ជំងឺកូវីដ១៩អ្នកឆ្លងថ្មីជិតមួយពាន់នាក់ភាគច្រើនកើតចេញពីតំបន់ក្រហម

0
254

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ជំងឺសកលដ៏កាចសាហាវ នៃពិភពលោក បានឆ្លងរាលដាលក្នុង សហមគន៍ខ្មែរចាប់តាំងថ្ងៃទី២០ ខែកុម្ភៈ គឺកើនឡើងឥតឈប់ឈរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះវាបានឆ្លងកម្រិតខ្ពស់ បំផុតនៅកម្ពុជាគឺចំនួន៩៣៨នាក់ អ្នកជាសះស្បើយចំនួន៣៦១នាក់ អ្នកស្លាប់ម្នាក់ និងភាគច្រើននៃការឆ្លង ទាំងនេះកើតចេញពី«តំបន់ក្រហម»។

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ អំពីការឆ្លងថ្មីដ៏ច្រើនលើសលប់ជាងពេល ណាៗទាំងអស់នៅកម្ពុជា។ សេចក្ដីប្រកាសនេះបានបញ្ជាក់អំពីការឆ្លងគ្រប់ខេត្តក្រុងថា រាជធានីភ្នំពេញមាន អ្នកឆ្លងចំនួន៦០៨នាក់។ ខេត្តកណ្តាល មានអ្នកឆ្លងចំនួន១៧៥នាក់។ ខេត្តព្រះសីហនុ មានអ្នកឆ្លងចំនួន ៧៧នាក់។ ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងចំនួន៥១នាក់។ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លង១៤នាក់។ ខេត្តតាកែវ មានអ្នកឆ្លងចំនួន៤នាក់។ ខេត្តកំពង់ចាម មានអ្នកឆ្លងចំនួន៣នាក់។ ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងចំនួន២នាក់។ ខេត្តពោធិសាត់ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និង ខេត្តសៀមរាប មានអ្នកឆ្លងចំនួនម្នាក់ៗដូចគ្នា។

គួរបញ្ជាក់ថា គិតត្រឹមវេលាខាងលើ អ្នកឆ្លងសរុបចំនួន១៦២៩៩នាក់។ អ្នកជាសះស្បើយចំនួន៥៧៩១នាក់។ អ្នកកំពុងព្យាបាលចំនួន១០៣៩៤ និងអ្នកស្លាប់ចំនួន១០៧នាក់។ ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ឩ្យមានប្រ សិទ្ធភាពខ្ពស់នោះ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែចូលរួមសហការជាមួយ រាជរដ្ឋាភិបាលជាពិសេសស្ដាប់តាមការ ណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា គឺត្រូវតែ ពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជេល ឩ្យបានញឹកញាប់ហើយបើពុំមានការចាំបាច់ទេសូមកុំចេញក្រៅផ្ទះ៕