អង្គការ«ជីវិតនៅកម្ពុជា»ឈ្នះពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយជ័យលាភីលេខ១ស្តីពីយុទ្ធនាការប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ

0
418

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ វីដេអូឃ្លីបដែលមានរយៈពេលមិនដល់ពីរនាទីផងនិយាយពីការបញ្ចប់ អំពើហិង្សាលើកុមារនិងស្រ្តី របស់អង្គការ «ជីវិតនៅកម្ពុជា» បានឈ្នះពានរង្វាន់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារពិភពលោក ឆ្នាំ២០២០។ យុទ្ធនាការនោះមានឈ្មោះថា «អ្នកប្រយុទ្ធគុណធម៌» ដែលបង្កើតឡើងក្នុងគោលបំណងដោះស្រាយអំពើ ហិង្សាក្នុងគ្រួសារនៅកម្ពុជា។

អង្គការ «ជីវិតនៅកម្ពុជា» នៅកម្ពុជាបានឈរឈ្មោះជាមួយនឹងយីហោសកលដ៏ល្បីជាច្រើនរួមមាន Priceline, Jean Paul Gaultier និង Link’s Beef Jerky ផងដែរ។ អ្វីដែលពិសេសនោះគឺ អង្គការ «ជីវិតនៅកម្ពុជា» ប្រើប្រាស់ថវិកាមិនដល់ប្រាំពាន់ដុល្លារផងសម្រាប់យុទ្ធនាការមួយនេះបើធៀបទៅនិងយុទ្ធនារការផ្សេងៗដែលបានកំណត់ប្រើប្រាស់ថវិកាប្រមាណខ្ទង់បីម៉ឺនដុល្លារឯណោះ។ ការប្រើប្រាស់របស់ អង្គការ «ជីវិតនៅកម្ពុជា» នៅក្នុងយុទ្ធនាការនេះ ផ្សព្វផ្សាយដែលមានឈ្មោះថា «អ្នកប្រយុទ្ធគុណធម៌» អង្គការ «ជីវិតនៅកម្ពុជា» ប្រើ ប្រាស់ថវិកាត្រឹមតែ៤.៥០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ចៅក្រមរបស់ពានរង្វាន់ ប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារសកលនេះបានកោតសរសើរយ៉ាងខ្លាំងចំពោះភាពជោគ ជ័យ នៃយុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌ ក្នុងការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងមានប្រសិទ្ធភាពដោយមាន អ្នកទស្សនាចំនួន២លាននាក់ ឬស្មើនឹងម្នាក់ក្នុងចំណោមប្រជាជនកម្ពុជា៨នាក់។

យុទ្ធនាការនេះផ្តោតសំខាន់ទៅលើខ្សែភាពយន្តខ្លីមួយដែលបង្ហាញពី ម្ចាស់ជើងឯកគុនខ្មែរ ដ៏ល្បីល្បាញម្នាក់ សំដែងដោយលោក ចាន់ រតនា។ ឈុតដំបូងរបស់ខ្សែភាពយន្ដខ្លីនេះចាប់ផ្ដើមឡើងដោយមានទស្សនិកជន ជាច្រើននាក់ដែលកំពុងរង់ចាំមើលការប្រកួតរបស់លោក ចាន់ រតនា។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺគូ ប្រជែងរបស់គាត់គឺជាស្ត្រីដែលពោរពេញទៅដោយភាពភ័យខ្លាចដែលសំដែងដោយកញ្ញា នូវ ដាណា។ ទស្សនិកជននាំគ្នាងាកចេញ ហើយពួកគេមានការតក់ស្លុតដោយបានឃើញរូបភាពបែបនេះ។ លោក ចាន់ រតនា ក៍មានការតក់ស្លុតផងដែររួចក៍សម្រេចចិត្តដោះស្រោមដៃប្រដាល់ចេញ ហើយបោះដៃទៅជួយស្ត្រីម្នាក់ នោះឱ្យក្រោកឈរឡើង។ បន្ទាប់មកគាត់ត្រូវបានគេប្រគល់រង្វាន់ ខ្សែក្រវាត់ អ្នកប្រយុទ្ធគុណធម៌ ដើម្បីជាការ អបអរសាទរលើអំពើដ៏មាន គុណធម៌ របស់គាត់។

