិងអន្តរជាតិជាង១០០នាក់បានមកទស្សនា ប្រាសាទកោះកេរ ខែត្រព្រះវិហារ

0
56

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ គណៈប្រតិភូជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់បានមកទស្សនារម្មណីដ្ឋានវប្បធម៌ ប្រាសាទ កោះកេរ រូបតំណាង ព្រះស្កន្ទកុមារ រួមទាំងប្រាសាទនានាជាច្រើនទៀតស្ថិតនៅក្នុងបរិវេណ ប្រាសាទកោះកេរ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ច និងការទស្សនា ប្រាសាទកោះកេរ នាពេលនេះត្រូវបានឲ្យដឹងថា បានរៀបចំឡើងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងជូន គណៈប្រតិភូអាស៊ាន ដៃគូសន្ទនាតំណាង អន្តររដ្ឋា ភិបាល មកពី អាម៉េរិក នីហ្សេរីយ៉ា អឺរ៉ុប និងអ្នកជំនាញមកពី អង្គការក្រៅរដ្ឋាភិបាល អង្គការយូណេស្កូ ប្រចាំ រាជធានីភ្នំពេញ UNIDROIT, WCO, Antiquity Coalition, Blue Shield, Heritage of Peace និង ALPH ដែលអញ្ជើញមកចូលរួម កម្មវិធីសន្និសីទអន្តរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ ការជួញដូរ សម្បត្តិវប្បធម៌ ខុសច្បាប់។

ដំណើរទស្សនកិច្ចនោះ ក្រសួងវប្បធម៌ ក៍ចង់បង្ហាញទស្សនៈពី អាស៊ាន ទៅទស្សនា អតីតរាជធានីបុរាណតំបន់ ប្រាសាទកោះកេរ ក្នុងគោលបំណងឲ្យ តំណាងអន្តររដ្ឋាភិបាល មន្ត្រីជំនាញ សិក្ខាកាម និងអ្នកចូលរួមទាំងអស់ បានដឹងនិងស្គាល់ពី ប្រវត្តិសាស្ត្រ ដ៏យូរលង់ នៃប្រាង្គប្រាសាទខ្មែរ យល់ពី ព្រលឹងនៃប្រាសាទ និងភាពអស្ចារ្យ ប្លែកគ្នានៃប្រាសាទនីមួយៗពិសេសជាងនេះទៀតគឺបានឃើញពី សម្បត្តិវប្បធម៌ ដែលបានទទួលរងនូវការបំផ្លិ ចបំផ្លាញនា សម័យសង្គ្រាម និងជាច្រើនទៀតត្រូវបានលួចយកទៅលក់នៅទីផ្សារក្រៅប្រទេសកម្ពុជា។

អតីត រាជធានីបុរីលិង្គ ឬ ឆោគគ៌្យរ ព្រះបាទជ័យវម៌ទី៤ (ជ័យវរ្ម័ន) នាដើមសម័យចេឡា បានចាប់ផ្ដើមកសាង រាជធានីនៅកោះកេរនា ឆ្នាំ៩២១ នៃគ្រិស្កសករាជ ហើយបានគ្រងរាជ្យជាផ្លូវការតាំងពី ឆ្នាំ៩២៨ រហូតដល់ ឆ្នាំ៩៤១ នៃគ្រិស្កសរាជ។ បន្ទាប់មក ព្រះរាជបុត្រ ព្រះបាទហរសវម៌ទី២ បានឡើងគ្រងរាជបន្តបានរយៈពេលខ្លី រហូតដល់ ឆ្នាំ៩៤៤ នៃគ្រិស្កសករាជ ដែលរាជធានីរបស់ព្រះអង្គនាសម័យនោះមានឈ្មោះ «លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និង ឆោគគ៌្យរ ជាភាសាខ្មែរ» ដែលឈ្មោះបច្ចុប្បន្នគឺ ប្រាសាទកោះកេរ។

នៅពេលកន្លងទៅថ្មីៗនេះតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាម៉េរិក កម្ពុជា ទទួលបាននូវ រូបបដិមាដ៏មានតម្លៃគឺ ព្រះគណេស (Ganesha) កូន ព្រះឥសូរ និងព្រះស្កន្ទ គង់លើក្ងោក (Skanda on a peacock) ដែលចម្លាក់ទាំងពីរនេះមាននៅ ប្រាសាទកោះកេរ ដែលជារាជធានី នៃអាណាចក្រខ្មែរបុរាណ ឆ្នាំ៩២៨ រហូតដល់ ឆ្នាំ៩៤៤ នៃគ.ស និងត្រូវបាត់បង់ដោយការលួចជីកគាស់កកាយ និងនាំចេញទៅចរាចរ ជួញដូរដោយខុសច្បាប់ជាមួយ «សម្បត្តិវប្បធម៌ខ្មែរ» ជាច្រើនផ្សេងទៀតក្នុងអំឡុងពេលសម័យសង្គ្រាម។

តាមរយៈប្រភពសន្និសីទនេះបានឲ្យដឹងថា គឺជាឧទាហរណ៍មួយ នៃកិច្ចសហប្រតិបត្តិការពហុភាគីសម្រាប់ការ អំពាវនាវរួមគ្នាដើម្បី សកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងការពារសម្បត្តិវប្បធម៌ ដែលជា មរតក សម្រាប់មនុស្សជំនាន់ក្រោយ។

នៅក្នុងសន្និសីទនេះបានជំរុញឲ្យយើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការយល់ដឹងជាសាធា រណៈ អំពីផលប៉ះពាល់នៃការចរាចរ និងការជួញដូរខុសច្បាប់ដើម្បីអាចធានាថា ប្រជាពលរដ្ឋ នៃប្រទេសនី មួយៗបានដឹងច្បាស់ពីសារសំខាន់ នៃបេតិកភណ្ឌ សម្រាប់សង្គមរបស់ខ្លួន និងការទទួលខុសត្រូវរបស់ពួកគេ ក្នុងកិច្ចការពារសម្បត្តិវប្បធម៌។

អង្គសន្និសីទមានក្តីសង្ឃឹម និងជឿជាក់ថា ប្រជាជាតិ អាស៊ីអាគ្នេយ៍ អឺរ៉ុប ដៃគូសន្ទនាមន្ត្រីជំនាញ និងអង្គការ អន្តររដ្ឋាភិបាល និងមិនព្រងើយកន្តើយរួមសហការគ្នាក្នុងការ បង្កើតយន្តការរួម ដើម្បីទប់ស្កាត់ ការចរាចរ ជួញដូរ សម្បត្តិវប្បធម៌ ខុសច្បាប់និងចាត់វិធានការផ្លូវច្បាប់ទាមទារ ឬស្នើសុំមកវិញឱ្យបាននូវសម្បត្តិវប្បធម៌ នានាទៅកាន់ប្រទេសដើមវិញដោយសន្ដិវិធី៕