ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦១៨នាក់ខណៈជាសះស្បើយ៦០នាក់

0
80

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ដោយបានរកឃើញអ្នកឆ្លង ជំងឺកូវីដ ១៩ថ្មី ចំនួន៦១៨នាក់ និងអ្នកជាសះស្បើយចំនួន៦០នាក់ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ ករណីឆ្លង ថ្មីដ៏ច្រើនសន្ធឹកសន្ធប់បែបនេះធ្វើឩ្យអ្នកជាសះស្បើយតិចតួចដូច្នេះគឺ ក្រសួងសុខាភិបាល មានការពិបាករក កន្លែងដាក់អ្នកជំងឺសម្រាប់ព្យាបាល ក៍ងាកមកព្យាបាលអ្នកជំងឺលក្ខណៈស្រាលនៅតាមផ្ទះវិញម្ដង។

ដោយគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាល រកឃើញករណីឆ្លងជាសហគមន៍ ២០កុម្ភៈ មានចំនួន៤៤៩នាក់ និងករណីនាំចូលពីបរទេសមានចំនួន៩៥នាក់។

បើយោងតាមរបាយការណ៍ករណីឆ្លងថ្មីនៃ ជំងឺកូវីដ១៩ នៅក្នុង រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងៗ ទៀត បានឩ្យដឹងថា រាជធានីភ្នំពេញ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន៤៩៣នាក់ ខេត្តព្រះសីហនុ មានចំនួន ៧៥នាក់ ខេត្តកណ្ដាល មានចំនួន៣១នាក់ ខេត្តតាកែវ មានចំនួន២នាក់ ខេត្តស្វាយរៀង មានចំនួន៨នាក់ ខេត្ត ព្រៃវែង មានចំនួន៥នាក់ ខេត្តកំពង់ស្ពឺ មានចំនួន៥នាក់ ខេត្តកំពង់ចាម មានចំនួន១នាក់។

ករណីឆ្លង ជំងឺកូវីដ១៩ សរុបទូទាំងប្រទេសមានចំនួន៦៣៨៩នាក់។ ចំណែកឆ្លងជាសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ មានសរុបចំនួន៥៨៤៦នាក់។ អ្នកជាសះស្បើយមានចំនួន២៤៧៦នាក់។ អ្នកកំពុងសម្រាកព្យាបាល មានចំនួន៣៨៦៥នាក់។ រីឯអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើងដល់ចំនួន៤៣នាក់ហើយនៅព្រឹកថ្ងៃ ទី១៨ ខែមេសា ដដែលនេះមានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ចំនួនពីរនាក់បន្ថែមទៀត។ ក្នុងនោះមាន លោកតាម្នាក់អាយុ៨២ឆ្នាំរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និង ទីពីរស្ត្រីម្នាក់មានអាយុ៤១ឆ្នាំបានស្លាប់ ដោយសារ ជំងឺកូវីដ១៩ រស់នៅ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