ករណីធ្វើទារុណកម្មនៃក្រុមជនជាតិចិនរួចបង្ខាំងទារប្រាក់ពីជនរងគ្រោះត្រូវបានប៉េអ៊ឹមខែត្រព្រះសីហនុបង្ក្រាប

0
166

ដោយៈ អធិបតី
ខែត្រព្រះសីហនុៈ ព័ត៌មានពិស្ដារ ល្បិចបោកបញ្ឆោតតាមរយៈលួងលោមជនរងគ្រោះឱ្យទៅជួបពិភាក្សាការងារ រកស៊ី ក៍ប៉ុន្តែក្រុមជនជាតិចិនដែលមានគ្នាប្រមាណ៤ទៅ៥ចាប់បង្ខំភាគីជនរងគ្រោះ ដោយធ្វើទារុណកម្ម រួចឱ្យ សរសេរលិខិតខ្ចីប្រាក់ និងថតវីដេអូទុកថា បានជំពាក់លុយពួកគេ ព្រមទាំងវាយក្បាលឱ្យបែកឈាមហូរស្រោ ចពេញផ្ទៃមុខយ៉ាងដំណំរួចក៍បោះទូរស័ព្ទឱ្យជនរងគ្រោះទាក់ទងទៅសាច់ញាតិទាំងកណ្ដាលអធ្រាត្រនៅខាង ក្រៅដើម្បីយកលុយចំនួន១២ម៉ឺនដុល្លារមកលោះមនុស្ស។ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ តែត្រូវ កម្លាំងកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បង្ក្រាបទាន់ពេលវេលា។

ជនរងគ្រោះដែលក្រុមចិនធ្វើទារុណកម្មវាយបែកក្បាល និងបង្ខាំងទុកទារប្រាក់នោះ ត្រូវបានបងប្រុសជីដូន មួយដែលជាជនជាតិចិនដូចគ្នា និងភរិយាជាជនជាតិខ្មែរ បានទៅរំដោះចេញទាំងកណ្ដាលអធ្រាត្រនៅក្នុង បន្ទាប់លេខ៦១៣ ជាន់ទី៦ នៃអគារ ក្រុមហ៊ុនហ្សុងស៊ីង មានទីតាំងស្ថិតក្នុង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះ សីហនុ ខែត្រព្រះសីហនុ។ ចំណែកមេខ្លោងជនជាតិចិនត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ
ឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ភ្លាមៗនោះតែម្ដង។

