លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ខែត្រព្រះវិហារ កំពុងសាងភាពល្បីល្បាញពុករលួយលើគម្រោងសាងសង់ជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែត្រូវបានបដិសេធទាំងស្រុងពីមន្ទីរ

0
140

ដោយៈ អធិបតី
ព្រះវិហារៈ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញ ខែត្រព្រះវិហារ បានទម្លាយប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ខែត្រព្រះវិហារ កំពុងទទួលបានផលចំណេញពីគ ម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខែត្រយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗរាប់ពាន់លានរៀលធ្វើឱ្យគាត់ក្លាយជាអ្នកមានលុយជាងឧកញ៉ាស្រុកខ្មែរមួយចំនួនទៅទៀត​។ ក៍ប៉ុន្តែករណីនេះត្រូវបានបដិសេធទាំងស្រុងតាម រយៈលិខិតគ្មានលេខ គ្មានហត្ថលេខា កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រះវិហារ។

បើតាមប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា មានគម្រោងជាច្រើនដែល ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខែត្រ បានប្រគល់មកឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រះវិហារ ដែលជាអ្នកទទួលការ សាងសង់ដូចជា ការស្ថាបនា ឬជួសជុល ផ្លូវក្រួសក្រហម ស្ពាន និងថ្នល់ ជាដើមកាលពី ឆ្នាំ២០២២ និង ឆ្នាំ ២០២៣ គឺទំនងជាពុំមានការដាក់ឲ្យដេញថ្លៃពី អង្គភាពលទ្ធកម្ម របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គភាពលទ្ធកម្ម សាលាខែត្រ ឱ្យបានត្រឹមត្រូវតាមទម្រង់ច្បាប់ឡើយ ដែលគេសង្ស័យជាការគប់គិតគ្នាបំ ពេញនីតិវិធីច្បាប់ប្រគល់ឲ្យលោក សំ លាងទ្រី សាងសង់ដោយស្ងាត់ៗដើម្បីងាយស្រួលក្នុងការកិបកេងថវិកា ជាតិចែកផលប្រយោជន៍គ្នាធ្វើមានបានស្រស់ៗតែម្តង…។

ជាក់ស្តែងគ្រាន់តែក្នុង ឆ្នាំ២០២២ និង ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រះវិហារ ទទួលបាន គម្រោងពី ក្រសួងសាធារណការ និងដឹកជញ្ជូន ផង និងពីគម្រោងរបស់ រដ្ឋបាលខែត្រផង សរុបមានថវិកាតម្លៃ ជាង៣លាន៣សែនដុល្លារអាម៉េរិក គម្រោងទាំងនោះមានដូចខាងក្រោម៖

ទី១.ទទួលគម្រោងថែទាំខួប ផ្លូវលេខ៦២ ដោយក្រាលកៅស៊ូ DBST ប្រវែង ៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រចិញ្ចើម សងខាងផ្លូវ ម្ខាង១មែត្រ ចាប់ពីគីឡូម៉ែត្រ លេខ១៧៥+៥០០ ដល់គីឡូម៉ែត្រ លេខ១៧៩+០០០។ គូសគំនូស សញ្ញាចរាចរ ទំហំ១៤៦ម៉ែត្រ និងដាក់បង្គោលសុវត្ថិភាព៦០ដើមស្ថិតនៅក្នុង ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ មានតម្លៃ ២៤៣០ ០០០ ០០០រៀល (ពីរពាន់បួនរយសាមសិបលានរៀល) ប្រហែល ៦០០ ០០០ដុល្លារអាម៉េ រិក។

ទី២.ថែទាំខួប ផ្លូវជាតិលេខ៦២ និង៦៤ ដោយក្រាលកៅស៊ូ DBST បន្ថែមលើ (Reseal) ប្រវែងសរុប ៧៨៥០ ម៉ែត្រ ទទឹង​៧ម៉ែត្រ ក្នុងនោះផ្លូវជាតិលេខ៦២ ប្រវែង៤២០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ ១២៧+៨០០ ដល់ពី គីឡូម៉ែត្រលេខ ១៣២+០០ និងផ្លូវជាតិលេខ៦៤ ប្រវែង ៣៦៥០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ ៧៧+៩៨០ ដល់ គីឡូម៉ែត្រលេខ ១៣២+០០ និងផ្លូវជាតិលេខ៦៤ ប្រវែង៣៦៥០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ ៨១+៦៣០ ព្រម ទាំងគូសគំនូសចរាចរ ទំហំ១១៩៨ម៉ែត្រ ស្ថិតក្នុង ក្រុងព្រះវិហារ និង ស្រុកគូលេន តម្លៃគម្រោង ២២០០ ០០០
០០០រៀល (ពីរពាន់ពីររយលានរៀលគត់) ស្មើ និង ៥៤០ ០០០ដុល្លារអាម៉េរិក។

