រាជរដ្ឋាភិបាល ប្រគល់រឿងលោក ឈួរ ច័ន្ទឌឿន ដែលលួចកាប់បំផ្លាញព្រៃលិចទឹកបឹងទន្លេសាបទៅឱ្យអេស៊ីយូចាត់វិធានការ

0
301

ដោយៈ អធិបតី
ភ្នំពេញៈ ទីស្ដីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រ គល់ភារកិច្ចទៅឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អេស៊ីយូ (ACU) ដែលមានលោក ឳម យ៉ិនទៀង ជាប្រធាន ដើម្បីបើកការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ទៅលើលោក ឈួរ ច័ន្ទឌឿន អតីតអភិ បាល ខែត្រកំពង់ឆ្នាំង ដែលលួចកាប់បំផ្លាញព្រៃលិចទឹកនៅ បឹងទន្លេសាបអស់ប្រមាណ២០០០ហិកតាដ៏រង្គាល ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ឈួរ ច័ន្ទឌឿន បច្ចុប្បន្នជា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឈន៍ជនបទ។ នៅក្នុងលិខិត ទីស្តីការគណៈ រដ្ឋមន្ត្រី លេខ៧០៥ សជណ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានជម្រាបទៅស្ថាប័នពាក់ព័ន្ធយ៉ាងតិចចំនួន៧ ហើយនៅក្នុង កម្មវត្ថុ ករណីរបាយការណ៍ ស្ដីពីលទ្ធផល នៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការ ទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខែត្រកំពង់ឆ្នាំង និង ខែត្រកំពង់ធំ។

រាជរដ្ឋាភិបាល បានសម្រេចនៅក្នុង ខែត្រកំពង់ឆ្នាំង ត្រង់ចំណុចលេខ១ ថា « ប្រគល់ភារកិច្ចជូន អង្គភាពប្រ ឆាំងអំពើពុករលួច ធ្វើការអង្គេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីត អភិបាល នៃគណៈអភិបាល ខែត្រកំពង់ឆ្នាំង»។

ដើម្បីឱ្យកាន់តែជ្រាបច្បាប់ សូមអានសេចក្ដីដើមទាំងស្រុងដែល អង្គភាពយើងបានទទួលនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោមៈ