តើប្រជាសហគមន៍ អូរដំរី អាចមានពន្លឺយុត្តិធម៌ដែរឬទេ ?

0
193

ដោយ តិល សាមុត

ខែត្រព្រះសីហនុ៖ ប្រជាសហគមន៍  អូរដំរី រងគ្រោះដីធ្លី ស្ថិតក្នុងភូមិ៤  ឃុំអូរត្រេះ  ស្រុកស្ទឹងហាវ  ខែត្រព្រះសីហនុ   ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃអស់រយៈពេលយូរឆ្នាំមកហើយនោះ  សំដែងនូវក្ដីរីករាយថា ពួកគាត់អាចនឹងទទួលបានភាពយុត្តិធម៌ក្នុងរឿងទំនាស់ដីធ្លី  ពីព្រោះពួកគាត់បានធ្វើបុណ្យកឋិននៅវត្ត អូរដំរី ត្រង់ចំណុចទំនាស់ ដោយក្ដីសោមនស្សក្រៃលែង សុខក្សេមក្សាន្ត គ្មានការរំខានពីភាគីទំនាស់ឡើយ កាលពីថ្ងៃទី២៤  តុលា  ២០១៩  ។

 

លើសពីនេះទៀត ពួកគាត់យល់ឃើញថា ទួលបានពន្លឺយុត្តិធម៌ ជាលទ្ធផលវិជ្ជមាននាថ្ងៃនេះ  ក៏អាស្រ័យដោយមានការខិតខំប្រឹងបំពេញភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ជាពិសេសអាជ្ញាធរខែត្រ និងតុលាការ ដែលប្រឹងប្រែងពន្លឿននីតិវិធីដោះស្រាយជូនប្រជាសហគមន៍ពួកគាត់ផងដែរ  ។  នេះបើយោងការលើកឡើង របស់លោក ម៉ន ស៊ីណា តំណាងប្រជាសហគមន៍ និង ប្រជាសហគមន៍ អូរដំរី  ក្នុងគ្រាកំពុងធ្វើបុណ្យកឋិនទាននៅវត្តអូរដំរី នៅដដែលនោះ ។

បាយ៉ង់ថែមស៍ ពុំទាន់សុំការបញ្ជាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធអំពីដំណើររឿងទំនាស់ដីធ្លីដ៏អង្វែង ថាតើប្រជាសហគមន៍រងគ្រោះដីធ្លីនេះ នឹងទទួលបានភាពយុត្តិធម៌មួយរយភាគរយឬយ៉ាងណានៅឡើយទេ ៕