ម្ចាស់ឆ្នោតចង់ឃើញចំណាត់ការលើលោកគយសាតយកប្រាក់ពីរថយន្តដឹកពងទាពងមាន់ក្នុងមួយឡាន៣០ម៉ឺនរៀល

0
129

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ លោកអនុប្រធានគយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត ​បានបើក ដៃឳ្យក្រុមឈ្មួញនាំចូល ពងទា ពងមាន់ និងសត្វបក្សីគ្រប់ប្រភេទ ចូលតាមច្រករបៀងត្នោតចុងស្រង់ ដែលជា ថ្នូរនឹងប្រាក់ក្នុងមួយឡានតម្លៃ៣០ម៉ឺនរៀល។ ករណីនេះវាផ្ទុយទៅនឹង សារាចរណែនាំរបស់ ក្រសួងកសិកម្ម
ស្តីពីវិធានការទប់ស្តាត់ ជំងឺផ្ដាសាយបក្សី A/H5N1 កំពុងតែផ្ទុះរីករាលដាលខ្លាំងនៅវៀតណាមភាគខាងត្បូង។

ដោយមានការព្រួយបារម្ភពីគ្រោះថ្នាក់សុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ ក្រុមអាជីវករ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មួយចំនួនដែលជាម្ចាស់ឆ្នោតចង់ឃើញចំណាត់ការ ដ៏ម៉ឺងម៉ាត់ ហើយបានធ្វើការសំណូមពរសុំឳ្យលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ និងលោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើប អង្គេតពីសកម្មភាពលោកគយ សាត អនុប្រធានគយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ពុករលួយប្រាស់ចាកនឹង ច្បាប់រដ្ឋនេះផង។

យោងតាមប្រភព អាជីវកររកស៊ីតាម ច្រករបៀងត្នោតចុងស្រង់ បានប្រាប់ឳ្យដឹងថា លោក សាត អនុប្រធាន គយប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត បានបើកដៃឳ្យក្រុមឈ្មួញរកស៊ីខុស ច្បាប់នាំចូល កូនមាន់ កូនទា ពងមាន់ ពងទា និងផលិតផលបក្សី សត្វបក្សី ពីវៀតណាម មកចូលកម្ពុជាជាថ្នូរ នឹងប្រាក់ក្នុងមួយឡានត្រូវបង់៣០ម៉ឺនរៀលឳ្យលោកគយ សាត ដោយគ្មានវិក្កយបត្ររដ្ឋបញ្ជាក់អ្វីបន្តិចឡើយ។

ប្រភពដដែលបានចោទជាសំណួរគ្មានចម្លើយមក វេបសាយ « បាយ៉ង់ថាមស៍ »​​ នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា តើមនុស្សទូទៅមានដែលបានឃើញលោកគយ សាត ជិះកង់ទៅធ្វើការដែរឬទេ ? តើមានដែលបាន ឃើញលោកគយ សាត រស់នៅក្នុងផ្ទះប្រក់ស្លឹក ឬខ្ទមស្បូវ ដែរឬទេ ? វាមិនខុសនឹងសំណួរដែលបានចោទប្រ
កាន់ទាំងប៉ុន្មាននោះទេ ព្រោះគយជាមន្ត្រីរាជការចំណុះឳ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចគ្នានឹងស្ថាប័នរដ្ឋ ដដៃទៀតដែរ គឺមានប្រាក់ខែប្រហែលពីរលានរៀលដូចៗគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែពួកគេមានលុយកាក់ច្រើនសល់ ចាយ១០ទៅ២០ជីវិតទៀតក៍ពុំអស់នោះដែរ…។

