កម្លាំងចម្រុះចាប់ថ្នាំឆ្កួតបាន២០០គីឡូក្រាមនៅខែត្រព្រះវិហារ

0
336

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យពីរនាក់ និងគ្រឿងញៀន២០០គីឡូទៅតុលាការ ខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់។ នេះបើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំង គ្រឿងញៀន។

កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការនគរបាល ខេត្តព្រះវិហារ បញ្ជាកម្លាំងស្រាវជ្រាវ និងឈានដល់ការបង្ក្រាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ ក.១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនាយក ដ្ឋានស៊ើបការណ៍និងបច្ចេកទេស ដោយមានការ សម្របសម្រួលដឹកនាំពី ព្រះរាជអាជ្ញា នៃអយ្យកាអមសាលា ដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូនជួញដូរ គ្រឿងញៀនឬគេហៅថា ថ្នាំឆ្កួត ឆ្លងដែនតាមផ្លូវទឹក។

សមត្ថកិច្ចចម្រុះចាប់ខ្លួនជនសង្ស័យបានពីរនាក់ភេទប្រុស និងចាប់យកវត្ថុតាងមាន សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន២០១កញ្ចប់ធំទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី៕