ដោយឡែកសម្រាប់ គម្រោងហេដ្ឋារចនាសម្ព័នរបស់ រដ្ឋបាល ខែត្រព្រះវិហារ នៅក្នុង ឆ្នាំ២០២៣ ដែលលោក សំ លាងទ្រី ទទួលបានរួមមាន ៖

ការជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែងសរុប២៨០០ម៉ែត្រ ចំនួន៣ខ្សែគឺខ្សែទី១. ប្រវែង១២០០ម៉ែត្រទទឹងខ្នង លើ៩ម៉ែត្រ កម្រាស់ដីសជាមធម្យម១ម៉ែត្រ ដីក្រហមកម្រាស់០.២០ម៉ែត្រ ចាប់ពីចំណុចកូនភ្នំ PK: ២០០០ រហូតដល់ផ្លូវកៅស៊ូចូល រមណីយដ្ឋានទំនប់៩៥។

ខ្សែទី២. ប្រវែង៤០០ម៉ែត្រ ទទឹងខ្នងលើ៩ម៉ែត្រ កម្រាស់ដីសជាមធម្យម១ម៉ែត្រ ដីក្រហមកម្រាស់០.២០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦២ ចំណុចស្ពាន១០០ រហូតដល់កែងផ្លូវក្រួសក្រហមទៅ ទំនប់៩៥។

ខ្សែទី៣. ប្រវែង១២០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់ដីសជាមធម្យម១ម៉ែត្រ ដីក្រហមកម្រាស់០.២០ម ចាប់ពី ច្រមុះជ្រូកសាលា សង្កាត់ប៉ាលហាល រហូតដល់ ភូមិសាមគ្គី ក្រុងព្រះវិហារ។ សរុបតម្លៃគម្រោងទាំងបីខ្សែនេះ គឺ ២៩៥២ ០០០ ០០០រៀល (ពីរពាន់ប្រាំបួនហាសិបពីរលានរៀល) ស្មើនឹងជាង ៧៣០ ០០០ ដុល្លារអាម៉េរិក។

គម្រោងទី២. ជួសជុលស្ពានប៉េតុងអាមេ ប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង និងដាក់លូមូលកាត់ទទឹង ផ្លូវមុខកាត់១ម៉ែត្រ ប្រវែង២៨ម៉ែត្រ ស្ថិតនៅ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្នុងតម្លៃ ៥៩៩០ ០០០ ០០០ រៀល (ប្រាំពាន់ប្រាំបួយរយកៅសិបលានរៀល) ស្មើនឹង ១៤៩០ ០០០ ដុល្លារអាម៉េរិក។

ប្រភពដដែលបានបញ្ជាក់ទៀតថា គម្រោងនីមួយៗដែល ក្រសួង ឬខែត្រ ប្រគល់មកឱ្យមន្ទីរទទួលការតាមការ ចចារថ្លៃគឺ លោកប្រធានមន្ទីរ ចំណេញច្រើនណាស់តួយ៉ាងដូចជាការ ជួសជុលស្ពានប៉េតុអាមេ ប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង និងដាក់លូមូលកាត់ទទឹងផ្លូវ មុខកាត់១ម៉ែត្រ ប្រវែង២៨ម៉ែត្រ នៅ សង្កាត់កំពង់ប្រ ណាក ក្រុងព្រះវិហារ តម្លៃ ៥៩៩០ ០០០ ០០០រៀល (ប្រាំប៊ីលានរៀល ប្រាំបួយរយកៅសិបលានរៀលគត់) ស្មើ និង១៤៩០ ០០០ ដុល្លារអាម៉េរិក។ បើគិតចំណាយពិតអស់ប្រាក់ត្រឹម ២០០ ០០០ ០០០ លានរៀលជិត៥០ ០០០ដុល្លារ ដូច្នេះមហាចំណេញ។ ព្រោះស្ពាននេះគ្រានតែជួសជុលតិចតួចសោះតែតម្លៃថ្លៃកប់ពពកឬមេឃនិង ដីទៅវិញ ហេតុតែលុយរដ្ឋគឺវាអីចឹង។

