ក្រុងព្រះសីហនុរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥១នាក់ក្នុងនោះមានជនជាតិខ្មែរ០១នាក់

0
96

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ នៅក្រុងព្រះសីហនុរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥១នាក់គិតត្រឹមថ្ងៃទី០២ មីនា ២០២១ ក្នុងនោះមានបុរសជនជាតិខ្មែរម្នាក់ អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ហើយការឆ្លងនេះភាគច្រើនជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ នេះបើយោងតាមរបាយការណ៍ជាផ្លូវការរបស់ក្រសួងសុខាភិបាល ។

ការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅក្រុងព្រះសីហនុនេះ ភាគច្រើនជាជនជាតិចិន និង វៀតណាម មានជនជាតិខ្មែរតែមួយនាក់ប៉ុណ្ណោះ និងខាងក្រោមជារបាយការណ៍នៃការឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ ៖

១.នៅថ្ងៃទី២៣ កុម្ភៈ ចំនួន០២នាក់

២.ថ្ងៃទី២៤ កុម្ភៈ ចំនួន០៦នាក់

៣.ថ្ងៃទី២៥ កុម្ភៈ ចំនួន០៨នាក់

៤.ថ្ងៃទី២៦ កុម្ភៈ ចំនួន០៥នាក់

៥.​ថ្ងៃទី២៧ កុម្ភៈ ចំនួន០៨នាក់

៦.ថ្ងៃទី២៨ កុម្ភៈ ចំនួន០៥នាក់

និង ទី៧.នៅថ្ងៃទី០២ មីនា ២០២១ ចំនួន១៧នាក់ ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់នូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន គឺ៣ការពារ និង ៣កុំ ។ ៣ការពារ ពាក់ម៉ាស លាងដៃ គម្លាតសង្គមចាប់ពី១កន្លះឡើង ។ និង៣កុំ កុំចូលកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា ដូចជា ចាប់ដៃគ្នា ឱបគ្នា ឬកៀកកគ្នាជាដើម ៕