ឆេះឃ្លាំងស្តុកសម្ភារសំណង់យ៉ាងសន្ធោសន្ធៅ

0
126

ដោយៈ គោកធ្លក
ភ្នំពេញ :ឃ្លាំងស្តុកសម្ភារគ្រឿងសំណង់មួយកន្លែងត្រូវបានអគ្គិភ័យ លេបត្របាក់យ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោងជាង៩យប់ថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ផ្លូវលំស្ថិតក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេ ឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលផ្ទុកសម្ភារខាងលើ មួយសន្ទុះក្រោយមកក៍បង្កជាអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោស ន្ធៅទើបដឹងដល់បុគ្គលិកនិងកម្មករហើយក៍ទាក់ទងទៅសមត្ថ កិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកពន្លត់ ជាបន្តបន្ទាប់ ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ។ រថយន្តបានបាញ់ទឹកទប់ ស្កាត់មិនឲ្យឆេះឆ្លងរាលដាលដល់ផ្ទះក្បែរខាងផ្សេងទៀត។ ភ្លើងក៍បានរលត់ទៅវិញនៅវេលាម៉ោង៩:៣0នៅថ្ងៃខែឆ្នាំដដែល។

ចំពោះរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ទឹកអស់ចំនួន៨គ្រឿង។ ចំណែកសម្ភាររងការខូចខាតមួយចំនួនធំ។ មូលហេតុសមត្ថកិច្ច កំពុងតែស្រាវជ្រាវបន្ត។ បើតាមសម្ដីកម្មករម្នាក់ដែលធ្វើការនៅ ទីនោះបានប្រាប់ឲ្យដឹងថាមកពីឆ្លងចរន្តអគ្គិសនីបង្កឲ្យមានភ្លើឆេះ កើតឡើង។ តែវាមិនបង្កឱ្យមនុស្សរងរបួសឬស្លាប់នោះទេ៕