ស្ថិតក្នុងដំណាក់កាល ប្រទេសកម្ពុជា និងវៀតណាម កំពុងតែផ្ទុះ ជំងឺកូវីដ១៩ ដូច្នេះនៅតាមច្រករបៀងនានា ត្រូវបានបិទ១០០ភាគរយ។ ប៉ុន្តែមូលហេតុអ្វីបានជាលោកគយ សាត បើកដៃឳ្យក្រុមឈ្មួញនាំចូល កូនមាន់ កូនទា និងផលិតផលសត្វបក្សី ចូលមកកម្ពុជាដោយសេរីទៅវិញ ? សំណួរគ្មានចម្លើយនេះត្រូវប្រភពបន្ត
ទៀតថា ថៅកែនាំចូល កូនមាន់ កូនទា និងផលិតផលបក្សី គឺឈ្មោះ ចែវី ជាជនជាតិវៀតណាម ជាអ្នកដើរទិញ ប្រមែប្រមូល កូនមាន់ កូនទា ពងមាន់ ពងទា និងផលិតផលសត្វបក្សី នៅវៀតណាមដើម្បីយកមកលក់បន្តឳ្យ អ្នកស្រី ដាវ ជាបងស្រីបង្កើតសម្រាប់លក់ចែកចាយនៅកម្ពុជា។

ដើម្បីទប់ស្តាត់ពីគ្រោះថ្នាក់សុខភាពសាធារណៈរបស់ ពលរដ្ឋកម្ពុជា ក្រសួងកសិកម្ម ចេញសារាចរណែនាំមួយ លេខ០៨៧ សរណន.កសក ស្តីពី «វិធានការទប់ស្តាត់ ជំងឺផ្ដាសាយបក្សី» ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ កន្លងមកក្រសួងបានចេញលិខិតណែនាំ និងជូនដំណឹងដល់ អ្នកចិញ្ចឹមសត្វ អ្នកធ្វើអាជីវកម្មសត្វ និងផលិត
ផលសត្វ ជាពិសេសបក្សី និងផលិតផលពីបក្សី ក្នុងការបង្ការ និងទប់ស្តាត់ ជំងឺផ្ដាសាយបក្សី ស្របពេលដែល បច្ចុប្បន្នកម្ពុជាមានការប្រែប្រួលអាកាសធាតុ ជាត្រជាក់ និងក្ដៅ បើទោះបីជា ជំងឺផ្ដាសាយបក្សី បានស្ងប់ស្ងាត់ ចាប់តាំងពី ឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះក៍ដោយ។

ផ្អែកតាមសារព័ត៌មានរបស់ ប្រទេសវៀតណាម ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅ ខេត្ត ត្រាវិញ ភាគខាងត្បូងវៀតណាមមានការ ផ្ទុះជំងឺផ្ដាសាយបក្សី បង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយ ត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង៥៥០០០ក្បាល។

កន្លងទៅថ្មីៗនេះលោកគយ សាត ធ្វើការបដិសេធរឿងខាងលើនេះថា លោកមិនបានដឹងរឿងនេះទេ ពីព្រោះ វាមិនមែនស្ថិតនៅកន្លែងគ្រប់គ្រងរបស់លោកឡើយ។ ក៍ប៉ុន្តែការឆ្លើយតបបែបស្ទាក់ស្ទើរអេះអុះជាមួយអ្នក កាសែត នោះលោកគយ សាត ហាក់បីដូចជាមានការភ្ញាក់ផ្អើលក្នុងចិត្តថា ហេតុអ្វីមានគេដឹងរឿងអំពើពុក រលួយរបស់អញទៅវិញ ? លោកគយ សាត ជាមនុស្សហូបលៀសរាប់សម្បកទុកគឺជាមនុស្សកាត់ល្អិត។

ចំពោះអ្នកកាន់ទូរស័ព្ទហតឡាញ នៃក្រសួងកសិកម្ម បញ្ជាក់កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា នេះថា លិខិតរបស់ ក្រសួងខាងលើ គឺនៅតែមានសុពលភាពដដែលដើម្បីទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ មិនថាតែសត្វបក្សី ឬ សត្វជ្រូក មាន់ ទា គោ នោះទេ។ មុននឹងអនុញ្ញាតឳ្យមានការនាំចូលសត្វនានា អ្នករកស៊ីត្រូវមានលិខិតបញ្ជាក់
ពីដើមទី និងចុងទី (ពីវៀតណាម និងពីកម្ពុជា) បើសិនសត្វនោះមានសុខភាពល្អទើបអាចនាំចូលមកកម្ពុជា បាន។ តែបើពួកគាត់គ្មានលិខិតបញ្ជាក់ច្បាស់លាស់ ឬត្រឹមត្រូវទេនោះ គឺការនាំចូលសត្វទាំងនោះខុសច្បាប់ ហើយ៕