ប្រភពបានអះអាងទៀតថា រឿងការចំណាយរួមមាន ការទិញសម្ភារៈ ដែក ស៊ីម៉ង់ត៍ ជ័រកៅស៊ូ ថ្ម ខ្សាច់ ជាដើម ..។ល។ ដើម្បីអនុវត្តន៍គម្រោងទាំងនោះគឺលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ខែត្រព្រះវិហារ និង បក្ខពួក ជាអ្នកចាត់ចែងរៀបចំក្រូមេឯកសារដើម្បីដកលុយជាតិមកប្រើប្រាស់ទាំងអស់។ ព្រោះបច្ចុប្បន្នលោក សំ លាងទ្រី អាងខ្លួនមានអំណាចបានទិញគ្រឿងចក្រសម្រាប់សាងសង់ផ្លូវជាច្រើនគ្រឿងជារបស់ផ្ទាល់ខ្លួននិង ស្ទើរតែយក មន្ទីរសាធារណការខែត្រ ធ្វើជាទីតាំង ក្រុមហ៊ុនផ្ទាល់ខ្លួន ស្វែងរកប្រយោជន៍ក្លាយជាអ្នកមានលុយ មហាសាលទៅហើយ។

ទាក់ទងនឹងករណីខាងលើនេះ មន្ទីរសាធារណការ ខែត្រព្រះវិហារ បានស្រាយបំភ្លឺតាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ថា «កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានគេហទំព័រ ផែនដីថ្មី បានចុះផ្សាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលមានចំណងជើងថា ” បែកធ្លាយ ប្រធានមន្ទីរសាធារ ណការ ខែត្រព្រះវិហារ លោក សំ លាងទ្រី ពុករលួយក្លាយជាអ្នកមានធំលើស «ឧកញ៉ា» ដោយចំណេញពីការ ចំណាយថវិកាជាតិ “ដោយក្នុងខ្លឹមសារនោះបានបង្ហាញពីអំពើពុករលួយលើការអនុវត្តន៍គម្រោងជួសជុល ថែទាំ ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ដែលស្ថិតក្រោមការគ្រងរបស់មន្ទីរ។ ឆ្លើយតបនឹងព័ត៌មានខាងលើនេះ មន្ទីរសូមបដិ សេធទាំងស្រុងដោយលើកឡើងថា «រាល់គម្រោងជួសជុលថែទាំហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ទាំងអស់គឺបានអនុ វត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយអន្តរក្រសួងពាក់ព័ន្ធ។ ម៉្យាងទៀតរាល់ការអនុវត្តន៍តាមនីតិវិធី របស់ លទ្ធកម្មខែត្រ គឺមានការចូលរួមពី គណៈកម្មការកិច្ចលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសេដ្ឋ កិច្ច និងហិរញ្ញវត្ថុខែត្រ និងសាលាខែត្រ។

ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើន និងមន្ត្រីរាជការ មួយចំនួននៅក្នុងទីរួម ខែត្រព្រះវិហារ ក៍បានលើក ឡើងថា គ្រប់សមិទ្ធផលគម្រោងសាងសង់ ថែទាំ និងជួសជុលហេដ្ឋារចនាសម្ធ័នរបស់ មន្ទីសាធារណការ និង ដឹកជញ្ជូន ខែត្រដឹកនាំដោយលោក សំ លាងទ្រី គឺទំនងជាគ្មានគុណភាព ដូចនឹងតម្លៃមហាសាលដែលលើក ឡើងក្នុងការចំណាយថវិកាជាតិលើគម្រោងទាំងអស់នោះទេ។ ពោលគឺទំនងជាការគប់គិតគ្នាជាមួយបុគ្គលមាន អំណាចលេងប៉ាហ៊ីមិនស៊ីលុយ ចាក់ស្តើងស៊ីក្រាស់ ធ្វើឲ្យខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ។

គួរបញ្ជាក់ថា នៅករណីនេះ អង្គភាពប្រឆាំងអំពីពុករលួយ និងអង្គភាពសវនកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែបើកការស៊ើបអង្គេតស្រាវជ្រាវរកការពិត ដើម្បីឲ្យការចំណាយថវិកាថ្នាក់ជាតិ និងថវិកាចំណាយថ្នាក់ក្រោ មជាតិ មានតម្លាភាពត្រឹមត្រូវ​ដែលជាគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ចង់បាន៕