ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ បន្ទាប់ពីមាន ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រជើងឯក មកនៅមានស្លាកស្នាមតឹកតាងដ៏វ័យចំណាស់ នៃរាជ ធានីភ្នំពេញ ជាច្រើនកន្លែងទៀតជាពិសេស ផ្ទាំងសិលាចារឹក កា.លេខ១០២៨ ស្ថិតក្នុង វត្ដព្រៃវែង សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ត្រូវបានគេរកឃើញ ផ្ទាំងសិលាចារឹក សរសេរជាអក្សរខ្មែរបុរាណមួយផ្ទាំង និងសិលា ចារឹកអក្សសំស្ក្រឹតមួយផ្ទាំង ទៀតមានវ័យចំណាស់ជិត១៤០០ឆ្នាំ។ វាត្រូវបានគេចុះបញ្ជីលេខរៀង កា.១០២៨ ( K ១០២៨ ) ដោយសាលាបារាំងចុងបូព៌ាប្រទេសក្នុងប្រទេសកម្ពុជាដ៏ល្បីល្បាញសព្វថ្ងៃស្ថិតនៅ វត្ដឧណ្ណា លោម ខាងជើង ព្រះបរមរាជវាំង។
កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ ក្រុមខេមវិទ្យា បានទៅដល់ទីទួលបុរាណស្ថាននោះដោយផ្ទាល់មាន ព្រះសង្ឃគង់នៅ វត្ដព្រៃវែង និងគណៈកម្មការវត្ដបានអះអាងថា សិលាចារឹក នេះស្ថិតក្នុងវត្ដនេះដដែលទេ។ ពីព្រោះអីបន្ដិចទៀតនឹងត្រូវបានអភិរក្សនៅនឹងកន្លែងមានបណ្ណាល័យថ្មីមួយឧបត្ថម្ភកសាងដោយលោក គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដំណើរការបានប្រមាណ៤០ភាគរយ។
ប្រាសាទឥដ្ឋនេះស្ថិតនៅលើទីទួលខ្ពស់មួយត្រូវបានខ្មែរជំនាន់ក្រោយសាងសង់ព្រះវិហារ វត្ដព្រៃវែង គ្របពីលើ ខឿនចាស់នៃប្រាសាទដែលធ្វើឱ្យយើងពុំអាចមើលដឹងឬឃើញថា មានប្រាសាទបុរាណនោះទេ។ នៅជុំវិញ ព្រះវិហារ មាន បំណែកថ្មស្រទាប់ ថ្មបាយក្រៀម និងថ្មភក់ ជាពិសេសនៅជាប់របងព្រះវិហារ ឈៀងខាង លិចមាន ទម្រស្នានតូនី បីត្រូវគេដាក់ត្រួតពីលើគ្នាលាយឡំជាមួយ បំណែកថ្មភក់ ថ្មស្រទាប់ និងថ្មបាយ ក្រៀម។
ក្រៅពីនោះគេពុំអាចឃើញក្បាច់ផ្ដែរដ៏សំខាន់នោះទេ រីឯបារាយណ៍នៅពីខាងលិចជាប់របងវត្ដវិញក៍ត្រូវបាន រលប់បាត់អស់ទៅហើយដែរ។ វាសំណាងណាស់ដែលប្រាសាទនេះចេះនៅមាន សិលាចារឹក ធ្វើឱ្យយើង បានដឹងពីទិន្នន័យព័ត៌មានខ្លះៗ។ នៅក្នុងបរិវេណវត្ដមានដើមឈើធំៗ ហើយខ្ពស់ដែលមានម្លប់ត្រឈឹងត្រឈៃ ដោយយូរៗម្ដងគេឮសមេ្លងសត្វស្លាបយំលើដើមឈើខ្ពស់ល្វើយៗ…។
