ឈ្មួញបានលួចដឹកសត្វមាន់និងទាចេញទាំងយប់តាមច្រករបៀងឫស្សីបីគុម្ព

0
111

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈសត្វមាន់និងទាយ៉ាងតិចចំនួន៦០០ក្បាលជាងត្រូវបានឈ្មួញលួចដឹកចេញទាំងយប់ម៉ោងប្រហែលជាង៨តាមរយៈរថយន្តនីសាន់មួយបាំងកន្លះនៅច្រករបៀងឫស្សីបីគុម្ពស្ថិតក្នុង ភូមិជាវប្ដី ឃុំតាអូរ ស្រុកគិរីវង់ ខេត្ត តាកែវ។

ការត្រូវរ៉ូវគ្នារវាងឈ្មួញនិងសមត្ថកិច្ចនៅច្រករបៀងនេះពួកឈ្មួញបានដឹកសត្វបក្សីឆ្លងដែនពីវៀតណាមចូលមកកម្ពុជាដោយពុំមានឯកសារជាក់លាក់ឡើយ។ តើសមត្ថកិច្ចចម្រុះឈរជើងនៅគោលខាងលើនេះ និងប្រធានការិ យាល័យបសុព្យាបាល ខេត្តតាកែវ លោក ថៃ លី គិតយ៉ាងដូចម្ដេចសុខភាពប្រជាពលរដ្ឋ ដែលសត្វទាំងពីរប្រ ភេទនេះដែលនាំចូលពីប្រទេសវៀតណាមគ្មានការត្រួតពិនិត្យសុខភាពសត្វអ្វីបន្តិចឡើយ ?

ការត្រូវរ៉ូវគ្នារវាងឈ្មួញនិងសមត្ថកិច្ចដែលឈរជើងនៅច្រករបៀងព្រំដែនឫស្សីបីគុម្ពនេះមាន ទាហានការពារ ព្រំដែន នគរបាលការពារព្រំដែន គយ និងប៉ូលិសសេដ្ឋកិច្ចដែលបានអនុញ្ញាតឱ្យរកស៊ីដឹកមាន់និងទាចេញទាំង យប់ដើម្បីបំភាន់ភ្នែកថ្នាក់ដឹកនាំយ៉ាងអនាធិបតេយ្យ។

កាលពីសប្ដាហ៍មុនបងប្អូនលោក ថៃ លី ដែលមានឈ្មោះ សឿន ជាមន្ត្រីការិយាល័យ និងបសុព្យាបាល ខេត្ត តាកែវ ឈរនៅឫស្សីបីគុម្ព បានអនុញ្ញាតឱ្យរថយន្តសាំយ៉ុងដឹកកូនមាន់ និងកូនទា ចំនួនពីរឡានចេញតាម ច្រករបៀងនេះដែរកាលពីវេលាម៉ោងជាង៤ជិតភ្លឺ។ ការលួចដឹកសត្វបក្សីខុសច្បាប់នេះដោយសារតែស្ថានភាព តានតឹងនៅ ច្រកត្នោតចុងស្រង់ ស្រុកកំពង់ត្រាច ខេត្តកំពត។

ករណីខាងលើនេះគឺផ្ទុយពី សារាចរណែនាំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីវិធានការទប់ ស្តាត់ ជំងឺផ្ដាសាយបក្សី A/H5N1 កំពុងតែផ្ទុះរាលដាលខ្លាំងនៅភាគខាងត្បូងនៃប្រទេសវៀតណាម។ ការនាំ ចូល សត្វមាន់ សត្វទា និងផលិតផលបក្សី​ គ្រប់ប្រភេទនេះត្រូវតែមានលិខិតបញ្ជាក់សុខភាពសត្វពីវៀតណាម និងមន្ត្រីជំនាញពេទ្យសត្វខ្មែរ យ៉ាងត្រឹមត្រូវទើបអនុញ្ញាតឳ្យនាំចូលបាន។ ប៉ុន្តែពួកឈ្មួញហុចតែ លុយគឺបើក ឡានដឹកមាន់និងទាចេញយ៉ាងរលូនតែម្ដង។

គួរបញ្ជាក់ថា នៅតាមខ្សែបន្ទាត់ច្រករបៀងព្រំដែនទាំងអស់គឺ រាជរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងរវាងប្រទេ សជាព្រំដែនផ្អាកដំណើរទាំងស្រុង៕