លិខិតបំភ្លឺ

0
531

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ស្នងការតាមដានការប្រកួត ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន បានធ្វើលិខិតបំភ្លឺតបមួយនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មកកាន់ លោកនិពន្ធនាយកសារព័ត៌មាន បាយ៉ង់ថែមស៍ ដែលបានចុះផ្សាយនូវការចោទប្រ កាន់ពីលិខិតអនាមិកថា លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងកម្មវិធីកីឡាប្រដាល់ប្រចាំ ស្ថានីយ៍ទូរទស្សន៍ បាយ័ន និងបក្ខពួកស៊ីដាច់ប្រាក់ឧបត្ថម្ភរបស់ កាកបាទក្រហមកម្ពុជា ពីក្រុមកីឡាករក្នុងម្នាក់ៗ១០ម៉ឺនរៀល នោះគឺជារឿងមិនពិតឡើយ។

សារព័ត៌មាន បាយ៉ង់ថែមស៍ សូមផ្លែងអំណរគុណ និងរីករាយ ទទួលយកនូវលិខិតបំភ្លឺមួយនេះ។ ក្នុងករណីនេះ វាជាការយល់ច្រឡំមួយ។ បាយ៉ង់ថែមស៍ អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានធ្វើលិខិតបំភ្លឺ។ ពី ព្រោះ សហព័ន្ធកីឡាប្រដាល់ ជាដៃគូសហការល្អជាមួយ ទូរទស្សន៍បាយ័ន ដែលធ្វើឱ្យវិស័យគុនខ្មែរ មានការ រីកចម្រើនជាលំដាប់។

ដើម្បីស្របតាម ច្បាប់របបសារព័ត៌នៃ ព្រះរាជាណាចក្រកម្ពុជា រាល់អត្ថបទការចុះផ្សាយណាមួយបើមានការខ្វះ ចន្លោះប្រហោងឬកំហុសឆ្គងគឺត្រូវតែមានការបំភ្លឺតបជូនសាម៉ីខ្លួនវិញដោយពុំទុកឱ្យលើសរយៈពេលពីរសប្ដាហ៍ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បាយ៉ង់ថែមស៍ បានទទួលលិខិតអនាមិកមួយ ដែលបានចុះ ផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានចំណងជើងថា« ក្រុមកីឡាករវាយបុកប្ដឹងប្រធានផ្នែកគ្រប់គ្រង កីឡាប្រដាល់ ទូរទស្សន៍បាយ័ន រឿងស៊ីដាច់លុយឧបត្ថម្ភពី កាកបាទក្រហមកម្ពុជា»។ ជាការឆ្លើយតបនឹង ករណីចោទប្រកាន់ខាងលើនេះ សូមអានសេចក្ដីបំភ្លឺរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទាំងស្រុងដូចខាង ក្រោមនេះ៕