សាលាខែត្រព្រះសីហនុមិនបន្តបិទខ្ទប់ក្រុងព្រះសីហនុទាំងមូលរយៈពេល១៤ថ្ងៃទៀតទេ គឺខ្ទប់តែចំណុចក្រហមឬទីតាំងក្រហមនិង តំបន់លឿងទុំ

0
261

ដោយ តិល សាមុត

ខែត្រព្រះសីហនុ៖ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍តាមប្រព័ន្ធតេឡេ ក្រាម កាលពីរសៀលថ្ងៃទី១៣ ឧសភា ២០២១ ថា សាលាខែត្រព្រះសីហនុ នឹងមិនបន្តបិទខ្ទប់ ក្រុងព្រះសីហនុ ទាំងមូលរយៈពេល១៤ថ្ងៃទៀតទេ គឺបិទខ្ទប់តែតំបន់ចំណុចក្រហម ឬទីតាំងក្រហម និង តំបន់លឿងទុំ។  ប៉ុន្តែ អ្នករស់នៅក្នុងតំបន់ដែល សាលាខែត្រ កំណត់ថា ជាតំបន់លឿន អាចចេញក្រៅក្រុងបានដោយឆ្លងកាត់ការ ត្រួតពិនិត្យតាមវិធានការ សុខាភិបាល តាមគោលដៅ។

លោក ភារម្យ បន្តថា ដោយឡែកផ្សារនានាក្នុង ក្រុងព្រះសីហនុ ដែលត្រូវបានផ្អាកដំណើរការអាជីវកម្មកន្លង មកគឺពុំទាន់អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅឡើយទេ។ ប៉ុន្តែបងប្អូនអាជីវករដែលបានធ្វើចត្តាឡីស័ក និងពិនិត្យសំណាកពីរដងហើយ តែរកមិនឃើញមាន ជំងឺកូវីដ១៩ នោះពួកគាត់អាចលក់ដូរនៅតាមផ្ទះរបស់ខ្លួន បានដោយតម្រូវឱ្យអនុវត្តតាមការណែនាំរបស់សាលាខែត្រ ឬស្ដង់ដារផ្សារបណ្ដោះអាសន្ន។

ព័ត៌មានលម្អិតសូមរង់ចាំអានសេចក្ដីប្រកាសព័ត៌មានរបស់ សាលាខែត្រព្រះសីហនុ៕