យុទ្ធនាការរយៈពេល១៦ថ្ងៃនេះ ត្រូវបានបំផុសគំនិតឡើងដោយសុភាសិតខ្មែរថា “កូនខ្មែរមានឈាមជ័រជាអ្នក ប្រយុទ្ធ”។ អង្គការ «ជីវិតនៅកម្ពុជា» បានទាញយកសុភាសិតនេះ មកដោយបន្ថែមការសង្កត់ធ្ងន់ លើការប្រ កាន់ខ្ជាប់នូវ គុណធម៌ ដោយអះអាងថា ចក្រភពខ្មែរ ត្រូវបានកសាងឡើងដោយ ‘អ្នកប្រយុទ្ធគុណធម៌’ ដែល ជាអ្នកការពារជនងាយរងគ្រោះ។ ទំនៀមទម្លាប់ដែលបាត់បង់នេះត្រូវបានគេរកឃើញឡើងវិញ សម្រាប់សម័យ ថ្មីនេះដោយការប្រើ #BeAnHonourableWarrior ដែលប្រែថា តាំងខ្លួនជាអ្នកប្រយុទ្ធគុណធម៌មួយរូប។ ពាក្យ ស្លោកនិងការតាំងចិត្តថ្មីនេះ ទទួលបានការចាប់អារម្មណ៍ពីប្រជាជនទូទាំងប្រទេស ហើយត្រូវបានគេពិភាក្សា យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។

នៅប្រទេសកម្ពុជាបុរសម្នាក់ក្នុងចំណោមបុរសបីនាក់បានសារភាពថា គេបានប្រើអំពើហិង្សាលើស្ត្រី ហើយ ជន រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារចំនួន៤០ភាគរយចាត់ទុកអាកប្បកិរិយានេះជារឿងធម្មតា។ យុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌ នេះផ្ញើសារដល់បុរសទាំងឡាយឱ្យផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ។ មន្រ្តីផ្នែកទំនាក់ទំ នងនៃអង្គការជីវិតនៅកម្ពុជា លោក ឈុន ប៊ុនឆៃ ចាប់ផ្ដើមផលិតយុទ្ធនាការនេះឡើងនៅក្នុង ខែវិច្ឆិកា។

លោកបាននិយាយថា “ក្នុងនាមជាផ្នែកមួយ នៃយុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌ នេះគឺជាបទពិសោធន៍ ដ៏អស្ចារ្យមួយ ហើយខ្ញុំរីករាយដែលបុរសជាច្រើនបានមើលវីដេអូនេះ។ សាររបស់វីដេអូនោះគឺច្បាស់ណាស់ អ្នកប្រយុទ្ធគុណធម៌ មិនធ្វើបាបស្ត្រីឬកុមារនោះទេ។

យុទ្ធនាការអ្នកប្រយុទ្ធគុណធម៌ក៍ត្រូវបានជ្រើសរើសសម្រាប់រង្វាន់ជាច្រើនទៀតដែលនឹងត្រូវប្រកាសនៅឆ្នាំក្រោយ។ លោកស្រី ហ៊ូ ហេមមុនីន្ទ ដែលជាមន្រ្តីទំនាក់ទំនងជាន់ខ្ពស់ នៃអង្គការជីវិតនៅកម្ពុជា មានប្រសាសន៍ថា “ការឈ្នះពានរង្វាន់នេះ និងការឈរឈ្មោះជាបេក្ខភាពសម្រាប់ពានរង្វាន់ដទៃទៀត ជាកត្តាមួយដែលជួយ លើកទឹកចិត្តបុគ្គលិក អង្គការជីវិតនៅកម្ពុជា ទាំងអស់” ។ “តួសម្តែងភាគច្រើននៅក្នុងខ្សែភាពយន្តខ្លីរបស់ យុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌ នេះគឺជាបុគ្គលិករបស់ អង្គការជីវិតនៅកម្ពុជា។ ពួកគេពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃអ្វីដែលមានឥទ្ធិពលដូចយុទ្ធនាការនេះណាស់”។

ភាពជោគជ័យរបស់យុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌ គឺដោយសារតែលោក ចាន់ រតនា និងកញ្ញា នូវ ដាណា។ លើសពីនេះទៅទៀត អង្គការជីវិតនៅកម្ពុជា សូមថ្លែងអំណរគុណលោក Brendan Gallagher លោក សុខ វិសាល លោក មុត តាំងវិទូ និងក្រុមហ៊ុន Eye Lico ដែលបានជួយធ្វើឱ្យចក្ខុវិស័យរបស់ពួកយើងប្រែក្លាយវា ទៅជាការពិត។

យុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់តារាល្បីៗជាច្រើនរួមមាន លោក ធារី ចាន់ថាប៊ីន លោក ឈុត សែនប្រពៃ​ កញ្ញា សាំង សុខសេរី​ កញ្ញា Catherine V Harry កញ្ញា អ៊ុំ សំថារ័ត្ន ពូ ឈីវ និង ក្រុម Klapyahandz។ ពួកគេបានជួយឱ្យយុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌ មានចំនួនទស្សនិកជនជាងពីរ លាននាក់៕