បញ្ជូនខ្លួនក្រុមចោរប្លន់ប្រាំនាក់ព្រមទាំងអ្នកទទួលផលចោរកម្មទៅតុលាការខែត្រកំពង់ស្ពឺ

0
179

ដោយ: សុខ សុភ័ណ្ឌ
កំពង់ស្ពឺ: សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមចោរប្លន់ចំនួនប្រាំនាក់ ព្រមទាំងអ្នកទទួលផលចោរកម្មទៅសាលាដំបូង ខែត្រកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខែត្រកំពង់ស្ពឺ បាន ឲ្យដឹងថា ក្រុមចោរដែលត្រូវបញ្ជូនទៅសាលាដំបូង ខែត្រកំពង់ស្ពឺ ទាំងប្រាំមួយនាក់មានទី១.ឈ្មោះ ជ្រឹង សារិន ភេទប្រុសអាយុ២១ឆ្នាំ។ ទី២.ឈ្មោះ សាន់ វិសាល ភេទប្រុសអាយុ១៧ឆ្នាំ។ ទាំងពីរនាក់រស់នៅ ភូមិ ចម្ការដូង ឃុំព្រៃវិហារ ស្រុកគងពិសី។ ទី៣.ឈ្មោះ នាក់ វ៉ាន់សាល ភេទប្រុសអាយុ១៧ឆ្នាំរស់នៅ ភូមិដំណាក់ ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី។ ទី៤.ឈ្មោះ នួន ផាន់ណាក់ ហៅ ង៉ែត ភេទប្រុសអាយុ១៨ឆ្នាំរស់នៅ ភូមិតា ផោគ ឃុំព្រៃវិហារ ស្រុកគងពិសី។ ទី៥.ឈ្មោះ ជិន សំណាង ភេទប្រុសអាយុ២១ឆ្នាំរស់នៅ ភូមិចេកស្រទន់ ឃុំ ព្រៃវិហារ។ ចំណែកទី៦.ឈ្មោះ សោ ចិន្តា ភេទស្រីអាយុ៤២ឆ្នាំរស់នៅ ភូមិព្រៃកេស ឃុំព្រៃវិហារ ជាអ្នកទទួល ផលចោរកម្មគឺទិញម៉ូតូ និងមានដីកាចាប់ខ្លួនករណីគ្រឿងញៀនថែមទៀតផង។

គួររំលឹកថា ក្រុមចោរប្លន់ និងអ្នកទទួលទិញផលចោរកម្ម ត្រូវកម្លាំងព្រហ្មទណ្ឌខែត្រ សហការជាមួយកម្លាំងអធិ ការដ្ឋាននគរបាល ស្រុកគងពិសី កម្លាំងអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ កម្លាំងអធិការដ្ឋាននគបាល ស្រុក បាទី ខែត្រតាកែវ។ កិច្ចប្រត្តិបការនេះធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដោយក្រុមចោរធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥សេរី ឆ្នាំ២០១៨ ដែលម្ចាស់ឈ្មោះ ទឹម សុជាតិ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅ ភូមិត្រពាំងធ្នង់ ឃុំព្រៃវិហារ ស្រុកគងពិសី។ ក្រុមចោរប្លន់ទាំង៥ នាក់ធ្លាប់ធ្វើសកម្មភាពប្លន់៩ករណីផ្សេងៗគ្នាបានសម្រេចទាំងអស់៕