តារាកំប្លែង នាងអ៊ីត ប្រចាំទូរទស្សន៍ស៊ីធីអ៊ិន កើតជំងឺកូវីដ១៩

0
643

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ សិល្បៈការិនីផ្នែកកំប្លែង ស្រីអ៊ីត មានឈ្មោះដើមថា សេង ចិន្តា ស្ថិតក្នុង ក្រុមនាពែកមី នៃទូរទស្សន៍ CTN បានលើកឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះថា នាងពិតជាមានវិជ្ជាមានវីរុសកូវីដ១៩។​ ក្រោយពីធ្វើតេស្តរួចចេញលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ក្រុមគ្រូពេទ្យ ក៍បានទៅយកនាងដល់ផ្ទះក្បែរវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

តារាកំប្លែងលេងសម្ដីច្រើនរូបនេះអះអាងថា នាងបានប៉ះពាល់ដោយប្រយោលជាមួយ​នឹងសិល្បការីនីផ្នែក ចម្រៀង វី ឌីណែត ជាកូនស្រីលោក ហួរ ឡាវី។ មិនដល់មួយសប្តាហ៍ផងសិល្បករ សិល្បាការិនី ឆ្លងជំងឺ កូវីដ១៩ យ៉ាងតិចចំនួនប្រាំមួយនាក់។

នៅរសៀលថ្ងៃទី១៣ ខែមីនា នេះដដែលលោកតា វ៉ិចទ័រ អ្នកដឹកនាំ​ក្រុមកំប្លែង​ស៊ីធីអ៊ិន​ ក៍កំពុង​រង់ចាំលទ្ធផលធ្វើ​តេស្តកូវីដ នេះដែរ។ លោកបានប្រាប់អ្នកកាសែតថា ក្មួយស្រីរបស់ស្ត្រីអ្នកកំប្លែង ស្រីអ៊ីត​ ក៍ឆ្លងកូវីដ១៩ ដែរ​។ ដោយឡែកអ្នកផ្សេងទៀតកំពុងតែរង់ចាំលទ្ធផលតេស្តពី ក្រសួងសុខាភិបាល៕