ស៊ីម៉ាក់ប្រគល់កុលាលភាជន៍ពីរដែលកំណាយឃើញនៅកំពង់សៀមឱ្យមន្រ្តីវប្បធម៌ខេត្ដកំពង់ចាម

0
641

ដោយ: បាយ៉ង់
កំពង់ចាម: ក្រុមមន្រ្តីមជ្ឈមណ្ឌលជាតិបោសសម្អាតកាកសំណល់សង្រ្គាម ហៅកាត់ ស៊ីម៉ាក់ បានប្រគល់ ក្រឡឬកុលាលភាជន៍ បុរាណចំនួនពីរដែលកំណាយឃើញនៅក្នុងបរិវេណសាលារៀនមួយកន្លែងស្ថិតក្នុង ភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម មកឱ្យមន្រ្តី នៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

លោក សឹង ភារុំ ជាប្រធាន មន្ទីរវប្បធម៌និងវិចិត្រសិល្ប: ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៤ មីនា នេះថា​​ ក្រឡបុរាណជាប្រភេទលោកហៈធាតុទាំងពីរ ដែលមានទម្ងន់៣២គីឡូក្រាម ដែលខាងស៊ីម៉ាក់ បានប្រគល់ឳ្យនេះ ខាងលោកបានយកមករក្សាទុកនៅ មន្ទីរវប្បធម៌ ដើម្បីសិនរង់ចាំខាងជំនាញ នៃក្រសួង វប្បធម៌ មកពិនិត្យ កំណត់អត្តសញ្ញាណ និងអាយុកាលសិន។

តាមអ្នកបុរាណវិទ្យាបានឱ្យដឹងថា នេះជាប្រភេទ កុលាលភាជន៍ ធ្វើអំពីដីឥដ្ឋដុត។ វាជាសិប្បកម្មស្នាដៃ របស់ដូតាខ្មែរយើងបានបន្សល់ទុកនូវ សម្រាប់ជាមរតកជាតិ។ អ្វីដែលគួរឱ្យសោកស្ដាយបំផុតគឺវត្ថុទាំងពីរនេះ ត្រូវគេគាស់បំផ្លាញដើម្បីរកមើលរបស់មានតម្លៃដូចជាមាសឬពេជ្រ។ ប៉ុន្តែវាមានតម្លៃសម្រាប់តែមរតកជាតិ ខ្មែរតែប៉ុណ្ណោះ។ ពួកគេបានបំផ្លាញឱ្យខូចទម្រង់ដើមអស់ទៅហើយព្រោះតែផលប្រយោជន៍ គួរស្ដាយណាស់។

គួរបញ្ជាក់ថា ក្រឡបុរាណទាំងពីរត្រូវបានខាង ក្រុមស៊ីម៉ាក់ ធ្វើកំណាយឃើញក្នុង បរិវេណសាលាព្រៃចក្រី ទីតាំងខាងលើ។ ខណ:ដែលនាយកសាលាស្នើសុំខាងបោសសម្អាតកាកសំណល់សង្រ្គាម ដើម្បីយកដីសាង សង់អគារសិក្សាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ កុលាលភាជន៍ នេះវាមិនមែនប្រភេទលោហធាតុនោះទេ។ វាជាប្រភេទភាជន៍ដីឥដ្ឋដុត ដែលសិប្បកម្មខ្មែរនាម័យបុរាណពេញនិយមប្រើប្រាស់បំផុតដាក់របស់របប៕