ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរងខែត្រជា អភិបាល ខែត្រកណ្ដាល ស្ដីទី

0
135

ដោយៈ អធិបតី
ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចេញប្រកាសមួយលេខ ៣១៩៩ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពី «ការប្រគល់ភារកិច្ចជា អភិបាលខែត្រស្ដីទី នៃគណៈអភិ បាល ខែត្រកណ្ដាល»។ នៅក្នុងសេចក្ដីសម្រេច ប្រការ១ បានគូសបញ្ជាក់ថា « ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាល ខែត្រកណ្ដាល ជាអភិបាលខែត្រស្ដីទី»។

នៅក្នុងសេចក្ដីសម្រេច នៃប្រកាស ខាងលើ ក្រសួងមហាផ្ទៃ ពុំបានបញ្ជាក់អំពីមូលហេតុលោក គង់ សោភ័ណ្ឌ អភិបាល ខែត្រកណ្ដាល មានបញ្ហាអ្វីនោះទេ។ ក៍ប៉ុន្តែបើយោងតាមប្រភពក្រៅផ្លូវការមួយបានបង្ហើបប្រាប់ «បាយ៉ង់ថាមស៍» នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ថា លោក គង់ សោភ័ណ្ឌ អភិបាល ខែត្រកណ្ដាល កំពុងសម្រាកសង្គ្រោះបន្ទាន់ ព្យាបាលជំងឺគាំងបេះដូង នៅប្រទេសថៃ អស់រយៈបីថ្ងៃមកហើយ។

ប្រភពបន្តទៀតថា កាលពីបីថ្ងៃមុនលោក គង់ សោភ័ណ្ឌ ជំងឺបេះដូងបានធ្វើទុកបណ្ដាលឱ្យគាត់ដួល តែត្រូវ បានគេជួយទ្រទប់ទាន់ពេលវេលាខណៈកំពុងចូលរួមម្ពោធសមិទ្ធផលនានានៅក្នុង ស្រុកខ្សាច់កណ្ដាល ខែត្រ កណ្ដាល ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឥឡូវនេះ គាត់បានដឹងខ្លួនវិញហើយ។ កន្លងមកគាត់ខំប្រឹងធ្វើការខ្លាំងពេកដោយពុំបានពិនិត្យសុខភាព។

ទោះជាយ៉ាងណានៅព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អ្នកនាំពាក្យសាលា ខែត្រកណ្តាល និងអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ខៀវ សុភគ៌ គឺពុំអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ៕