អង្គការមនុស្សធម៌ពីរនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េនឹងធ្វើការពិនិត្យសុខភាពជូនពលរដ្ឋខ្មែរឥតថ្លៃរយៈពេល២ថ្ងៃ

0
220

ដោយៈ អធិបតី
ភ្នំពេញៈ អង្គការពន្លឺអនាគត រួមសហការជាមួយ អង្គការ SEON-UI Lions និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េខាងត្បូង នឹងធ្វើការពិនិត្យសុខភាព ជូនប្រជាពលរដ្ឋខ្មែរដោយឥតថ្លៃដែលមានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី៧ និងទី៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹករហូតដល់ម៉ោង៥ល្ងាចស្ថិតនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ការពិនិត្យសុខភាពជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ដែលមានរយៈពេល២ថ្ងៃពីសំណាក់ អង្គការទាំងពីរខាងលើនេះក៍មានការចូលរួមពី កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាស ឆ្នាំ២០២៣ ជាច្រើនស្ថាប័នកាលពីប្រកួតស៊ីហ្គេមកម្ពុជាធ្វើម្ចាស់ផ្ទះ និងក្រុមវេជ្ជបណ្ឌិតជំនាញៗមកពី ប្រទេសកូរ៉េខាងត្បូង។ កម្មវិធីមនុស្សធម៌នេះមានផ្តល់ជូនផ្នែកសេវា ពិនិត្យសុខភាព ចេញវេជ្ជបញ្ជា និងផ្ដល់ជូនថ្នាំដោយឥតគិតថ្លៃ។

អង្គការពន្លឺអនាគត គឺជាអង្គការក្រៅ រដ្ឋាភិបាល ក្នុងស្រុកដែលមានបេសកកម្មផ្ដល់ ការថែទាំជំនួសដល់កុមារកំព្រា និងកុមារងាយរងគ្រោះកម្ពុជា តាមរយៈការផ្ដល់អន្តេវាសឹកដ្ឋាន ការហូបចុក ថែទាំសុខភាព និងការអប់រំ ពីថ្នាក់បឋមរហូតដល់ថ្នាក់មហាវិទ្យាល័យ និងកុមារគ្រប់រូបទទួលបានសេចក្ដីសុខទាំងផ្លូវកាយ និងសប្បាយទាំងផ្លូវចិត្ត ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង។ ក្រៅពីបញ្ជូនកុមារទៅរៀននៅ សាលារៀនរដ្ឋ នៅក្នុងមណ្ឌលក៍មាន កម្មវិធីបណ្ដុះបណ្ដាលជំនាញបន្ថែមដូចជា ភាសាអង់ គ្លេស ភាសាចិន ជំនាញកុំព្យូទ័រ សិល្បបុរាណ និងមានបណ្ណាល័យ ថែមទៀតផង។

ដោយមានការសហការពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ និងអង្គការ SEON-UI Lions ជាមួយនឹង អង្គការពន្លឺអនាគត យើងក៍បានរៀបចំកម្មវិធី ពិនិត្យសុខភាព ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧.ទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុង អង្គការពន្លឺអនាគត ដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