ការរកឃើញតោឈ្មោលបុរាណដ៏ធំចំនួនពីរដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរ

0
830

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រុមមន្ត្រីបានរកឃើញតោថ្មឈ្មោលបុរាណចំនួនពីរដ៏ធំមហិមាមានកម្ពស់ជិតបីម៉ែត្រនៅ ក្បែរវត្តភ្នំ ជួរមាត់ទន្លេសាប ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈពេលគេកំពុងតែ អភិវឌ្ឍអាងចម្រោះទឹក ក្រោមដី និងស្ថានីយបូបទឹក ដើម្បីរំដោះទឹកលិចខាងប៉ែកខាងជើង និងតំបន់វត្តភ្នំ ដើម្បីបម្រើប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញ ដែលមានជម្រៅប្រមាណជិត៦ម៉ែត្រឯណោះ។ នេះជារបកគំហើញថ្មីមួយដ៏សំខាន់បំផុតសម្រា ប់ទំព័រប្រវត្តិសាស្ត្រខ្មែរយើងនាសម័យក្រោយអង្គរ។

តោឈ្មោលបុរាណទាំងពីរនេះ មានកម្ពស់ជិតបីម៉ែត្រ និងដាច់ដៃជើងដូចៗគ្នា។ គេដាក់វាទន្ទឹមគ្នាបែរមុខទៅ ទិសខាងជើងនៅក្នុង សារមន្ទីរជាតិភ្នំពេញ។ បើយើងឈរទល់ពីខាងមុខរាប់ពីឆ្វេងទៅស្តាំគឺតោទីមួយ.មានដង ខ្លួននៅល្អ តែដាច់កន្ទុយពីខាងក្រោយអស់។ វាត្រូវបានគេដឹកយកមកដល់ សារមន្ទីរជាតិភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា និងតោទីពីរ.នៅខាងស្តាំដៃ ដាច់ឬបាក់ត្រឹមចង្កេះ តែនៅមានកន្ទុយនៅល្អ។ វាត្រូវបានគេដឹកមកដល់ សារមន្ទីរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមការឱ្យដឹងពីលោកបណ្ឌិត មីសែល ត្រាណេ សាស្ត្រាចារ្យបុរាណវិទ្យា នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះថា សារសំខាន់បំផុត នៃតោថ្មឈ្មោលមួយគូរនេះ ក៍ដោ យសារតែរវាងសតវត្សរ៍ទី១៥និងទី១៨ ការចងក្រងជាប្រវត្តិសាស្ត្រខ្មែរមានការខ្វះខាតតឹងតាងជាដំណំ ហើយ ការរកឃើញតោនេះអាចឆ្លុះបញ្ចាំងនៅជ្រុងណាមួយនៃថេរវេលាខាងលើនេះ។ បើយោងតាម រាជពង្សាវតារខ្មែរ នាសតវត្សរ៍ទី១៩ គេអាចដឹងថា ព្រះបាទអង្គចន្ទរាជា ដែលត្រូវជានត្ដាឬចៅ របស់អតីត ព្រះមហាក្សត្រខ្មែរ ព្រះអង្គពញាយ៉ាត ជាអ្នកស្ថាបនាបន្តការកសាង រាជធានីចតុម្មុខពីជីតារបស់ទ្រង់។ មានហេតុផលជាច្រើនស ឱ្យឃើញថា តោទាំងពីរនេះគឺជាតោលម្អកំពង់ផែបុរាណ ដែលស្ថិតមិនឆ្ងាយ​ប៉ុន្មានពី វត្តភ្នំដូនពេញ ជាកន្លែង បូជនីយស្ថានដ៏បំផុតនៃរាជនគរខ្មែរ។

