ប្រធានមន្ទីរកសិកម្ម ខែត្រកោះកុង រួមជាមួយកូនចៅគូកនទទួលសំណូករាប់សែនដុល្លារជាថ្នូរបើកដៃឱ្យមានបទល្មើសនេសាទ ក្នុងដែនសមុទ្រ

0
209

ខែត្រកោះកុងៈ លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង និងនាយផ្នែករដ្ឋបាលជល ផល ស្រុកបទុមសាគរ រួមជាមួយបក្ខពួកជាច្រើននាក់ទៀតបានទទួលសំណូកដែលជាថ្នូរការបើកដៃឱ្យមានបទ ល្មើសទិញផលនេសាទទិញខ្យងស នៅតំបន់សមុទ្រស្ថិតក្នុង ឃុំថ្មស ស្រុកបទុមសាគរ ខែត្រកោះកុង។ នេះ យោងតាមបង្កាន់ដៃទទួលប្រាក់ និងសេចក្ដីរាយការណ៍ពីអ្នកនេសាទរស់នៅតំបន់ខាងលើដែលអង្គភាព «បាយ៉ង់ថាមស៍» ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ការនេសាទ ខ្យងស ត្រូវបានគេហាមប្រាមមិនឱ្យនេសាទនោះទេ។ ពីព្រោះវាជាបទល្មើសមួយប៉ះពាល់ដល់ជីវៈ ចម្រុះបាតសមុទ្រយ៉ាងធ្ងន់ធ្ងរជាទីបំផុតដោយសារការ នេសាទខ្យងស នេះគេត្រូវប្រើឧបករណ៍រាស់ចាក់ចូល ក្នុងបាតសមុទ្រដ៏ជ្រៅ។ ប៉ុន្តែនៅតំបន់ថ្មស ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយលោក អ៊ី ម៉េងលាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង មានការនេសាទខុសច្បាប់យ៉ាងពេញទំហឹងគគ្រឹគគគ្រេងបំ ផ្លាញជីវៈចម្រុះផ្សេងៗជាច្រើនប្រភេទ។ គេបានដឹងថា មានការនេសាទ «ខ្យងស» នៅតំបន់ថ្មសព្រោះគេ ឃើញថៅកែ ទិញខ្យងស ព្រោងព្រាតនៅទីនោះ។

ថៅកែម្នាក់សុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណ បានឱ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី៣០ ខែសីហា នេះថា ក្នុងមួយបាវ ខ្យងស គេត្រូវបង់លុយ៤.០០០ (បួនពាន់) រៀលទៅឱ្យមន្រ្តីជលផលនិងក្នុងមួយថ្ងៃគេអាច នេសាទអូសខ្យងស បានចំនួនពី ២.០០០ (ពីរពាន់) បាវទៅ៣.០០០ (បីពាន់) បាវ។

លោកថៅកែទិញខ្យងស បន្តទៀតថា លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង និង លោកនាយផ្នែករដ្ឋបាលជលផល ស្រុកបទុមសាគរ តម្រូវឱ្យអ្នកទិញខ្យងសបង់លុយសំណូកជូនពួកលោក មន្រ្តី «តាមវីង» និង «តាមធនាគារ ឬណាត់ជួបគ្នាឱ្យលុយផ្ទាល់ដៃ» ភាគច្រើនពីព្រោះគេខ្លាចបែកការណ៍។

ថៅកែទិញខ្យងស បានសង្កត់ធ្ងន់ថា លុយសំណូកដែលត្រូវបង់ជូន លោកមន្រ្តី បែងចែកជាពីរចំណែកសម្រាប់ លោកប្រធានមន្ទីរផ្សេង និងចំណែកសម្រាប់ លោកនាយផ្នែករដ្ឋបាលជលផល ផ្សេងទៀត។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ី ម៉េងលាង បានលើកឡើងថា អូនការចុះផ្សាយព័ត៌មាន មិនជាការពិតទាំងអស់នោះទេ ហើយបច្ចុប្បន្នត្រូវបានសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាប ហើយធ្វើឲ្យមានបាត់បង់ ដល់ផលប្រយោជន៍អ្នកកាងបទល្មើល។ វានឹងបង្កើតឲ្យមានជាបញ្ហាដើម្បីបង្អាក់សកម្មភាពបង្ក្រាបបទល្មើស របស់សមត្ថកិច្ច។

ប្រភពដដែលបន្តទៀតថា លោក ព្រំ សុវណ្ណា ដែលបានចាប់ទូកនេសាទជាច្រើនគ្រឿងទៀត ហើយធ្វើការផាក ពិន័យរាប់ពាន់ដុល្លារក្នុងមួយទូកៗ ហើយមិនបានសរសេរ វិក័យប័ត្រ បង់ទឹកប្រាក់ទេ។ លោកបានស្រាយខ្សែ ទូកលែងបាត់ភ្លាមៗតែម្ដង។ ចំណែកលោក ព្រំ សុវណ្ណា នាយផ្នែករដ្ឋបាលជលផល ដែលរងការចោទថា បាន ទទួលបា្រក់សំណូកជាប្រចាំចាប់តាំងពីពាក់កណ្ដាល ឆ្នាំ២០២៣ មកក៍ពុំអាចសុំការបកស្រាយបានដែរ តាមប្រ ព័ន្ធតេឡេក្រាម នៅវេលា និងថ្ងៃខែឆ្នាំដដែលខាងលើនេះ។

គួររំលឹកថា ពាក់ព័ន្ធនឹងការសូកប៉ាន់ខាងលើនៅមានទឡ្ហីករណ៍ជាច្រើនទៀត ដែលអង្គភាពយើងទទួលបាន ដូចជា ករណីចាប់ទូកនេសាទមួយគ្រឿងពាក់ស្នាកលេខ១៨B ម្ចាស់ទូកនៅ កំពង់សោម ឈ្មោះ តាដាំ កាលពី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ត្រូវលោក ព្រំ សុវណ្ណា នាយផ្នែកជលផល ដោះលែងទូកនោះវិញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ លោក ព្រំ សុវណ្ណា ទទួលប្រាក់សំណូកចំនួន២០លានរៀលជាថ្នូរនឹងការដោះលែង។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក អ៊ី ម៉េងលាង និង លោក ព្រំ សុវណ្ណា បានបញ្ចេញឥរិយាបថ ច្រងេងច្រងាងសម្លុតចង្អុលមុខរកវាយតប់ អ្នកសារព័ត៌មាននៅមុខសាលា ឃុំថ្មស ខណៈអ្នកសារព័ត៌មានចុះ ផ្ដិតយករូបភាពពេលប្រជានេសាទ២០០គ្រួសារផ្ដិតមេដៃសុំដក ប្រធានសហគមន៍នេសាទថ្មស និងលោក ព្រំ សុវណ្ណា នាយផ្នែករដ្ឋបាលជលផល ចេញពីតំណែង៕