តើបណ្ដាលមកពីមូលហេតុអ្វីទើបភ្លៀងជន់លិចផ្ទះសំបែងពលរដ្ឋមួយចំនួននៅក្រុងព្រះសីហនុបន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនយប់ច្រើនថ្ងៃ ?

0
438

ដោយ តិល សាមុត

ខែត្រព្រះសីហនុ៖តំបន់ទំនាបដែលគេហៅថា ស្រែត្រកួនស្ថិតក្នុង ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ បានជន់លិចភូមិដ្ឋានផ្ទះសំបែងប្រជាពលរដ្ឋមួយចំនួនកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនមេកាលពីយប់ច្រើនថ្ងៃចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា រហូតមក។ នេះបើ យោងតាមសេចក្ដីរាយការណ៍បឋមពីប្រជាពលរដ្ឋរស់នៃតំនប់ខាងលើប្រាប់ បាយ៉ង់ថែមស៍ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

មូលហេតុដែលនាំឱ្យមានការលិចលង់គឺអូររួមតូចដោយសារការរំលោភយកដីពីសំណាក់ប្រជាពលរដ្ឋមួយចំនួន និងអ្នកមានទ្រព្យខ្លះទៀត។ តំបន់ស្ដុកទឹកភ្លៀងជាច្រើនកន្លែងក្នុង ក្រុងព្រះសីហនុ ក៍ត្រូវបានចាក់ដីលុប ព្រោះ គេសំអាងថា មានប័ណ្ណកម្មសិទ្ធិ។ ទាំងនេះអាចជាមូលហេតុបណ្ដាលឱ្យមានការជន់លិចដោយសារទឹកភ្លៀង។

ព័ត៌មានលម្អិតស្ដីពីផលប៉ះពាល់កម្រិតណានោះ និងការខូចខាត បាយ៉ង់ថែមស៍ www.bayongtimes.com នឹងធ្វើការផ្ដល់ជូនជាដំណឹងបន្តបន្ទាប់ទៀត៕