លោកបណ្ឌិតបន្តទៀតថា ទំហំដ៏ធំសម្បើម នៃតោថ្មទាំងពីរនេះត្រូវបាន សារមន្ទីរជាតិភ្នំពេញ ដឹកយកទៅអភិ រក្សដោយជោគជ័យជាស្ថាពរ ដោយមានការជ្រោមជ្រែងពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ តោនេះបង្ហាញ អំពីឧត្ដមភាព នៃឥទ្ធិពលខ្មែរ ថ្វីត្បិតតែខ្មែរចុះទន់ខ្សោយយ៉ាងណាក៍ដោយក្រោយពីការបាត់បង់ ទីក្រុងសៀម រាបអង្គរ។ មានន័យថា ព្រះបាទអង្គចន្ទរាជា មានបំណងបង្ហាញថា ជាតិខ្មែរ ទើបតែរស់ឡើងវិញម្ដងទៀត ហើ យមហិទ្ធិឫទ្ធិមានភាពខ្លាំងក្លារបស់ជាតិខ្មែរត្រូវបានរស់ឡើងវិញតាមរយៈចម្លាក់តោសិលាដ៏ធំ ហើយគួរឱ្យស្ញប់ ស្ញែងអស្ចារ្យណាស់។ និមិត្តរូបដ៏សំខាន់នេះ វាបានស្ថិតក្នុងក្រសែភ្នែករបស់ប្រជាជន និងប្រមុខដឹកនាំខ្មែរ ជំនាន់នោះ គឺជាសញ្ញាណនៃឥទ្ធិពលអំណាច អធិបតេយ្យភាព នៃប្រជាជាតិខ្មែរទាំងមូល។

តាមរយៈចម្លាក់ដ៏ធំមហិមានេះ លោកសាស្ត្រាចារ្យ បានបន្ថែមថា ការដែល ព្រះបាទអង្គចន្ទរាជា ចង់មានព្រះ រាជបំណង និងផ្សារភ្ជាប់ រាជកិច្ចការរបស់ទ្រង់ និងសម័យមហានគរ ដែលមានតម្លៃជាអមតៈនៃ ប្រជាជនខ្មែរ ទាំងមូល។តើមានសត្វអ្វីសំខាន់និងមានអំណាចខ្លាំងក្លាជាងសត្វតោដែលប្រកបដោយមហិទ្ធិឫទ្ធិខ្លាំងក្លាជាង សត្វតោក្នុងវប្បធម៌ខ្មែរ ? តាមពិតទៅ តាមរយៈចម្លាក់តោថ្មដ៏សំខាន់ទាំងពីរខាងលើនេះ យើងអាចស្វែងយល់ អំពីឆន្ទៈរបស់ប្រជាជាតិខ្មែរទាំងមូលដែលនៅតែចងចាំរបស់ជាតិខ្លួនធ្លាប់ជាអ្នកខ្លាំងពូកែ ហើយធ្លាប់មានការ រុងរឿងថ្កើនថ្កាន។ ទង្វើនេះក៍ជាការរំលឹកឡើងនៃ ពង្សាវតារ របស់ខ្លួនប្រចាំជាតិសាសន៍ឡើងវិញផងដែរ។

លោក ជា សុជាតិ មន្ត្រីអភិរក្សនិងជួសជុលវត្ថុបុរាណនៃ សារមន្ទីរជាតិភ្នំពេញ បានលើកឡើងនៅ រសៀលថ្ងៃ ទី១២ ខែកញ្ញា នេះថា តោថ្មទាំងពីរនេះគេអាចនឹងយកវាទៅដាក់តាំងនៅពីខាងមុខខ្លោងទ្វារធំ សារមន្ទីរជាតិ ភ្នំពេញ ដែលបែរមុខទៅទិសខាងកើតរកវាលមែន។ ប៉ុន្តែគេត្រូវការជួលជុលកែលម្អវាឡើងវិញសិន។ តោនេះ មិនទាន់ដឹងថា វាស្ថិតនៅក្នុងសម័យកាលណានោះទេ។ តែគេមានរូបតោទាំងពីរនេះនៅក្នុង ឆ្នាំ១៨៩៥ គឺត្រង់ កន្លែងវិមានរ៉េស៊ីដង់បារាំង។

