លោកបណ្ឌិត ភីតថឺ លី ជាបុរសចិត្តធម៌ប្រកបដោយភាពស្ងៀមស្ងាត់ មិនអួតអាង

    0
    550

    ដោយ បាយ៉ង់ថែមស៍

     

    ថ្មីៗនេះលោកបណ្ឌិត ភីតថឺ លី និងភរិយា បានចំណាយថវិកាផ្ទាល់ខ្លួនសាងសង់អគារមត្តេយ្យសិក្សាមួយខ្នងមាន៦(ប្រាំមួយ)បន្ទប់លក្ខណៈស្ដង់ដារ ជាមួយសួនកុមារកម្សាន្ត បូកនឹងសម្ភារសម្រាប់ក្មេងលេងផងដែរ ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខែត្រព្រៃវែង ដែលមានតម្លៃជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ។

    បន្ថែមលើសពីនេះ លោកបណ្ឌិត ដែលចិត្តនិងកាយវិការ ទន់ភ្លន់ សាមញ្ញមិនរើសអើង ពោរពេញដោយគុណធម៌ មានគម្រោងនឹងឧបត្ថម្ភអគារពីរខ្នងទៀតដល់សាលាដែលអត្តខាត់ គឺនៅខេត្តកំពតជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺមួយខ្នង និង នៅខេត្តឧត្តរមានជ័យមួយខ្នងផងដែរ ។ ក្នុងមួយខ្នងៗមានប្រាំបន្ទប់បូកនឹងទីចាត់ការ ដែលទាំងពីរខ្នងនេះ នឹងត្រូវចំណាយថវិកាជាង២០ម៉ឺនដុល្លារ ។ ហើយក្នុងនោះក៏មានការចូលរួមចំណែកកសាងសាលាខាងលើពីសំណាក់មិត្តភក្ដិរបស់លោកបណ្ដិតផងដែរ ។ បើយោងតាមការឱ្យដឹងពីលោកបណ្ឌិត ។

    រីឯនៅខែត្រព្រះសីហនុ លោកបណ្ឌិតគ្រោងនឹងជួយសង់សំយ៉ាបមុខអគារសិក្សានៅអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ។ ហើយលោកក៏បានឧបត្ថម្ភអំពូលភ្លើងសូឡាជាច្រើនផងដែរ នៅវិទ្យាល័យក្រុងព្រះសីហនុ ។

    លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃវិទ្យាល័យក្រុងព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកបណ្ឌិត និង សូមគោរពជូនពរលោក ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ មានសេចក្ដីសុខគ្រប់ប្រការ ទៅដល់ទីណាៗ សូមលោកនិងក្រុមគ្រួសារ ជួបតែអំពើល្អ មនុស្សល្អ ជាមួយនឹងការប្រកបរបរទទួលទាន កាន់តែមានបានតពូជពង្សជានិច្ចនិរន្តរ៍ ៕