ភ្ញៀវទេសចរដើរកម្សាន្តនៅទូទាំងប្រទេសប្រមាណជាង៥.៨លាននាក់នាឱកាសបុណ្យអុំទូកបីថ្ងៃ

0
246

ដោយៈ គោកធ្លក
ភ្នំពេញៈ ក្នុងឱកាស ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានភ្ញៀវទេសចរ និងពលរដ្ឋប្រមាណជាង៥.៨លាន  នាក់ បានដើរកម្សាន្តនៅទូទាំងប្រទេសកើនឡើងជាង៧ភាគរយ។ នេះបើតាមការបញ្ជាក់ពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានសង្កាត់ធ្ងន់នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះថា «សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃនេះមានភ្ញៀវទេសចរ និងប្រជាពល     រដ្ឋ ដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍ នានាទូទាំង២៥រាជធានី-ខេត្តមានចំនួនសរុបជាង៥,៨  លាននាក់ ក្នុងអត្រាកំណើនប្រមាណ៧.២៦ភាគរយ»។

លោកបានបន្តទៀតថា ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋខាងលើរួមមាន ភ្ញៀវជាតិមានប្រមា ណជាង៥,៧នាក់ ក្នុងអត្រាកំណើន៧.២១ភាគរយ។ ភ្ញៀវអន្តរជាតិមានប្រមាណជិត៩ម៉ឺននាក់ ក្នុងអត្រា កំណើន១០.៦១ភាគរយ។

ដោយឡែកតួលេខនៃ រាជធានីភ្នំពេញ ដែលជាទីតាំង ព្រះរាជពិធី បុណ្យអុំទូក លោករដ្ឋមន្ត្រីបញ្ជាក់ថា ភ្នំពេញទទួលបានភ្ញៀវមកកម្សាន្តប្រមាណជិត៥លាននាក់គឺ កើនឡើង៥.១៦ភាគរយក្នុងនោះរួមមាន ភ្ញៀវជាតិមានប្រមាណ៤,៧៥០,០០០នាក់ កើនឡើង៥.១១ភាគរយ។ ភ្ញៀវអន្តរជាតិមានប្រមាណ ៣១,៤៤៦នាក់ កើនឡើង១៣.៩៤ភាគរយ៕