កិច្ចប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខែត្រកំពង់ស្ពឺ។ សមត្ថកិច្ចបានរកឃើញជនបរទេសជាង១ពាន់នាក់ដើម្បីយកមកសាកសួរនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ គេពុំទាន់ដឹងថា ចំណាត់ការខាងលើស្ថិតដល់ទីណានោះទេ។ ទោះជាយ៉ាងណាយើងត្រូវរង់ចាំមើលការធ្វើការរបស់សមត្ថកិច្ចជាមួយ តុលាការយ៉ាងយកចិត្តទុកដាក់បំផុត។
គួរបញ្ជាក់ថា នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានជនបរទេសជាច្រើននាក់បាននាំគ្នា លួចរត់គេចខ្លួនចេញពីអគារមួយកន្លែងត្រង់ចំណុច ផ្លូវលេខ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈពួកគេផ្អើលសមត្ថកិច្ចបើកប្រតិបត្តិការនៅ ស្រុកគងពិសី ខែត្រកំពង់ស្ពឺ ឃាត់ខ្លួនជនបរទេសបានជាង ១០០០នាក់នោះ៕