ពលរដ្ឋជាច្រើននាក់លើកគ្នាតវ៉ាករណីគេគប់គិតគ្នាលួចលក់ដីបឹងខ្យោងដ៏ធំល្វឹងល្វើយនៅស្រុកខ្សាច់កណ្តាល

0
232

ដោយៈ បាយ៉ង់ថាមស៍
កណ្តាលៈ ប្រជាពលរដ្ឋជាច្រើននាក់មកពីភូមិចំនួន៤នៃ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខែត្រកណ្តាល បាន ចោទប្រកាន់ក្រុមគួកជេដីនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា មានគេគប់គិតគ្នា (ឃុបឃិត) លួចលក់ ដីបឹងខ្យោង ដ៏ធំល្វឹងល្វើយដែលមានទំហំរាប់រយហិកតាស្ថិតនៅ ស្រុកខ្សាច់កណ្តាល ខែត្រកណ្តាល ដែល មានតម្លៃរាប់លានដុល្លារទៅឱ្យឈ្មួញមានលុយច្រើន។

ប្រជាពលរដ្ឋបានលើកគ្នាធ្វើការតវ៉ាជាច្រើនលើកច្រើនសារមកហើយ នៅពេលដែលអាជ្ញាធរដែនដីបានសន្យា ចំពោះមុខពួកគាត់ថា នឹងដោះស្រាយបញ្ហានេះ។ ប៉ុន្តែវាជាការសន្យាខ្យល់ទៅវិញ ទើបធ្វើឱ្យពលរដ្ឋកើតទុក្ខ មិនសុខចិត្តក៍លើកគ្នាមកធ្វើការតវ៉ាជាថ្មីទៀត។ បើយើងក្រឡេកទៅមើលផ្ទៃបឹងខ្យោងដ៏ធំល្វឹងល្វើយដែល មានទំហំរាប់រយហិកតាដែលមានតម្លៃរាប់លានដុល្លារនោះ មានពណ៌បៃតងខៀវខ្ចី គឺសម្បូរណ៍ទៅដោយជីវ ចម្រុះនៃធម្មជាតិ ជាពិសេសមានត្រីសាច់សម្រាប់ប្រជានេសាទរកត្រីដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

ការលួចលក់ ដីបឹងខ្យោង ធម្មជាតិនេះរវាងអ្នកគួកជេដី និងប្រជាពលរដ្ឋមួយចំនួន បានបែកការណ៍ដោយសារ ពលរដ្ឋចំនួន៤ភូមិទៀតមិនទាន់បានទទួលលុយដូចគេឯង។ ករណីផ្ទុះការតវ៉ានេះមានគេយកក្រដាសហ្រេង គ្លីន (ដុល្លារ) ទៅបិទឬរាំងខ្ទប់ផងដែរ ប៉ុន្តែបិទមិនជាប់នឹងចរន្តតវ៉ារបស់ប្រជាពលរដ្ឋដែលមិនទាន់បានទទួល លុយចំនួន ៣៥០ដុល្លារនឹងគេ។ ទោះជាយ៉ាងចំពោះមេឈ្មួញទិញដីបឹងនេះមិនត្រូវបានគេលាតត្រដាងឬបង្ហា ញឈ្មោះជាសាធារណៈឡើយ។

ប្រជាពលរដ្ឋម្នាក់បានប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា សុំមិនឱ្យបញ្ចេញឈ្មោះថា មាន ក្រុមអ្នកគួកជេដីចំនួន៥នាក់បានដើរផ្តល់លុយឱ្យពលរដ្ឋរស់នៅ ភូមិរកាទី១ ដោយគ្មានមូលហេតុច្បាស់លា ស់ថា នឹងទិញ «ដីបឹងខ្យោង» ដែលពួកគាត់កំពុងតែអាស្រ័យផលនោះ។ ពលរដ្ឋរស់នៅ ភូមិរកាទី១ ប្រមាណ ជាង៤០០គ្រួសារបានទទួលយកលុយរួចហើយដោយក្នុង១គ្រួសារទទួលបានលុយចំនួន៣៥០ដុល្លារ។

ពលរដ្ឋដដែលបន្តទៀតថា ដោយឡែកពលរដ្ឋចំនួន៤ភូមិផ្សេងទៀតដូចជា ភូមិជន្លឹង ភូមិរកាទី២ ភូមិតាំងឫស្សី និង ភូមិទ្រា មិនព្រមទទួលយកលុយនោះទេទើបធ្វើការតវ៉ាបែបនេះឡើងដើម្បីឱ្យអាជ្ញាធរដែនដីជួយស្រាវជ្រាវ រកការពិត និងបញ្ជាក់អំពីមូលហេតុដែលមាន ក្រុមអ្នកគួកជេដី ដើរផ្តល់លុយឱ្យពលរដ្ឋក្នុងគោលបំណងដើម្បី រំលោភយក «ដីបឹងខ្យោង» ដ៏ធំមួយនេះ។

ទោះបីយ៉ាងណាអាជ្ញាធរ ឃុំរកាជន្លឹង និង ស្រុកខ្សាច់កណ្តាល ក៍បានចេញមុខបកស្រាយតទល់ជាមួយប្រជា ពលរដ្ឋផងដែរដោយសន្យាថា នឹងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។

នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាល ស្រុកខ្សាច់កណ្ដាល បានលើកឡើងយ៉ាង ខ្លីថា រឿងលក់ដីខ្យោង ខាងលើហ្នឹងពុំមានដូចការចោទប្រកាន់នោះទេគឺរឿងវាកើតមានឡើងដោយសារពល រដ្ឋមួយចំនួនចង់លុយទៅវិញ។ រឿងបឹងអាជ្ញាធរចុះបញ្ជីជាសម្បត្តិរដ្ឋរួចរាល់ហើយដែរ។ ចំណែកលោក គង់ សោភ័ណ្ឌ អភិបាល ខែត្រកណ្ដាលវិញពុំអាចធ្វើការទំនាក់ទំនងបំភ្លឺបានទេជុំវិញករណីខាងលើនៅថ្ងៃដដែល នេះ៕