ជម្លោះរវាងប្រធានមន្ទីររ៉ែនិងអភិបាលខែត្រកែបផ្ទុះឡើងពាក់ព័ន្ធករណីកាយយកអាចម៍ដីភ្នំអង្កោល

0
177

ដោយៈ អធិបតី
កែបៈ ជម្លោះរវាង ប្រធានមន្ទីររ៉ែ និងថាមពល ខែត្រកែប លោកស្រី មាស មករា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខែត្រកែប បានផ្ទុះឡើងពាក់ព័ន្ធនឹងករណីកាយយកអាចម៍ដីធ្វើអាជីវកម្មរ៉ែ នាតំបន់ភ្នំអង្កោលស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រកែប គ្មានច្បាប់អនុញ្ញាតត្រឹម ត្រូវ។

ជម្លោះនេះបានកើតឡើងដោយសារតែ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានចោទប្រកាន់លោកស្រី មាស មករា ប្រធានមន្ទីររ៉ែ និងថាមពល ខែត្រកែប ជាកូនចៅក្រោមឱវាទថា លោកស្រី ធ្វើការគ្មានសីលធម៌ មិនសុំយោបល់ និងពាក្យពេចន៍មួយចំនួនដែលនិយាយមិនសមរម្យថ្លែងដាក់លោកស្រី។

លោកបណ្ឌិតពីរស្ថាប័នដោយអាងខ្លួនជា «មេ» ធ្លាប់តែហូបបាយហើយមិនដែលលាងចានម្ដងណាឡើយ។ មិនត្រឹមតែប៉ុណ្ណោះលោកចៅហ្វាយខែត្រដ៏មហិមានេះជេរអ្នកលាងចានថែមទៀតផង។ ដោយអត់ទ្រាំនឹងស កម្មភាពដដែលៗមិនចេះទទួលខុសត្រូវ «របស់មេ» ធ្វើឱ្យលោកស្រីចេញមុខតវ៉ាព្រោះថា នៅពេលបានស៊ី បានចុកសម្ងំសុខតែឯង ដល់ពេលមានទុក្ខព្រោះឈាមដាក់អ្នកដទៃ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះលោកស្រី មាស មករា បានសម្តែងការមិនសម្បាយចិត្តរួចក៍បានធ្វើលិខិតមួយ ច្បាប់ផ្ញើជូន​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ឱ្យសម្រួលពាក្យពេចន៍ដែលមិនសមរម្យខាងលើនេះ ព្រោះលោក ស្រីមិនអាចទទួលយកបាននោះទេ។

យោងតាមលិខិតរបស់លោកស្រី មាស មករា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលអង្គភាពយើងទទួលបាន សរសេរថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រីបានទទួលគោលការណែនាំពីថ្នាក់ដឹកនាំ ក្រសួងរ៉ែនិង ថាមពល ស្ដីពីការជីកនិងដឹករ៉ែ ចេញនៅតំបន់ភ្នំអង្កោល ស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រកែប បន្ទាប់ពីទទួលគោលការភ្លាមនាងខ្ញុំបានចាត់មន្ត្រីជំនាញចុះពិនិត្យដល់ទីតាំងជាក់ស្ដែងឃើញថា នៅ តំបន់ខាងលើកំពុងមានសកម្មភាព និងពុំមានអាជ្ញាបណ្ណធនធានរ៉ែឡើយ។

លោកស្រីសរសេរបន្តទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរបានធ្វើលិខិតផ្លូវការដើម្បីគោរពរាយ ការណ៍ជូនថ្នាក់ដឹកនាំខែត្រជុំវិញបញ្ហាការដឹកយក ធនធានរ៉ែ នៅតំបន់ខាងលើ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតបានចារលើកំណត់បង្ហាញលិខិតចូលលើកឡើងថា ធ្វើការគ្មានសីលធម៌ មិនសុំ យោបល់ ពិសេសជាងនេះទៅទៀត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រីបានចូលរួមប្រជុំនៅសាលា ខែត្រកែប នៅពេលនោះ ឯកឧត្តមបណ្ឌិតបានប្រើភាសាមិនសមរម្យជាច្រើនមកលើរូបលោកស្រីធ្វើឲ្យលោក ស្រីទទួលនូវការឈឺចាប់យ៉ាងខ្លាំង។

លោកស្រីបន្ថែមថា ម្យ៉ាងទៀតនាងខ្ញុំ អនុវត្តតួនាទីភារកិច្ចមានការទទួលខុសត្រូវខ្ពស់ ដោយទទួលបានគោល ការណែនាំពីថ្នាក់ដឹកនាំក្រសួងភ្លាម នាងខ្ញុំបានចាត់មន្ត្រីជំនាញចុះពិនិត្យដល់ទីតាំង ធ្វើអាជីវកម្មធនធានរ៉ែ គ្មានច្បាប់ ហើយនាងខ្ញុំបានធ្វើរបាយការជាលាយលក្ខណ៍អក្សរគោរពរាយការជូនថ្នាក់ដឹកនាំខែត្រចំពោះក រណីខាងលើនេះយ៉ាងលម្អិតដូចជាការធ្វើអាជីវកម្មគ្មានច្បាប់ដែលបណ្ដាលឲ្យបាត់ចំណូលរដ្ឋ។

លោកស្រីបញ្ជាក់ទៀតថា ដូច្នេះថា នាងខ្ញុំ ធ្វើការគ្មានសីលធម៌ មិនសុំយោបល់ នាងខ្ញុំទទួលយកពុំបានឡើយ ដោយនាងខ្ញុំធ្វើការតាមនីតិវិធីត្រឹមត្រូវដូចបណ្ដា មន្ទីររ៉ែ និងថាមពល រាជធានី.ខេត្តផ្សេងៗដែរ។ ករណីនេះ នាងខ្ញុំស្នើសុំដោយទទូចមេត្តាសម្រួលពាក្យថា នាងខ្ញុំធ្វើការគ្មានសីលធម៌ មិនសុំយោបល់ ដោយសេចក្ដីអនុ គ្រោះ។

ក្រៅតែពីផ្ញើទៅកាន់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លិខិតរបស់លោកស្រី មាស មករា ក៍បានចម្លងជូន ក្រសួង មហាផ្ទៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងរ៉ែនិងថាមពល និង ក្រុមប្រឹក្សា ខែត្រកែប ដើម្បីជ្រាបផងដែរ។

ករណីកាយអាចម៍ដី ភ្នំអង្កោល នេះត្រូវបាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល ខែត្រកែប បញ្ជាក់ថា យកអាចម៍ដីទៅចាក់ធ្វើផ្លូវថ្មីតាមសំណើរបស់ប្រជាពលរដ្ឋ អាជ្ញាធរឃុំ និងស្រុក ដើម្បីការពារកុំឱ្យជនខិលខូច លួចចូលទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចាក់ដីចូលដីព្រៃជាពិសេសងាយស្រួលអន្តរាគមន៍ទាន់ពេលវេលាចំ ពោះករណីភ្លើងឆេះព្រៃកើតមានឡើង៕