អគ្គនាយកកម្ចាត់មីនកម្ពុជាលោក ហេង រតនា បានបង្ហាញរូបថតតោថ្ម និងសកម្មភាពក្រុមការងារចម្រុះរវាង មន្ទីរសាធារណការ ក្រុងភ្នំពេញ និងស៊ីម៉ាក់ នៅក្នុងអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនដោយសរសេរថា «ពិតជាត្រូវ កោតសរសើរចំពោះសមត្ថភាពកូនខ្មែរជំនាន់នេះ ដែលមានស្នាដៃផលិតថ្មី ជួលជុលរបស់បុរាណ មើលទៅ
មានដួងព្រលឹងរស់រវីក ! ដូច្នេះតោទាំងពីរដែលបានបង្ហាញមុខជាថ្មី (គាស់កាយឃើញ) នៅមាត់ទន្លេចតុម្មុខ នឹងមិនធ្លាក់ខ្លួនពិការយូរទេ។ ព្រោះមានជាងចម្លាក់ដ៏ចំណានៗដែលអាចជួលជុលតាម លក្ខណៈបច្ចេកទេស បុរាណវិទ្យាមិនខានឡើយ»។

ចំណែកប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ដែលបានចូលរួមក្នុង សកម្មភាពរកឃើញតោបុរាណនេះបានឱ្យដឹងថា សាលាក្រុងភ្នំពេញ បានសហការជាមួយស៊ីម៉ាក់ ដើម្បីរាវរក គ្រាប់មិនទាន់ផ្ទុះ ព្រោះត្រង់កន្លែងនោះសង្ស័យថា មានគ្រាប់មិនទាន់ផ្ទុះ។ តោនេះត្រូវបានគេរកឃើញនៅត្រង់ សួនច្បារស៊ីឌីស៊ី។ សាលាក្រុងភ្នំពេញ បានអភិវឌ្ឍអាងចម្រោះទឹកក្រោមដី និងស្ថានីយបូបទឹក ដើម្បីរំដោះទឹក លិចខាងប៉ែកខាងជើង និងតំបន់វត្តភ្នំ។

សូមជម្រាបផងដែរថា ចម្លាក់តោដ៏ធំខាងលើនេះ ដែលត្រូវបានឆ្លាក់ឡើងក្នុង រចនាបថគូលែន នៅក្នុងសតវត្សរ៍ ទី៩ នាសម័យអង្គរ។ ក៍ប៉ុន្តែទោះជាយ៉ាងណាក្ដីក៍ចម្លាក់តោឈ្មោលទាំងពីរនេះប្រកបដោយ លក្ខខណ្ឌសោ ភ័ណភាព គួរឱ្យមោទភាពផងដែរ។ នៅសម័យ ព្រះអង្គចន្ទរាជា រាជាធានីភ្នំពេញ មានការអភិវឌ្ឍដ៏ខ្លាំងក្លា បំផុត។ ប្រទេសខ្មែរដោយមូលដ្ឋាន សេដ្ឋកិច្ចខ្មែកើតចេញពីមូលដ្ឋានពីរ កសិកម្មនិងពាណិជ្ជកម្ម មានជាតិនិង អន្តរជាតិ តាមផ្លូវសមុទ្រ ក្នុងខណៈពេលមួយដែលខ្មែររក្សាបាននូវឧត្ដមភាពផ្នែកភូមិ សាស្ត្រ និងវឌ្ឍភាព ផ្នែកវប្បធម៌។ ចំពោះបញ្ហានេះទំព័រប្រវត្តិសាស្ត្របានបង្ហាញថា ភូមិភាគឦសាន នៃប្រទេសថៃសព្វថ្ងៃពោល គឺអាណាខេត្តថៃទាំងប៉ុន្មាន នៃប្រទេសថៃ ដែលស្ថិតនៅម្ខាងទៀតនៃ ភ្នំដងរែករវាង សុរិន្ទ បុរីរ៉ាំ ឧដន ឧប៊ុន និង គនររាជសីមា គឺស្ថិតក្នុងឧត្ដមភាពទឹកដីរបស់ខ្មែរ។ ចំណាស់នៃសត្វតោតាមរយៈ​បំណែកនៃ កុលាល ភាជន៍ ដែលគេបានរកឃើញនៅជាប់ជាមួយនឹងតោឈ្មោលទាំងពីរនេះ៕

IMG_4140