ផ្ទុះអាវុធប្រមាណ០៣គ្រាប់បណ្ដាលឱ្យប្រជាពលរដ្ឋម្នាក់រងរបួស

0
439

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុៈ (ព័ត៌មានបឋម) មានការផ្ទុះអាវុធប្រមាណ០៣គ្រាប់បណ្ដាលឱ្យប្រជាពលរដ្ឋម្នាក់រងរបួស ហេតុការណ៍នេះកើតឡើងស្ថិតនៅ ភូមិព្រៃស្មាច់ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ រវាងក្រុម កាងដីឱ្យឧកញ៉ាម្នាក់ និងប្រជាពលរដ្ឋរស់នៅតំនប់ដែលក្រុមកាងនេះស្លៀកពាក់ស៊ីវិលតែមានអាវុធក្នុងដៃ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមថា ក្រុមសមត្ថ កិច្ចបានចុះទៅជួយអន្តរាគមន៍តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះឡើយ…។

រីឯខាងប្រជាពលរដ្ឋរាយការណ៍មកថា ពេលនេះប្រជាពលរដ្ឋបានបិទផ្លូវមិនឱ្យរថយន្តខាងក្រុមកាងចេញនោះ ទេ។ ព័ត៌មានលម្អិត បាយ៉ង់ថែមស៍ នឹងផ្ដល់ជូននាពេលក្រោយបន្តទៀត៕