ដោយ: បូរិន/ភ្នំពេញ:ដំណើរចេញទៅច្រៀងក្នុងព្រឹត្តិការណ៍ជាច្រើននៅប្រទេសអូស្ត្រាលីលើកនេះតារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា ចាកចេញពីមាតុភូមិហើយដោយទៅលើកនេះជាមួយតារាល្បីៗ ជាច្រើននាក់ទៀត សុទ្ធតែជាតារានៅក្នុងបេះដូងរបស់ទស្សនិកជន។
កញ្ញា វុទ្ធ សុគន្ធា បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ឱ្យដឹងថា សម្រាប់ការចេញទៅសម្តែងច្រៀងនៅប្រទេសអូស្ត្រាលីលើកនេះគឺ ជាលើកទី២ហើយ ហើយនាងពិតជាសប្បាយចិត្តដែលបងប្អូនខ្មែរយើងនៅបន្តចូលចិត្តគាំទ្រនាង។ លើកនេះក៏ពិសេសដែលវត្តមានតារាល្បីរបស់យើងត្រូវបានអញ្ជើញមានវត្តមានទៅដូចគ្នាគឺតារាចម្រៀងល្បីលោក សៅ ឧត្តម,លោក សាម ប៉ីទី, តារាសម្តែងល្បីកញ្ញា ព្រះកាយច័ន្ទ និងលោក អេឡិច ចន្ទត្រា។
តារាចម្រៀងស្រីរូបនេះបានប្រាប់ថា ដំណើរចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីលើកនេះ នាងត្រូវចំណាយរយៈពេលប្រហែលប្រាំសប្តាហ៍ ឬ មួយខែកន្លះ។ ព្រោះត្រូវទៅច្រៀងតាមការប្រគំតន្ត្រីនៅរដ្ឋជាច្រើនខុសគ្នាៗ ដែលបងប្អូនខ្មែរយើងចាំទទួលនាងថ្ងៃខាងមុខនេះ។ នាងក៏សូមអគុណដល់បងប្អូនខ្មែរនៅប្រទេសអូស្ត្រាលីដែលស្រលាញ់ពេញចិត្តនាង និង នៅតែបន្តអញ្ជើញនាងសម្រាប់កម្មវិធីការប្រគំន្ត្រីនៅទីនោះ។
សូមរំលឹកថាកញ្ញា វុទ្ធ សុគន្ធា ជាតារាចម្រៀងវ័យក្មេងដែលមានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេស ហើយជាពិសេសគឺ អូស្ត្រាលី តែម្តងដែលមានបងប្អូនខ្មែរយើងគាំទ្រនាង។ មិនថាកម្មវិធីតន្ត្រីនានារបស់ស្ថានីយទូរទស្សន៍ឡើងនាងក៏ជាតារាចម្រៀងទទួលការគាំទ្រខ្លាំងនៅហ្វេសប៊ុក និងយូធូប( Youtube) ៕