លោកបានបន្តទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរ និងស្នាក់នៅ ខែត្រកំពង់ស្ពឺ នាថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រយ:ពេល៣ថ្ងៃមានភ្ញៀវទេសចរសរុបប្រមាណ៤៩,៩១៥នាក់ប្រៀបធៀប ឆ្នាំ២០២៣ មានចំនួន២៨,៤១៨នាក់ គឺកើនឡើង៩៧ភាគ រយ។ ភ្ញៀវជាតិ៤៩,៩១៥នាក់ប្រៀបធៀប ឆ្នាំ២០២៣ មានចំនួន២៧,៩៧៩នាក់ កើនឡើង៧៤ភាគរយ និងអន្តរ ជាតិ៦១៥នាក់ប្រៀបធៀប ឆ្នាំ២០២៣ មានចំនួន៤៣៩នាក់កើនឡើង៤០ភាគរយ។
តម្លែទំនិញម្ហូបអាហារ និងសេវាកម្មស្នាក់នៅតាមតំបន់រមណីយដ្ឋានទេសចរ សហគមន៍ទេសចរ ក៏ដូចជានៅតាម ភោជនីយដ្ឋាន អាហារដ្ឋាននិងសេវាកម្មស្នាក់នៅជារួមមាន ការរក្សាតម្លៃផលិតផល ដូចថ្ងៃធម្មតាដែរ។
នៅស្រះទឹក វត្តត្រពាំងគង បានរៀបចំប្រណាំទូករយ:ពេលពីរថ្ងៃក្នុង ស្រុកសំរោងទង មានភ្ញៀវទេសចរមកកម្សាន្តផងដែរ។ ចំពោះបញ្ហាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ខែត្រកំពង់ស្ពឺ ទាំងមូលនាឱកាស ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយ:ពេល៣ថ្ងៃ មានស្ថានភាពល្អប្រសើរដោយមាន កងកម្លាំងសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខែត្របានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ។
គួរបញ្ជាក់ថា អាជ្ញាធរ ស្រុកគងពិសី ខែត្រកំពង់ស្ពឺ មានរៀបចំពិធីអុំទូករយៈពេលពីរថ្ងៃមានភ្ញៀងទេសចរមកទស្សនានៅទំនប់អន្លូងជ្រៃ ស្រុកថ្ពង និងអុំទូកមានភ្ញៀវទេសចរ កមកន្សាន្តយ៉ាងច្រើនកុះករ៕