អ្នកសារព័ត៌មាន៣នាក់នៅខែត្រព្រះសីហនុត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជំរិតទារប្រាក់ជនជាតិចិន៤,០០០ដុល្លារ

0
335

ដោយៈ តិល សាមុត

ខែត្រព្រះសីហនុៈ អ្នកសារពត៌មាន៣នាក់ ជនជាតិចិនម្នាក់ និង ជនជាតិខ្មែរពីរនាក់ទៀត ត្រូវបានកម្លាំងនគរ បាលព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ជាប់ចោទពីបទក្លែងបន្លំខ្លួនជាសមត្ថកិច្ច នគរបាល រួចជំរិតទារប្រាក់ពីជនជាតិចិនចំនួន៤០០០ដុល្លារអាម៉េ រិក។

យោងតាមរបាយការណ៍របស់ប៉ូលិស ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកញ្ញា នេះថា ក្រុមជនជាតិខ្មែរ៥នាក់បានក្លែងបន្លំខ្លួនធ្វើជា សមត្ថកិច្ចនគរបាល រួចជំរិតទារប្រាក់ពី ជនជាតិចិនចំនួន៤,០០០ដុល្លារអាម៉េរិក (បួនពាន់ដុល្លារអាម៉េរិក) ដោយក្រុមជនសង្ស័យជា ជនជាតិខ្មែរ ទាំងប្រាំនាក់នោះស្លៀកពាក់ស៊ីវិលជិះរថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿងស្ទាក់កាក់រថយន្តជនជាតិចិន មួយគ្រឿង។ បន្ទាប់មកធ្វើសកម្មភាពឆែកឆេររថយន្តជនរងគ្រោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣:៣០នាទី។ ខណៈពេលនោះជនសង្ស័យបានទម្លាក់គ្រឿងញៀនមួយកញ្ចប់ចូលក្នុងរថ យន្តជនរងគ្រោះក្នុងគោលបំណងចោទប្រកាន់ថា ក្នុងរថយន្តមានគ្រឿងញៀនរួចជំរិតទារប្រាក់ចំនួន៤,០០០ ដុល្លារ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា បានបង្ក្រាបករណីក្រុមជនសង្ស័យមានខ្មែរ និង ចិនក្លែងបន្លំធ្វើជា សមត្ថកិច្ចនគរបាល និងជំរិតទារប្រាក់នៅក្នុង ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទីមានជនជាតិចិនម្នាក់ភេទប្រុសបានមកដាក់ពាក្យបណ្តឹងថា នៅថ្ងៃទី៦ ខែកញ្ញា វេលា ម៉ោង២៣:៣០នាទីមានជនសង្ស័យ១ក្រុម ជាជនជាតិខ្មែរមានគ្នា៥នាក់ស្លៀកពាក់ស៊ីវិលជិះរថយន្ត១គ្រឿង ប្រភេទភិចអាប់ (PICK UP) ពណ៌សនិងម៉ូតូ២គ្រឿងបានអះអាងថា ជាសមត្ថកិច្ចប៉ូលិស បានធ្វើសកម្មភាព កាក់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន១គ្រឿង ម៉ាកព្រូសពណ៌ក្រហមពាក់ស្លាកលេខ ព្រះសីហនុ ២C.៩២៩១ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅ បុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងនិង ខេត្តព្រះសីហនុ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៍បានទម្លាក់គ្រឿងញៀន១កញ្ចប់នៅក្នុងរថយន្តរបស់ជនរងគ្រោះដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ ជនរងគ្រោះរួចគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៤,០០០ដុល្លារ (បួនពាន់ដុល្លារអាម៉េរិក) បើមិនព្រមឲ្យទេ ក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅ ប៉ុស្តិ៍ប៉ូលិស ដោយមានការភ័យខ្លាចជនរងគ្រោះក៍ទូរស័ព្ទ ទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២,៣០០ដុល្លារ (ពីរពាន់បីរយដុល្លារអាម៉េរិក) យកទៅប្រគល់ឲ្យក្រុម ជនសង្ស័យដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឲ្យនៅពេលក្រោយ។

របាយការណ៍បន្តទៀតថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះដោយមានបញ្ជាដឹកនាំពីលោក គួច ចំរើន និងដឹកនាំសម្របសម្រួលពី លោកព្រះរាជអាជ្ញា សៀង សុខ លោកស្នងការខែត្រលោក ជួន ណារិន្ទ បញ្ជាកម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់ បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប៦នាក់ (ជនជាតិ ចិនម្នាក់) ជាបន្តបន្ទាប់នៅវេលាម៉ោង១៩:៣០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ ជនរងគ្រោះឈ្មោះ ZHANG KANG ភេទប្រុសអាយុ២៩ឆ្នាំជាជនជាតិចិនមុខរបរទេសចរណ៍ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះបាត់បង់លុយចំនួន២,៣០០ដុល្លារ (ពីរពាន់បីរយដុល្លារអាម៉េរិក)។ ជនសង្ស័យទាំង៦នាក់នោះ មានទី១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុសអាយុ៣០ឆ្នាំមុខរបរជា ភ្នាក់ងារសារព័ត៌មាន កម្ពុជាញូវផ្លាស មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ ភ្នាក់ងារសារព័ត៌មាន CAM POST មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៣-ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុសអាយុ២៧ឆ្នាំមុខរបរម៉ៅការសំណង់ និងជួលរថយន្តមានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៦-ឈ្មោះ ZHOU DONGYA ភេទប្រុសអាយុ៣០ឆ្នាំជនជាតិចិនមុខរបរ រត់តាក់ស៊ីកាន់លិខិតឆ្លងដែនលេខៈ EF3093157 មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ក្រុមជនសង្ស័យបានសារភាពថា ពួកគេពិតជាបានកាក់ឃាត់រថយន្តឆែកឆេរក្នុងរថយន្ត និងជំរិតទារយកប្រាក់ បានចំនួន២,៣០០ដុល្លារ (ពីរពាន់បីរយដុល្លាអាម៉េរិក) ពីជនរងគ្រោះពិតប្រាកមែន។  ករណីនេះកម្លាំងជំនាញ ប៉ូលិសកំពុងបន្តចាត់ការតាមនីតិវិធី។

ករណីខាងលើនេះមន្រ្តី អង្គការស៊ីវិល និងអ្នកសារព័ត៌មាននៅ ខែត្រព្រះសីហនុ កំពុងដាក់ការសង្ស័យថា ហេតុ អ្វីការជំរិតទារប្រាក់នេះតិចម្ល៉េះ ? ហើយរបៀបជំរិតទារប្រាក់នេះហាក់ដូចជាមិនសមទំនងទាល់តែសោះអីចឹង?  រីឯជនសង្ស័យទាំង៦នាក់ត្រូវបានប៉ូលិសឃុំខ្លួននៅ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ រង់ចាំបញ្ជូនខ្លួន ទៅបន្តនីតិវិធីនៅ សាលាដំបូង ខេត្តព្រះសីហនុ៕