អ្វីដែលមិនអាចបំភេ្លចបាន លោកបណ្ឌិត មីសែល ត្រាណេ បានប្រាប់ឱ្យដឹងកាលពីដើម ខែសីហា ឆ្នាំ២០១១ នោះថា លោកបានរកឃើញឡើងវិញ សិលាចារឹក នេះនៅក្នុងខ្ទមអ្នកតាមួយក្នុងបរិវេណ វត្ដព្រៃវែង នៅក្នុង ឆ្នាំ១៩៩៣ ហើយនៅ ឆ្នាំ២០០៩ លោកក៍បានចុះលេខរៀងថ្មីរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្មែរគឺ កា.៧១៦ (K. ៧១៦)។ នៅក្នុងអំឡុង នៃទស្សនកិច្ចសិក្សារបស់លោកកន្លងមកនោះផ្ទាំងសិលាចារឹកនេះពុំ ទាន់ត្រូវបានបាក់បែកជាច្រើនកំណាត់ដូចបច្ចុប្បន្ននេះទេ។
នៅក្នុង ឆ្នាំ២០០១ វាត្រូវបានបកប្រែដោយអ្នកស្រី ពៅ សាវរស ជនជាតិខ្មែរដំបូងគេដែលជាសិស្សគណម្នាក់ របស់ លោក ហ្សក សឺដេស អ្នកប្រាជ្ញជាតិបារាំង ដ៏ល្បីល្បាញបាន ផ្ដោមសិលាចារឹក ប្រទេសកម្ពុជា យើង ទាំងអស់ទុកជាគរុភ័ណ្ឌជាតិ។ លោកស្រីជាអ្នកប្រាជ្ញខាង ភាសាសាស្ដ្រ ជំនាញពិសេសខាង ផ្នែកសិលាចារឹក ភាសាខ្មែរ នៅសម័យយើងនេះ។
នៅក្នុង ខែមេសា ឆ្នាំ២០១១ លោកបណ្ឌិតសាស្ដ្រាចារ្យ មីសែល ត្រាណេ ក៍បានស្នើសុំយ៉ាងទទូចទៅ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីទៅយកផ្ទាំងសិលាចារឹក ដ៏សំខាន់នេះមករក្សាតម្កល់ទុកនៅ សារមន្ទីជាតិភ្នំ ពេញ ជាសម្បត្ដិរដ្ឋ។ តែរហូតមកដល់សព្វថ្ងៃសំណូមពរនោះមិនត្រូវបានគេអនុវត្ដ ឬរវីរវល់អ្វីឡើយ។ ព្រោះ តែគេគិតថា វាមិនសំខាន់ ប្រហែលជាទាល់តែ សមេ្ដចតេជោ សែន ស្រែកហើយមើលទៅទើបបានពួកគេធ្វើ។
លោក មីសែល បានលើកឡើងទៀតថា សិលាចារឹក ដែលយើងបានពិនិត្យខ្លឹមសារនោះឥឡូវវាស្ថិតក្នុងចំ ណោម សិលាចារឹក ខ្មែរចំនួន៥ដែលត្រូវបានគេរកឃើញនៅក្នុងតំបន់ រាជធានីភ្នំពេញ សព្វថ្ងៃនេះ។ សិលា ចារឹកទាំងនោះសុទ្ធសឹងតែត្រូវបាន បុព្វបុរសដូនតាខ្មែរយើងចារឡើងនៅក្នុង សម័យចេនឡា ពោលគឺ ដើម សតវត្សរ៍ទី៧ នៃគ្រិស្កសករាជ។
សិលាចារឹក បុរេអង្គរទាំងនោះត្រូវបានចារឡើងក្នុងពេលជាមួយគ្នានឹងការស្ថាបនារូបចម្លាក់តំណាងឱ្យ ព្រះ អាទិទេព នៃលទ្ធិព្រហ្មញ្ញសាសនា ព្រមទាំង ប្រាង្គប្រាសាទឥដ្ឋ ដែលសព្វថ្ងៃបានរលំរលាយបាក់បែកបាត់ អស់ទៅហើយ។ ប៉ុន្ដែប្រាសាទមួយចំនួននៅសល់ខឿនខ្លះៗដូចជា ប្រាសាទឥដ្ឋ នៅខាងក្រោយសាលា សង្កាត់សាក់សំពៅ ក្បាច់ផ្ដែរ រចនាបថកំពង់ព្រះ រួមនឹងសំណល់ថ្មប្រាសាទ មួយចំនួននៅក្នុង វត្ដជើងឯក