ជំងឺកូវីដ១៩បានសម្លាប់មនុស្សពីរនាក់ទៀតហើយគឺខ្មែរម្នាក់និងចិនម្នាក់

0
111

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ អ្នកជំងឺចំនួនពីរនាក់ទៀតបានស្លាប់ដោយសារ កូវីដ១៩ ទីមួយជនជាតិខ្មែរមានវ័យ៣៨ឆ្នាំ និងទីពីរជន ជាតិចិនមានវ័យ៤៣ឆ្នាំ នេះបើតាមការប្រាប់ឩ្យដឹងពីមន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

អ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ទីមួយឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរភេទប្រុសអាយុ៣៨ឆ្នាំ សព្វថ្ងៃ ស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករស្ម័គ្រចិត្តនៅ  តាមរោងការ និងគេធ្លាប់ធ្វើការជាមួយ តារាកំប្លែងឈ្មោះ សេង ចិន្តា ហៅ នាងក្អីត និងមានស្រុកកំណើត ភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះរូបនេះមានជំងឺធាត់កម្រិតទីមួយ និងលើស ឈាម។

ក្រុមគ្រូពេទ្យរកឃើញលោក ប៊ុនធឿន មានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំង។ គ្រូពេទ្យធ្វើ តេស្តរកឃើញ ជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺនេះបានស្លាប់នៅវេលាម៉ោង៧:៣៥ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយសារ ខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខ្លាំង មកពីមេរោគកូវីដ១៩វាយ លុក។

ចំណែកអ្នកស្លាប់ទីពីរដោយសារ ជំងឺកូវីដ១៩ មានឈ្មោះ Wu Jiannan ជនជាតិចិនភេទប្រុស៤៣ឆ្នាំជាបុគ្គ លិកកាស៊ីណូ ស្ថិតនៅ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមគ្រូពេទ្យរកឃើញ ជំងឺកូវីដ១៩ លើជនជាតិចិននេះ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ។ អ្នកជំងឺស្លាប់នៅវេលាម៉ោង៧:៤៥ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយសារ ខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាងធ្ងន់ធ្ងរមកពី មេរោគកូវីដ១៩ វាយលុក។

នៅវេលារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៍បានចេញសេចក្ដីប្រកាសផ្លូវការថា អ្នក ទាំងពីរខាងលើពិតជាបានស្លាប់ដោយសារ ជំងឺកូវីដ១៩ ពិតប្រាកដមែន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នឹងប្រកាសជូនដំណឹងអំពីការស្លាប់នេះនៅពេលបន្ទាប់។ រហូតដល់មកដល់ ពេលនេះ អ្នកជំងឺកូវីដ១៩ បានសម្លាប់មនុស្សនៅកម្ពុជាចំនួន៧នាក់ហើយ។ អ្នកសា្លប់ទាំង៧នាក់នោះមានជន ជាតិខ្មែរ៦នាក់ និងចិនម្នាក់ ដែលពួកគាត់មានអាយុចាប់ពី៣៨ឆ្នាំ រហូតដល់៧៥ឆ្នាំ៕

 

ទស្សនាវិដេអូ