កំណត់ព្រឹត្តិការណ៍នៅខែត្រព្រះសីហនុទ្រួសៗ ដែលគួរឱ្យងឿងឆ្ងល់ តើវាជាការកបជួន ឬ ជាវាសនា ?

0
1624

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ អាណត្តិនៃការដឹកនាំនៅខែត្រព្រះសីហនុ មានភាពខុសៗគ្នា អាណត្តិខ្លះមានការបំផ្លាញសម្បត្តិសាធារណៈរបស់រដ្ឋ អាណត្តិខ្លះខំទប់ស្កាត់ ការពារសម្បត្តិសាធារណៈ អាណត្តិខ្លះមានការអភិវឌ្ឍគួរកត់សម្គាល់ ។ ព្រឹត្តិការណ៍ដែលគួរឱ្យចាប់អារម្មណ៍ មានពីរក្នុងចំណោមអាណត្តិដឹកនាំទាំងអស់ គឺអាណត្តិរបស់លោក យន្ត មីន និង លោក គួច ចម្រើន ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅចុងឆ្នាំ២០១៦ ក្នុងខែធ្នូ ប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា មានវត្តមានជាច្រើនលើកនៅខែត្រព្រះសីហនុ ។

នៅថ្ងៃទី២៣-២៤ ធ្នូ ២០១៦ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានវត្តមានចូលរួមបុណ្យសមុទ្រ ។

នៅថ្ងៃទី៣០ ធ្នូ ២០១៦ ព្រះអង្គម្ចាស់ ព្រះបាទ នរោត្តម សីហមុន្នី ក៏មានព្រះវត្តមាន ។

ស្រាប់តែនៅដើមឆ្នាំ២០១៧ សេដ្ឋកិច្ចក្នុងខែត្រព្រះសីហនុ ចាប់ផ្ដើមរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងឆ្នាំ២០១៨ ភាពរីកចម្រើនកើនឡើងយ៉ាងគំហុក ។ តម្លៃអចលទ្រព្យហក់ឡើងខ្ពស់ សំណង់អគារថ្មីចាប់ផ្ដើមរីកដូចផ្សិត ខ្ពស់ស្កឹមស្កៃ ស្របពេលនោះភ្ញៀវទេសចរកើនឡើងជាលំដាប់ ជើងហោះហើរមានទាំងយប់ថ្ងៃ ។

បើគេក្រឡេកមើលចរាចរតាមដងផ្លូវក្នុងក្រុង មានភាពចង្អៀត ណែនណាន់តាន់តាប់ ។ រីឯសំរាមកើនឡើងពី២០០តោនជាងក្នុងមួយថ្ងៃ ឡើងរហូតដល់៦០០តោនជាងក្នុងមួយថ្ងៃ ។

ភាពរីកចម្រើនដ៏គំហុកនេះ គឺស្ថិតក្នុងអាណត្តិដឹកនាំរបស់អតីតអភិបាលខែត្រព្រះសីហនុ លោក យន្ត មីន ហើយវាបន្តហក់កើនឡើងរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩ ។

ជាអកុសល នៅថ្ងៃទី២២ មិថុនា ២០១៩ អគារមួយមានកម្ពស់០៧ជាន់បានបាក់រលំ សម្លាប់មនុស្សអស់២៨នាក់ និងរងរបួស ២៦នាក់ ។

លោក យន្ត មីន អតីតអភិបាលខែត្រព្រះសីហនុ ដោយយល់ឃើញការដួលរលំអគារ ដ៍សែនសោកនាដកម្មខាងលើ ជាកំហុសរបស់លោកដោយសារការខ្វះចន្លោះនៃការដឹកនាំគ្រប់គ្រង ។ ដូច្នេះ លោក យន្ត មីន ក៏បានសុំលាលែងពីដំណែងជាអភិបាលខែត្រព្រះសីហនុ នៅថ្ងៃទី២៤ ខែឆ្នាំដដែល ។

នៅថ្ងៃទី២៩ មិថុនា ២០១៩ ពិធីផ្ទេរដំណែង និង តែងតាំងអភិបាលខែត្រព្រះសីហនុថ្មី គឺលោក គួច ចម្រើន ទទួលដំណែងជាអភិបាលខែត្រព្រះសីហនុ ។

អ្វីដែលចម្លែក បន្ទាប់ពីលោក គួច ចម្រើន ចូលកាន់ដំណែងបានជាងមួយខែ ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងៗយ៉ាងគំហុក ជន់លិចក្រុងព្រះសីហនុនៅផ្នែកខ្លះជាច្រើនបន្តបន្ទាប់ ដែលពីមុនពុំធ្លាប់មានឡើយ ។

មួយខែបន្ទាប់មកទៀត ស្រាប់តែជនជាតិចិន ចាប់ផ្ដើមរត់ចេញពីក្រុងព្រះសីហនុបណ្ដើរៗ សំណង់អគារខ្លះត្រូវទុកចោល ផ្អាកដំណើរការសាងសង់ ក្រុមហ៊ុនខ្លះបិទទ្ធារ ជាដើម ។

 

អ្នកវិភាគជាច្រើន នៅតាមហាងគុយទាវ កាហ្វេ និង ប្រជាសហគមន៍ នាខែត្រព្រះសីហនុ លើកឡើងថា អាណត្តិដឹកនាំរបស់លោក យន្ត មីន មានការរីកចម្រើនមិននឹកស្មានដល់ ស្រាប់តែសព្វថ្ងៃហាក់ស្ងប់ស្ងាត់ នឹងទ្រឹង ។

គួរកត់សម្គាល់ថា លោក យន្ត មីន ទៅដល់ទីណា លោកតែងបង្កឱ្យមានភាពរីកចម្រើនដល់អ្នកផងទាំងពួងនៅទីនោះ មានជាអាថ៌ នៅទឹកដីជាយដែនខែត្រកោះកុងបន្ទាប់ដណ្ដើមយក ភ្នំតាមីន ពីថៃមកប្រទេសកម្ពុជាវិញ លោកបានដឹកនាំពលទាហាន នាយទាហានក្រោមឱវាទ បង្កបង្កើនផលបន្ទាប់ពីការងារស្នូល ទទួលបានជីវភាពធូរធាគ្រប់ៗគ្នា ។

និងគួរបញ្ជាក់ថា អាណត្តិអភិបាលខែត្រព្រះសីហនុថ្មី ដឹកនាំដោយលោក គួច ចម្រើន គេសង្កេតឃើញ ផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ កំពុងត្រូវបានឈូសពង្រីកយ៉ាងធំទូលាយជាច្រើនខ្សែ ព្រមទាំងផ្លូវខ្លះត្រូវបានចាក់បេតុង និង កៅស៊ូកំរាស់ជាង៣តឹក ដែលគម្រោងអភិវឌ្ឍផ្លូវថ្នល់ទាំងនេះ ក៏ស្ថិតក្នុងកិច្ចការបន្តពីគម្រោងចាស់ និង​ ការស្នើសុំពីរាជរដ្ឋាភិបាលដោយអតីតអភិបាលខែត្រព្រះសីហនុ លោក យន្ត មីន ចំនួន២២ខ្សែផងដែរ ៕