កម្ពុជារកឃើញអ្នកផ្ទុកកូវីដ.១៩នៅលើស្ត្រីជនជាតិអង់គ្លេសអាយុ៦៥មកពីវៀតណាម

0
102

ដោយៈ បាយ៉ង់
ភ្នំពេញៈ កម្ពុជារកឃើញអ្នក ផ្ទុកកូវីដ.១៩ នៅលើស្ត្រីជនជាតិ អង់គ្លេស ម្នាក់មានអាយុ៦៥ឆ្នាំដែលបានធ្វើដំណើរពី វៀតណាម តាមនាវាមកប្រទេសកម្ពុជាដល់ ទីក្រុងភ្នំពេញ រួចឆ្ពោះទៅកាន់ ខែត្រកំពង់ចាម។ នេះបើតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលបានធ្វើសន្និសីទកាសែត ជាផ្លូវការ។

ករណីទីបីឆ្លងជំងឺ កូវីដ.១៩ ពីវៀតណាមមកកម្ពុជា តាមរយៈស្ត្រី ជនជាតិអង់គ្លេសម្នាក់ក្នុងចំណោមពួកគេ៥នាក់ ដែលបានជិះយន្ត ហោះនៅជាមួយនឹង ស្ត្រីវៀតណាម មានផ្ទុក កូវីដ.១៩ នោះ។ ជនជាតិអង់គ្លេសទាំង៥នាក់ ក៍បានធ្វើដំណើរពី ក្រុងហូជីមិញ តាមរយៈនាវាមកដល់ ក្រុងភ្នំពេញ ហើយពួកគេក៍បាន យល់ព្រម ធ្វើតេស្ដយកសំណាកទៅពិសោធន៍នៅ មន្ទីរពេទ្យខ្មែរសូវៀត ចំនួនបីនាក់គឺអវិជ្ជមានទាំងអស់ហើយពីរនាក់ទៀតដោយសារប្រញាប់ពេកខ្លាចកប៉ាល់ចេញចោល គឺមានស្ត្រីជនជាតិអង់គ្លេស ម្នាក់ដែលមានផ្ទុក កូវីដ.១៩ បានទៅដល់ ខែត្រកំពង់ចាម។

ជំងឺនេះតាមមន្ត្រីក្រសួងបានបញ្ជាក់ថា វាមិនមែនជាការរីករាល ដាលឆ្លងដល់ សហគមន៍ នៅក្នុងប្រទេសកម្ពុជានោះទេ។ ក្រសួងបានរកឃើញស្ត្រីអ្នកបកប្រែជនជាតិខ្មែរម្នាក់ ឱ្យជន ជាតិអង់គ្លេសដែលបានផ្ទុកមេរោគ កូវីដ.១៩ (COVID-19) នោះហើយដើម្បីយកសំណាក់មកពិនិត្យ។ ក្រៅពីស្ត្រីជនជាតិ អង់គ្លេសម្នាក់ គឺនៅមានមនុស្ស៦៤នាក់ទៀតដែល កំពុងតែ ស្ថិតនៅលើកប៉ាល់ដោយបានដាក់ឱ្យពួកគេនៅដាច់ដោយឡែក ពីគ្នា។

មន្ទីរពេទ្យបង្អែក ខែត្រកំពង់ចាម កំពុងតែយកសំណាកអ្នកដំណើរ នៅលើកប៉ាល់៦៤នាក់នោះមកពិនិត្យនៅ ភ្នំពេញ។ ការធ្វើតេស្ដ គឺធ្វើនៅ វិទ្យាស្ថានជាតិ និងវិទ្យាស្ថានសុខភាពសាធារណៈ ក្រុង ភ្នំពេញ ហើយការព្យាបាលពិនិត្យជំងឺ គឺត្រូវធ្វើនៅ មន្ទីរពេទ្យ ខ្មែរ.សូវៀត។

ដើម្បីកម្ចាត់មេរោគនេះលោក ប្រធានវិទ្យាស្ថានប៉ាស្ទ័រ បានលើក ឡើងថា ការលាងសម្អាតនឹងសាប៊ូ ឬចេលឱ្យបានញឹកញាប់អាច ការពារមេរោគនេះបានយ៉ាងប្រសិទ្ធភាព។ បើសិនជាអ្នកមាន ក្រដាស់សូមយកម៉ាស់ឬកន្សែងខ្ទប់មាតនិងច្រមុះហើយយកវា ទៅបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវរួចលាងដៃនឹងសាប៊ូ ភ្លាម។

ចំណែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាន លើកទឹកចិត្តឱ្យបងប្អូនខ្មែរយើងប្រើប្រាស់ក្រមាវិញល្អជាងគេ ពីព្រោះយើងអាចប្រើប្រាស់វាបានច្រើនយ៉ាង។ នៅពេលមាន មេរោគនេះកើតឡើងសំខាន់យើងត្រូវចេះថែរក្សាសុខភាពឱ្យ បានល្អដើម្បីប្រឆាំងទប់ទាល់នឹងមេរោគនេះ។

គួរបញ្ជាក់ថា នេះជាករណីបីហើយនៅ ប្រទេសកម្ពុជាដែលកើត មានជំងឺ កូវីដ.១៩ ឬគេហៅថា កូរ៉ូណាវីរុស ឆ្លងពីប្រទេសចិន។ ករណីទី១.កើតមាននៅលើបុរសជនជាតិចិននៅ ខែត្រព្រះសីហនុ។ ករណីទី២.កើតមាននៅលើបុរសជនជាតិខ្មែរស្ថិតក្នុង ខែត្រសៀម រាប និងទី៣.កើតមានទៅលើស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ
ដែលបានធ្វើដំណើរតាមនាវាពីវៀតណាមចូលមកកម្ពុជាកាល ពីថ្ងៃទី៥ ខែមីនា៕