ល្បីថាលោកប៊ុតសារ៉េតប្រធានលទ្ធកម្មសាលាក្រុងភ្នំពេញជំនាញខាងបំប៉ោងគម្រោងកិបកេងថវិកាជាតិ

0
479

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ថវិកាជាតិជាច្រើនដែលត្រូវបានបាត់បង់ក្រោមកណ្តាប់ដៃ ដ៏មានទេពកោសល្យនិងឥទ្ធិពលពីលោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្ម តាមរយៈការឃុបឃិតបំប៉ោងគម្រោងដេញថ្លៃលើការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធជាច្រើនក្នុងក្រុងភ្នំពេញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីរបស់ សាលារាជធានីភ្នំពេញ ដែលមិនសប្បា យចិត្តនៃអំពើពុករលួយលួចជាតិបានប្រាប់ បាយ៉ង់ថែមស៍ ឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីទាំងនោះបានលើកឡើងពីល្បិចកល់កិបកេងថវិកាជាតិដោយត្រង់ៗថា តាំងពីអាណត្តិលោក កែប ជុតិមា និងលោក ប៉ា សុជាតិវង្ស កាន់ការជា អភិបាលរាជធានីភ្នំពេញ រហូតដល់អាណត្តិលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នេះក្ដីអំពើពុករលួយកិបកេងថវិកាជាតិកាន់តែរីកធំឡើងៗគួរឲ្យកត់សម្គាល់ និងស្អប់ខ្ពើមជាទី បំផុត។ តាមរយៈការមិនពេញចិត្តអំពើពុករលួយលួចជាតិនេះពួកគេបាន ធ្វើការចង្អុល បង្ហាញចំៗថាមេខ្លោង និងជាមេស៊ីសង នៃអំពើពុករលួយកិបកេងថវិកាជាតិជាច្រើនឆ្នាំក្នុង សាលាក្រុងភ្នំពេញ នេះគឺលោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្ម ដោយមានការត្រូវរ៉ូវគ្នាយ៉ាងស្អិតរមួតជាមួយលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋ កិច្ចហិរញ្ញវត្ថុក្រុង និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុក សុផល ប្រធានការិយាល័យគណនេយ្យ សាលាក្រុងភ្នំពេញ បានរៀបចំសេណារីយ៉ូបំប៉ោងគម្រោងដេញថ្លៃដាក់លើស
តម្លៃនៃថ្លៃដើម (estimated) យ៉ាងតិចពី៣០ទៅ៤០ភាគរយលើគម្រោងនីមួយៗ។ ម៉្យាងទៀតការដេញថ្លៃ លើសម្ភារ ឧបករណ៍ផ្គត់ផ្គង់ការិយាល័យ នៅតាមបណ្តាមន្ទីរ ក្រោមឱវាទ សាលាក្រុងភ្នំពេញ ក៍ជាប្រភពចំ ណូលយ៉ាងក្រាស់ក្រែលរបស់ ប្រធានអង្គភាពលទ្ធកម្ម រូបនេះដែរ។

លោក ប៊ុត សារ៉េត

បើតាមប្រភពបានឲ្យដឹងទៀតថា លើសពីក្រោមអំណាចរបស់លោក ប៊ុត សារ៉េត ជានាយកទីចាត់ការលទ្ធកម្ម សាលារាជធានីភ្នំពេញ និងជាដៃគូរដ៏ជិតស្និទ្ធនឹងលោក វ៉ា សុធា ជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាលា រាជធានីភ្នំពេញ នោះតែងតែឃុបឃិតគ្នាប្រើល្បិចកិបកេងដកយកផលប្រយោជន៍ពីញើសឈាមប្រជាពលរដ្ឋ បង់ពន្ធនោះទៅតាមជំនាញរៀងៗខ្លួននៃគម្រោងសាងសង់នានានៅក្នុង ក្រុងភ្នំពេញ ដូចជា ការស្ថាបនាសួន ច្បារ ដាក់លូ ជួសជុលចិញ្ចើមផ្លូវ ស្ថាបនាផ្លូវថ្នល់ ស្ពាន ផ្លូវលំក្រវាត់ក្រុង ជាដើម។ល។

លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច ភ្នំពេញ

ក្រៅពីនោះប្រភពបានបញ្ជាក់ទៀតថា នៅមានអំពើពុករលួយ ពីការរៀបចំកែលម្អអំពូលភ្លើងថ្មីៗនេះជាដើម។ អំពើពុករលួយទាំងនេះ គឺវាបានដើរផ្ទុយពីគោលការកំណែទម្រង់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេច តេជោ ហ៊ុន សែន ជាប្រមុខក៍ដូចជាគោលការរបស់ សាលារាជធានីភ្នំពេញ យ៉ាងពេញបន្ទុកដែលបញ្ហានេះ មិនគួរណាលោកអភិបាល រាជធានីភ្នំពេញ មើលរំលងពីអំពើខ្មៅកខ្វក់ល្មើសច្បាប់របស់បុគ្គលនេះបានទេ។

ប្រភពពីមន្ត្រីដដែលបាននិយាយរិះគន់ទៀតថា លោក ឃួង ស្រេង មិនត្រឹមតែមិនហ៊ានប៉ះពាល់ពល់លោក ប៊ុត សារ៉េត ប៉ុណ្ណោះទេថែមទាំងបិទភ្នែក ត្រចៀកនិងមាត់ ធ្វើមិនឃើញមិនដឹងមិនឮទៀតផង។ទង្វើបែបនេះត្រូវ មន្ត្រីនៅក្បែរលោក ប៊ុត សារ៉េត បញ្ជាក់ទៀតថា ជាការបើកដៃពីលោកអភិបាលក្រុងបណ្តោយឱ្យលោក ប៊ុត សារ៉េត ធ្វើអ្វីៗតាមអំពើចិត្តព្រោះតែលោក ប៊ុត សារ៉េត ជិតចូលនិវត្តន៍ក្នុងពេលឆាប់ៗខាងមុខនេះទេដឹង ?

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនភ្នំពេញ

ប៉ុន្នានឆ្នាំកន្លងមកនេះត្រូវបានប្រភពខាងលើបង្ហើបថា តាមរយៈអំពើកិបកេងពុករលួយដ៏ប៉ិនប្រសប់របស់លោក ប៊ុត សារ៉េត បានក្លាយជាមន្ត្រីម្នាក់ហ៊ឹកហ៊ាក់មានលុយ ឡានទំនើប វីឡាដ៏ស្កឹមស្កៃ ចាយវាយលុយ មិនចាញ់ ឧកញ៉ាៗនៅក្នុងស្រុកខ្មែរឡើយ ហើយក៍ក្លាយជាមន្ត្រីដ៏មានឥទ្ធិពលដ៏រឹងមាំយ៉ាងក្រអើតក្រទមវាយឫកដាក់ មន្ត្រីតូចតាចនិងបង្កើតបក្ខពួកពុករលួយនិយមយ៉ាងរឹងមាំនៅក្នុង សាលាក្រុងភ្នំពេញដើម្បីបិទបាំងអំពើស្អុយ លួយរបស់ខ្លួនគឺគាត់ពូកែលុតក្រាបនិងចាយលុយ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

មន្រ្តីទាំងនោះសង្ឃឹមថា ព័ត៌មានដែលពួកគាត់ទម្លាយចេញមកនេះ ស្ថាប័នរដ្ឋ ក្រសួងពាក់ព័ន្ធនឹងចុះធ្វើអធិការ កិច្ចស្រាវជ្រាវ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ របស់លោក ឱម យ៉ិនទៀង មិនគួរមើលរំលងសកម្ម ភាពខ្មៅងងឹតនឹងទង្វើរបស់លោក ប៊ុត សារ៉េត ឡើយ។

នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលក្រុង ភ្នំពេញ និងលោក ប៊ុត សារ៉េត គឺមិនអាចសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់ខាងលើនេះ៕