អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្ដីបំភ្លឺព័ត៌មានពីករណីមន្ត្រីប៉ូលិសម្នាក់ចូលធ្វើការបីឆ្នាំឡេីងស័ក្ដិ៤

0
93

ភ្នំពេញៈ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺព័ត៌មាន មួយលេខ ០១១ សប្រក ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាត់ទុកសារព័ត៌មានអនឡាញមួយចំនួនដែលបានផ្សព្វផ្សាយថា​ «មន្ត្រីប៉ូលិសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ម្នាក់ចូលធ្វើប៉ូលិសបាន៣ឆ្នាំឡើងស័ក្តិ៤ និងជានាយរងការិយាល័យ» នោះជា «សារព័ត៌មានអនឡាញដែលខ្វះវិជ្ជាជីវៈ» ។

អត្ថបទកាសែតដែលយកជាការបានគឺ មានប្រភពច្បាស់លាស់ចំនួនបីឡើង ហើយមានឯកសារយោងថែមទៀតកាន់តែប្រសើរ ។ កន្លងមកអ្នកនាំពាក្យខ្លះធ្លាប់ធ្វើជា អ្នកសារព័ត៌មាន ហើយអ្នកនាំពាក្យខ្លះទៀត មិនធ្លាប់សរសេរអត្ថបទសារព័ត៌មាន នោះទេ។ អ្នកដែលមិនធ្លាប់ចូលសាលាសារព័ត៌មាន នេះហើយគឺតែងតែទាមទាររក «វិជ្ជាជីវៈសារព័ត៌មាន»។ ម្យ៉ាងទៀត អ្នកនាំពាក្យមួយចំនួន ខណៈអ្នកកាសែតទូរស័ព្ទចូល ពុំមានអ្នកទទួល ហើយជួនកាលឆ្លើយថា ជាប់រវល់ ជួនកាលចុចផ្ដាច់ចោល ក៍មានដែរ។ តើវាជាកំហុសនរណា ?

ទោះជាយ៉ាងណា «បាយ៉ង់ថាមស៍» ក៍បានផ្សាយករណីខាងលើនេះដែរត្រឹមរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ មានចំនួនអ្នកទស្សនាចែកចាយ​ និង​ ចូលចិត្ត​ ជិត១លាននាក់​ ។   គឺអត្ថបទព័ត៌មាន​ ដែលមានចំណងជើងថា «មន្ត្រីប៉ូលិសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ម្នាក់ចូលធ្វើប៉ូលិសបាន៣ឆ្នាំឡើងស័ក្តិ៤ និងជានាយរងការិយាល័យ» ។ 

«បាយ៉ងថាមស៍» មានក្ដីសោមនស្សរីករាយជាទីបំផុត ដែលអ្នកនាំពាក្យរបស់ ក្រសួងមហាផ្ទៃ បានចេញ សេចក្ដីបំភ្លឺព័ត៌មាន នេះឡើង ។ «បាយ៉ង់ថាមស៍» សូមគាំទ្រជានិច្ចនូវ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខាងក្រោមនេះជា «សេចក្ដីបំភ្លឺព័ត៌មាន» របស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ទាំងស្រុង !។