ជនរងគ្រោះមានឈ្មោះ ជាង ម៉ីង ហ៊ួយ (JIANG MING HUI) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន សញ្ជាតិ ចិន មុខរបរអាជីវករ ស្នាក់នៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ទូរស័ព្ទលេខ ០៦៩ ៣៨៥ ៩៩៩។ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅ កងរាជអាវុធហត្ថ ខែត្រ ព្រះសីហនុ ដោយបានបញ្ជាក់ក្នុង កម្មវត្ថុ ថា «សុំប្ដឹងទៅលើឈ្មោះ ស៊ើ អ៊ិ (SHI YI) ភេទប្រុស ជនជាតិចិន
បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ និងបក្ខពួកជនជាតិចិនចំនួន៤នាក់ ទៀត»។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូន លោកមេបញ្ជាការ មេត្តាជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង២១ និង៣០នាទីឈ្មោះ ស៊ើ អ៊ិ (SHI YI) បានហៅខ្ញុំទៅពិភាក្សាការងាររកស៊ីស្ថិតក្នុង បន្ទប់លេខ៦១៣ ជាន់ទី៦ នៃអគារ ក្រុមហ៊ុនហ្សុងស៊ីង ដែលមានទីតាំងស្ថិតក្នុង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ។ ពេលដែលខ្ញុំបាទចូលពិភាក្សាជាមួយឈ្មោះ ស៊ើ អ៊ិ (SHI YI) បានបន្ដិច
ស្រាប់តែឈ្មោះ ស៊ើ អ៊ិ (SHI YI) ដើរចេញទៅក្រៅបន្ទប់ បានបន្តិចក្រោយមកក៍ឃើញគេដើរមកវិញ។ រួចខ្ញុំបាទ និងគេក៍បន្តការជជែកគ្នាតទៅទៀតពេលកំពុងតែជជែកគ្នានោះឈ្មោះ SHI YI ក៍ដើរទៅក្រៅបន្ទប់ ម្ដងទៀត ចេញទៅមួយសន្ទុះធំពេលគេត្រឡប់មកវិញឃើញមានបក្ខពួករបស់គេចំនួន៤នាក់ទៀត ជាជនជាតិ ចិន ចូលមកក្នុងបន្ទប់នោះជាមួយគេដែរ រួចគ្នារបស់ឈ្មោះ ស៊ើ អ៊ិ (SHI YI) ទាំង៤នាក់នោះព្រួតគ្នាវាយធ្វើ បាបខ្ញុំបាទដោយប្រើដៃ និងយកប៉ាន់តែវាយក្បាលខ្ញុំបាទបណ្ដាលឱ្យខ្ញុំបាទបែកក្បាលដេរចំនួន១២ថ្នេរ និង ឈឺចុកពេញរាងកាយ និងបង្ខំឱ្យខ្ញុំបាទសរសេរកិច្ចសន្យាខ្ចីប្រាក់ ព្រមទាំងថតវីដេអូ អំពីសកម្មភាពរបស់ខ្ញុំ បាទផងដែរ។

បន្ទាប់ពីពួកគេវាយ និងថតវីដេអូ ខ្ញុំបាទរួចជនជាតិចិន៤នាក់នោះក៍ចាប់ផ្ដើមទារប្រាក់ពីខ្ញុំបាទចំនួន ប្រហែល ១២ម៉ឺនដុល្លារ (ដប់ពីរម៉ឺនដុល្លារ) ជាថ្នូរនៃការដោះលែងខ្ញុំបាទ បើសិនជាខ្ញុំបាទមិនមានប្រាក់ឱ្យទៅពួកគេ នោះទេ ពួកគេនឹងសម្លាប់ខ្ញុំបាទ រួចពួកគេទាំង៤នាក់បានដកហូតទូរស័ព្ទដៃរបស់ខ្ញុំបាទ និងបានលុបទិន្នន័យ ដែលខ្ញុំបានទាក់ទងជាមួយឈ្មោះ SHI YI និងទិន្នន័យ អ៊ែប (APP) នៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំបាទចោលទាំង អស់។

បន្ទាប់ពីពួកគេបានលុបទិន្នន័យអស់ហើយ ពួកគេក៍បានហុចទូរស័ព្ទដៃមកឱ្យខ្ញុំបាទដើម្បីទាក់ទងទៅរកប្រាក់ ឱ្យពួកគេ ។ គ្រាន់តែខ្ញុំបាទទទួលបានទូរស័ព្ទ ខ្ញុំបាទក៍បានទាក់ទងទៅបងប្រុសជីដូនមួយរបស់ខ្ញុំឈ្មោះ អាង ហ៊ួយ (HAUNG HUI) ជនជាតិចិន ដើម្បីឱ្យគាត់មកជួយខ្ញុំបាទផង។ រហូតដល់ម៉ោង២ និង៣៤នាទីស្រាប់តែ ឃើញបងជីដូនមួយឈ្មោះ អាង ហ៊ួយ (HAUNG HUI) និងប្រពន្ធរបស់គាត់ ដែលជាជនជាតិខ្មែរ ចុះមកដល់ ទីតាំង ក្រុមហ៊ុនហ្សុងស៊ីង និងបានមកជួយរំដោះ ខ្ញុំបាទចេញពីទីនោះតែម្ដងទៅ។ ពេលដែលឈ្មោះ ស៊ើ អ៊ិ (SHI YI) នាំគ្នាគេមកវាយធ្វើបាបលើរូបខ្ញុំនោះគឺឈ្មោះ ស៊ើ អ៊ិ (SHI YI) មិនបានចូលរួមវាយធ្វើបាបខ្ញុំទេ ដោយគេជាអ្នកបញ្ជា និងឈរមើលគេវាយធ្វើបាបលើរូបខ្ញុំបាទ ហើយនៅពេលគ្នារបស់គេយកទូរស័ព្ទដៃរបស់ ខ្ញុំបាទលុបទិន្នន័យនោះក៍ឈ្មោះ SHI YI នៅក្នុងបន្ទប់នោះដែរ។

