ដឹកគ្រឿងចក្រខុសបច្ចេកទេសធ្លាក់ផ្លូវរបួសស្រាលបីនាក់នៅមណ្ឌលគិរី

0
82

ដោយៈ ចាន់បុត្រ
មណ្ឌលគិរីៈមនុស្សបីនាក់រងរបួសស្រាលក្នុងគ្រោះថ្នាក់រថយន្តដឹកគ្រឿងចក្រធ្លាក់ចេញពីផ្លូវត្រង់ចំណុចអូរងើយតាមបណ្តោយផ្លូវជាតិលេខ៧៦ស្ថិតក្នុង ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីវេលាទាបភ្លឺថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

តាមការបំភ្លឺពីសមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះជាប់ក្នុងរថយន្តថា មូលហេតុនៃគ្រោះថ្នាក់នេះគឺបើកបរខុសប ច្ចេកទេសបុកលេខមិនចូល ហើយជាន់ហ្វ្រាំងក៍មិនស៊ីនិងមានដឹកអាប៊ុលរុញដីមួយគ្រឿងផងនោះក៍ធ្លាក់ចេញ ពីផ្លូវក្រឡាប់តែម្តង។ រថយន្ដនេះម៉ាកកូរេចំណុះបីតោនពណ៌សពាក់ស្លាកលេខ ភ្នំពេញ ៣c-៥៣៦៣។ អ្នកបើក បរឈ្មោះ ឈឹម សំណាង ភេទប្រុសអាយុ២៩ឆ្នាំរស់នៅ ភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ស្វាយរៀង។ អ្នករួមដំណើរឈ្មោះ យ៉ុន យ៉េង អាយុ២៩ឆ្នាំរស់នៅ ភូមិ៣៥ ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម និង ឈ្មោះ ភឿន រ៉ាវី អាយុ៣០ឆ្នាំរស់នៅ ភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

ពួកគេទាំងបីនាក់របួសស្រាលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។ ម្ចាស់រថយន្តកំពុង ស្វែងរករថយន្តដើម្បីអូសឡើងលើវិញ៕