ប្រពន្ធចុងលបកាប់សម្លាប់ប្តីជាអតីតយោធាពិការនៅស្រុកភ្នំស្រួច

0
428

ដោយៈ បាយ៉ង់ថែមស៍
កំពង់ស្ពឺៈ ប្ដីពិការអតីតយោធានៅពេលផឹកស្រាស្រវឹងម្ដងៗតែងគម្រាមសម្លាប់ប្រពន្ធចុងចោលរហូត តែថ្ងៃមួយ ខណៈកំពុងដេកលង់លក់ប្រពន្ធលបកាប់ប្ដីនោះនឹងពូថៅកញ្ចាស់ឱ្យស្លាប់នៅលើផ្ទះតែម្ដង។ ករណីនេះកើត ឡើងកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅ ភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ស្នងការនគរបាល ខេត្តកំពង់ស្ពឺ និងលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការស្រាវជ្រាវ នៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រមទាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនឃាតកជាប្រពន្ធ ចុងរបស់ជនរងគ្រោះ។

សមត្ថកិច្ចបញ្ជាក់ថា ឃាតកមានឈ្មោះ មៀច ស្រីអុល អាយុ៤០ឆ្នាំជាប្រពន្ធចុងរបស់ជនរងគ្រោះសារភាពថា ខ្លួនគាត់ ពិតជាបានប្រើពូថៅលបកាប់ប្ដីដែលកំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន។ ជនរងគ្រោះឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធាពិការ ស្លាប់នៅលើផ្ទះ។

ឃាតកបានបញ្ជាក់ពីមូលហេតុនៃអំពើឃាតកម្មប្រាប់ប៉ូលិសទៀតថា ចាប់តាំងពីខ្លួនគាត់បានរៀបចំសែនព្រេន យកគ្នាជាប្តីប្រពន្ធមក គឺជនរងគ្រោះតែងតែផឹកស្រាស្រវឹងរករឿងគម្រាមសម្លាប់ប្រពន្ធចោលរហូត…។ ដោយ សារមានការភ័យខ្លាចជនរងគ្រោះសម្លាប់រូបគាត់ ទើបបានជាសម្លាប់ប្ដីឱ្យបានមុន។ ប៉ូលិសកំពុងសាកសួរជន សង្ស័យតាមនីតិវិធី មុនបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