បន្ទាប់ពីបានដាក់ ពាក្យបណ្ដឹង រួចហើយជនរងគ្រោះក៍ត្រូវបានក្រុមគ្រួសារសាច់ញាតិ បញ្ជូនទៅព្យាបាល របួសនៅ ទីក្រុងភ្នំពេញ ពីព្រោះគេចេះតែមានអាការៈឧស្សាហ៍ក្អួត និងពួកគេពុំព្រមព្យាបាលនៅ ក្រុងព្រះ សីហនុ ដោយសារតែមានអារម្មណ៍ថា អត់មានសុវត្ថិភាព ទើបនាំគ្នាយកជនរងគ្រោះទៅព្យាបាលនៅ រាជ ធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពី ក្រុមគ្រួសារជនរងគ្រោះ។

កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ២០២៣ មន្រ្តីនៃ កងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បានបង្ហើបប្រាប់ថា ឈ្មោះ ស៊ើ អ៊ី ដែលជាមេខ្លោង បានឆ្លើយសារភាពតបទៅនឹង ពាក្យបណ្ដឹង ជនរងគ្រោះថា ក្នុងហេតុការ ណ៍ខាងលើគឺគេជាអ្នកប្រព្រឹត្តតែម្នាក់ឯងពុំមានបក្ខពួកណាចូលរួមនោះទេ។ ឈ្មោះ ស៊ើ អ៊ី រូបនេះក៍ត្រូវបាន កងរាជអាវុធហត្ថខែត្រ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ នៅពេលវេលានិងថ្ងៃខែឆ្នាំដដែលនោះផងដែរ។ ក្រោយមកតុលាការបានចោទប្រកាន់មេខ្លោងរូបនេះពីបទ «ចាប់មនុស្សឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស»។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ អ្នកនាំពាក្យសាលាដំបូង ខែត្រព្រះសីហនុ និងតំណាងអយ្យការអម សាលាដំបូងខែត្រ អង្គភាពយើងពុំទាន់អាចសុំការបញ្ជាក់បានទេទាក់ទងនឹងសំណុំរឿងខាងលើនេះ។

គួររំលឹកផងដែរថា ក្នុងព្រឹត្តិការណ៍ចាប់មនុស្សឃុំឃាំង និងបង្ខាំងទុកវាយធ្វើបាប ព្រមទាំងបង្ខំឱ្យធ្វើកិច្ចសន្យា ខ្ចីប្រាក់ និងយកលុយមកលោះមនុស្សខាងលើ ស្រ្តីជនជាតិខ្មែរ ដែលចុះទៅជួយរំដោះជនរងគ្រោះ នោះក៍ ត្រូវបាន ក្រុមសន្តិសុខខ្មែរ ប្រើអំពើហិង្សាវាយតប់ចាប់ អូសបញ្ចូលរថយន្តរបស់ពួកគេយ៉ាងឃោរឃៅ ប៉ុន្តែ ស្រ្តីរូបនោះបានរើបម្រះរួចខ្លួន។ រីឯកាបូបលុយ និងលិខិតឆ្លងដែន របស់ជនរងគ្រោះក៍បានបាត់នៅកន្លែង កើតហេតុនោះដែរ នេះបើយោងតាមការបញ្ជាក់ពីក្រុមសាច់ញាតិជនរងគ្រោះ៕