ប៉េអឹមស្ទឹងត្រែងប្រគល់រថយន្តពាក់ស្លាកលេខក្លែងក្លាយចំនួន៧គ្រឿងជូនគយ

0
448

ដោយ: បាយ៉ង់ថែមស៍
ស្ទឹងត្រែង: កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ប្រគល់រថយន្តពាក់ស្លាកលេខក្លែងក្លាយ និងគ្មានឯកសារបង់ពន្ធ ពិតប្រាកដចំនួន៧គ្រឿងជូន ការិយាល័យតំបន់៦នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគយ​ នៅព្រឹកថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០២០។

ដោយមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបើកកិច្ចប្រតិបត្តិការត្រួតពិនិត្យលើយានយន្តពាក់ស្លាកលេខ ខ.ម ឆ្លង កាត់ភូមិសាស្រ្ត ខេត្តស្ទឹងត្រែង។

ក្រោយពីបានអនុវត្តបទបញ្ជា និងបង្ក្រាបរថយន្តពាក់ស្លាកលេខក្លែងក្លាយ គ្មានឯកសារពាក់ព័ន្ធអត់បង់ពន្ធនាំ ចូល និងពាក់ស្លាកលេខ ខ.ម។ ក្រោយពីធ្វើការត្រួតពិនិត្យលើយានយន្តនៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង មកអាវុធហត្ថ ខេត្តស្ទឹងត្រែង រកឃើញថា រថយន្តប្រភេទចង្កូតស្ដាំពាក់ស្លាកលេខក្លែងក្លាយ មិនមែនជារបស់ កងទ័ព និងគ្មានឯកសារបង់ពន្ធនាំចូលចំនួន៧គ្រឿង។ ក្រោយពីឃាត់រកឃើញថា មិនមានឯកសារពាក់ព័ន្ធ ស្របច្បាប់រថយន្តទាំងអស់នោះ មិនមែនជារបស់កងទ័ព ក៍បានប្រគល់ជូនទៅខាងជំនាញគយចាត់ការបន្ត តាមនីតិវិធីច្បាប់។

លោក ព្រាប គារ៉ាត ប្រធានការិយាល័យតំបន់៦ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគយ បានប្រាប់អ្នក សារព័ត៌មានថា រថយន្តទាំងអស់ ដែលខាងកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាបបានហើយគយ ទទួលយក គឺជាប្រភេទរថយន្តពាក់ស្លាកលេខក្លែងក្លាយ ដែលមិនមែនជាបន្ទុករបស់រដ្ឋ និងជារថយន្តអត់ពន្ធ នាំចូល។ រថយន្តទាំងអស់ពាក់ស្លាកលេខក្លែងក្លាយមិនមែនជារបស់កងទ័ព និងអត់មានឯកសារពាក់ព័ន្ធបង់ ពន្ធនាំចូលឡើយ។

លោកបានបញ្ជាក់ទៀតថា រថយន្តប្រើចង្កូតស្ដាំត្រូវបានប្រមុខ រាជរដ្ឋាភិបាល ហាមឃាត់មិនឲ្យនាំចូលក្នុងប្រ ទេសកម្ពុជាឡើងចាប់តាំងពី ឆ្នាំ២០១៥ មកម្ល៉េះ។ បើសិនជាឃើញរថយន្តប្រភេទចង្កូតស្ដាំស៊េរីទំនើបត្រូវ តែបង្ក្រាប។ លោក គារ៉ាត ក៍បានបញ្ជាក់ទៀតថា ខាងគយរបស់លោកទទួលទិសតំបន់៦ បានទទួលយក រថយន្តអត់បង់ពន្ធជាង១០គ្រឿងពី កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង។ នេះគឺជាលើកទីពីរហើយដែល កងរាជ អាវុធហត្ថ ខេត្តស្ទឹងត្រែង បានប្រគល់រថយន្តចំនួន៧គ្រឿងបន្ថែមទៀតមកឱ្យខាងគយដើម្បីបន្តអនុវត្តតាម នីតិវិធី។

លោកប្រធានការិយាល័យតំបន់៦ ក៍បានកោតសរសើរ និងថ្លែងអំណរអរគុណដល់ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដែលបានបម្រើការងារនៅផ្នែកកងទ័ព និងបានបង្ក្រាបរថយន្តអត់ពន្ធប្រើស្លាកលេខក្លែងក្លាយ កងទ័ពប្រគល់មកឲ្យ នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយ៕