ម្ចាស់បំណុលប្រកាសរកថៅកែក្រុមហ៊ុនបុរីភីធីដឺព្រីមៀរ៍ដែលគេចវេះបំណុលនឹងត្រូវមកបំពេញកាតព្វកិច្ចដោះស្រាយជាបន្ទាន់!

0
468

ដោយៈ អធិបតី
ភ្នំពេញៈ លោក សួន តុងឡា ជាម្ចាស់បំណុលសព្វថ្ងៃរស់នៅ ភូមិទឹកអណ្តូង ឃុំឈូក ស្រុកប្រាសាទសំបូរ ខែត្រកំពង់ធំ បានប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ពាក់ព័ន្ធករណីជំពាក់បំណុល មិនព្រមសង ដូច្នេះម្ចាស់ក្រុមហ៊ុនបុរីភីធី ( PT ) លោក ប្រាក់ ចាន់ធឿន និងលោកស្រី អ៊ូ សុភ័ណ្ឌ ដែលមាន អសយដ្ឋាន ផ្ទះលេខA2 ភូមិប៉ប្រកខាងត្រូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវជាម្ចាស់ ក្រុមហ៊ុន ភី.ធី.ដឺព្រីមៀរ៍ ឯ.ក មកជួបគ្នាដោះស្រាយបំណុលជាបន្ទាន់។

លោក សួន តុងឡា បានបន្តទៀតថា ម្ចាស់ក្រុមហ៊ុនបុរី P.T ចេះតែយកលេសប្រាប់ថ្ងៃនេះថ្ងៃនោះរហូតគឺលេស មិនចេះចប់ ហើយមិនមានភាពទទួលខុសត្រូវទើបធ្វើឱ្យ លោកជាម្ចាស់បំណុលមានការមិនសប្បាយចិត្តក៍បាន ស្នើឱ្យអង្គភាពយើងជួយផ្សព្វផ្សាយ រកកូនបំណុលមកដោះស្រាយគ្នាជាបន្ទាន់កុំគេចវេះសំងំលាក់ខ្លួនពួនដូច អណ្ដើកក្នុងស្នូកបែបនេះ។ អ្នកជំពាក់លុយនេះបើមិនព្រមមកដោះស្រាយទេលោក សួន តុងឡា នឹងធ្វើទៅ តាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ។

ម្ចាស់បំណុលបញ្ជាក់ទៀតថា ម្ចាស់ក្រុមហ៊ុនបុរី P.T មិនបានសងប្រាក់ចំនួន៣ខែមកហើយ គឺទូរស័ព្ទក៍មិនចូល ទាំងរដ្ឋបាល ទាំងម្ចាស់ក្រុមហ៊ុន ឬកូនបំណុលមានបំណងគេចវេះមិនចង់សង ឬយ៉ាងណា ? ដូច្នេះសូមឲ្យកូន បំណុលចេញមុខមកដោះស្រាយជាមួយម្ចាស់បំណុល និងរង់ចាំការបំភ្លឺរបស់កូនបំណុលជានិច្ច។

 

នេះជាការផ្សព្វផ្សាយ និងស្វែងរកភាគីជា កូនបំណុលតាមការស្នើសុំរបស់លោក សួន តុងឡា ដែលជាម្ចាស់បំ ណុល ឱ្យចូលខ្លួនមកដោះស្រាយ។ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះលោក ប្រាក់ ចាន់ធឿន និង លោកស្រី អ៊ូ សុភ័ណ្ឌ ដែលរស់នៅភូមិនិងសង្កាត់ខាងលើជាម្ចាស់ ក្រុមហ៊ុនភី.ធី.ដឺព្រីមៀរ៍ ឯ.ក គេមិនអាចសុំ ការបំភ្លឺបានទេ។ កន្លងមកខាង ក្រុមហ៊ុនបុរីភីធី បានឱ្យតែតំណាងចូលខ្លួនមកដោះស្រាយ តែពុំបានទទួល លទ្ធផលអ្វីឡើយ៕