ខណ្ឌដង្កោ ហើយ ប្រាសាទសែនសុខ កសាងអំពីឥដ្ឋនៅខាងជើង វត្ដឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបានរំលឹកអំពីវប្បធម៌ អង្គរបុរី សាយភាយមកដល់ទីនេះថា ចំពោះការបង្កើតនូវមូលនិធិសាសនាទាំង នោះមានសណ្ឋានទី១។ បើយើងសិក្សាវិភាគខ្លឹមសារសិលាចារឹកយើងនឹងដឹងថា តំបន់ រាជធានីភ្នំពេញ មាន ការអភិវឌ្ឍន៍ព្រោះថា ត្រូវបានទទួលឥទ្ធិពលវប្បធម៌ពីទី ក្រុងអង្គរបុរី ដែលជាព្រះរាជធានី។ ទី២ ផ្ទុយពី ទស្សនៈពីជំនាន់មុនបើយើងពិនិត្យចំនួន នៃបុរាណវត្ថុ ឬបុរាណស្ថាន យើងនឹងឃើញថា តំបន់នេះស្ថិតក្រោម រលកឥណ្ឌូរូបនីយកម្ម ឬសាកលភាវូបនីយកម្ម ដែលបានសាយភាយជាហេតុនាំឱ្យប្រជាជនមានភាពរុងរឿង ខាងសង្គមវប្បធម៌យ៉ាងប្រាកដ។
នៅត្រង់ចំណុចសំខាន់ថែមទៀតលោកបន្ដថា បើយើងសិក្សាពិនិត្យអក្សរនៅលើ ផ្ទាំងសិលាចារឹក ទាំងនោះ យើងនឹងដឹងថា អក្សរខ្មែរ កំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺអត្ថបទជា ភាសាខ្មែរ កាន់តែវែងជាង សម័យនគរភ្នំ ទោះបីយ៉ាងណាវាជាអត្ថបទជា ភាសាសំស្ក្រឹត នៅត្រូវបានរក្សាក៍ដោយ។ តែទោះជាយ៉ាងនេះ ក្ដីកន្លងមកការសិក្សាវិភាគ សិលាចារឹក ដែលក្នុងតំបន់ រាជធានីភ្នំពេញ បានដាក់ទម្ងន់ទៅលើតែវិស័យសាស នា ដែលគេចាត់ទុកថា ពុំទាន់មានតុល្យភាពក្នុងការវិភាគនៅឡើយ។
ពាក់ព័ន្ធទិន្នន័យខាង សង្គមវប្បធម៌ សិលាចារឹក កា.លេខ១០២៨ នេះវាមានឋានុក្រម នៃមុខងារមន្ដ្រីនៅទីនេះ ក៍មិនខុសប្លែកគ្នាពីអាណាខេត្ដផេ្សងៗឯទៀតដែរ ដែលស្ថិតក្នុង សម័យអន្ដរកាលរវាង សម័យនគរភ្នំ និង សម័យចេឡា។
លោកបណ្ឌិតបានគត់សម្គាល់ទៀតថា ព្រះអាទិទេព ដែលមានព្រះនាមថា ចណ្ឌកាត្យយិនី ក្នុងផ្ទាំង សិលា ចារឹក នេះគឺតាមពិតទៅវាតំណាងឱ្យ ព្រះអាទិទេព ទាំង២អង្គ។ ទីមួយ ជាភេទប្រុស គឺ ព្រះសិ វៈ (ចណ្ឌ) និងទីពីរ ជាភេទស្រី គឺ ព្រះនាងទូគ៌ា (កាត្យយិនី) ដែលរាំឱបគ្នា។ នេះបើយោងលើ ចម្លាក់បុរាណនា
សម័យបាយ័ន ដែលគេបានជួបប្រទះកន្លងមក។
ខាងលើនេះក៍ត្រូវធ្វើឡើងព្រមគ្នាជាមួយនឹង ព្រះមហាគណបតី ឬ ព្រះគនេស ព្រមទាំង ព្រះសិវៈ ដែលតំ ណាងដោយ ព្រះសិវលិង្គ មួយដែលមាន ព្រះនាម ថា «អម្រាតកេស្វរ» ផងដែរ។
