ខណ្ឌសែនសុខចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺរឿងអំណោយជូនពលរដ្ឋនៅភូមិទ្រុងមាន់ដែលជា«តំបន់បិទខ្ទប់»

0
251

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពញៈ រដ្ឋបាល ខណ្ឌសែនសុខ បានចេញសេចក្ដីប្រកាសព័ត៌ មួយជម្រាបជូនសាធារណជន ជាពិសេសអ្នក លេងបណ្ដាញសង្គមហ្វេសប៊ុក ឩ្យបានជ្រាបនៅរសៀលថ្ងៃទី១៦ ខែមេសា នេះថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ ជីជី សាឡន ផ្លុំចិញ្ចើមបានបង្ហោះសារដោយភ្ជាប់មកជាមួយរូបភាព របស់បុគ្គលឈ្មោះ ស៊ិន សុភា ដែលមានទីលំនៅស្ថិតក្នុង ក្រុមទី៣ ភូមិទ្រុងមាន់ ថា « ចុមមើលគេចែកអំ ណោយ មើលផ្ទះអ៊ីផង បើអ្នកក្រវិញអូសសៀវភៅគ្រួសារស្នើសុំទៅឃុំហើយនៅមិនបានផង…ហើយអត្ថបទ នេះ ត្រូវបានគេចែកចាយបន្តគ្នាធ្វើឩ្យមានការភាន់ច្រឡំ។

ករណីខាងលើនេះ រដ្ឋបាល ខណ្ឌសែនសុខ បានធ្វើការស្រាយបំភ្លឺ ជូនសាធារណជន ឩ្យដឹងនៅរសៀលថ្ងៃ ទី១៦ ខែមេសា នេះថា យោងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខៈ០៧៩/២១ សសរ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបិទខ្ទប់ ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ ២០២១» ដូច្នេះអ្នក ដែលមានទីលំនៅក្នុង ភូមិទ្រុងមាន់ ទាំងអស់មិនត្រូវបានអនុញ្ញាតឩ្យចេញពីលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួន ឡើយប្រសិនបើគ្មានការចាំបាច់។

សេចក្ដីប្រកាសបញ្ជាក់ទៀតថា ជាគោលការណ៍រួមរបស់ រាជរដ្ឋាភិបាល ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិទ្រុង មាន់ បានទទួលរងនូវការបិទខ្ទប់ និងត្រូវទទួលបានការឧបត្ថម្ភពី រាជរដ្ឋាភិបាល ដូចៗគ្នាមាន គ្រឿងឧបភោគ បរិភោគ និងថវិកា ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ដូច្នេះលោកស្រី ស៊ិន សុភា ដែលមានទីលំនៅក្នុង ក្រុមទី៣ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ក៍ត្រូវបានទទួល នូវការឧបត្ថម្ភពី រាជរដ្ឋាភិបាល ផងដែរ។

គិតមកដល់ពេលនេះក្រុមការងារ របស់សាលាខណ្ឌ បានចុះយកអំណោយរបស់ រាជរដ្ឋាភិបាល ចែកជូនប្រជា ពលរដ្ឋរស់នៅក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម សរុបបានចំនួន៣,១៨១គ្រួសារហើយ ក្រុមការងារនេះនឹង បន្តដឹកនាំយកអំណោយទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិទ្រុងមាន់ ទាំងមូលឩ្យបាន គ្រប់ៗគ្នាហើយឩ្យបានឆាប់ជាទីបំផុត។

ដើម្បីកុំឩ្យមានការយល់ច្រឡំបន្តនោះ សាលាខណ្ឌសែនសុខ បានអំពាវនាវ សុំឩ្យសាធារណជនទាំងអស់មេត្តា ជ្រាប់ជាព័ត៌ និងមេត្តាបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានខាងលើបន្តទៀតដើម្បីកុំឩ្យមានការយល់ច្រឡំបន្តទៀត៕