អ្នកស្រីសាស្ដ្រាចារ្យ ពៅ សាវរស អ្នកប្រាជ្ញខ្មែរ ខាងសិលាចារឹកសាស្ដ្រ ក៍បានចាប់អារម្មណ៍អំពីផ្ទាំង សិលា ចារឹក នេះដែរ។ តែគាត់មិនបានលើកឡើងនូវគុណសម្បត្ដិ និងអត្ថប្រយោជន៍ចម្បងរបស់ឯកសារថ្មនេះទេ។ ចំណែកលោកបណ្ឌិត មីសែល ត្រាណេ ក៍ជាកូនសិស្សសំណព្វរបស់អ្នកគ្រូ ពៅ សាវរស ជាមួយនឹងលោក បណ្ឌិត អាំង ជូលាន ផងដែរ។
ខាងក្រោមនេះគឺសេចក្ដីបកប្រែ សិលាចារឹក ប្រាសាទវត្ដព្រែវែង ដែលជាជ្រុងទី២ ដោយលោកសាស្ដ្រចារ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺលោក យាង វិរបុត្រៈ «…បានប្រតិស្ថានកសាង ព្រះបដិមាទេវ ព្រះនាម ចណ្ឌកាត្យយិនី និង ព្រះមហាគលាបតិ ហើយបានដាក់បញ្ជូលនូវគ្រឿង ឧបភោគបរិ ភោគ ទាំងឡាយរួមផ្សំជា
មួយនឹង ទេវស្ថាន «ស្រីអម្រាតកេស្វរ» នៅឯតំបន់ ខហេ្វរ។ ចំណែកឯអំណាចរបស់ មន្ដ្រីតាងអញ ដែលបាន ថ្វាយចំពោះ ទេវចណ្ឌកាត្យយិនី មានស្ដ្រីនាម តាងអញ ដែលបានថ្វាយចំពោះ ទេវចណ្ឌកាត្យយិនី មានស្ដ្រី នាមតាងអញ ដែលបានថ្វាយចំពោះ ទេវចណ្ឌកាត្យយិនី មានស្ដ្រីនាម តាងអញ និង ទេវអងញ ដែលមានភារ
កិច្ចដូចជារៀបចំ ពិធីបូជាយញ្ញ ថ្វាយដល់ ព្រះ នៅពេលរៀងរាល់ថ្ងៃសីល (ថ្ងៃព្រះ) រៀបចំតុបតែងលម្អនូវ ផ្កាប្រអូប ឈើក្រអូប សុគន្ធវារី (ទឹកអប់) ថ្វាយដល់ព្រះ។
អ្នកមានភារកិច្ចកត់ត្រាថ្ងសំពះព្រះ (ថ្ងៃសីល) គឺ នារីកបន្លាង ដែលគេបានថ្វាយដល់ ទេវស្ថាន។ ខ្ញុំបម្រើ (ទាសា ទាសី) ដែលបានថ្វាយដល់ ទេវស្ថាន មានឈ្មោះដូចជា បុរសកន្ទោស បុរសសត្វះ បុរសវងាប ន្សោត បុរសវងាអញកាលអាសន្ន បុរសកន្សោង បុរសកនេ្ដង…នារីទ្មោច និងកូនស្រី៥នាក់ នារីត្យុងនិងកូន…នារីសេង
នាអវៃ និងកូនស្រី៣នាក់ នារីកញ្ជុងវីនាបនេ្ហម នារីចបតអ្វៃ នារីមញ្ជុ …នារីបួសគុណេ នារីតំវេ នារីបញ្ជុង និង កូនស្រីម្នាក់ នារីបលិហដ្ដ នារីកល្បិត នារីច្អាប និងកូនម្នាក់ នារីអំរស និងកូន២នាក់ នារីជុងហេង នារីតំនរ បុរសកញ្ជិត បុរសត្មុរ។ ទ្រព្យសម្បត្ដិដទៃទៀតមានដូចជា គោរបស់ ទេវស្ថាន ៤០ក្បាល ក្របី២០ក្បាល
ស្រែ…២០០ ស្លា នៅឯជើង…»។
លោកបណ្ឌិត យាង វិរបុត្រ សាស្ដ្រាចារ្យជំនាញបកប្រែ សិលាចារឹក ភាសាខ្មែរបុរាណ បានឱ្យដឹងថា សិលា ចារឹក នៅក្នុង វត្ដព្រៃវែង មានពីរភាសា គឺភាសាខ្មែរ និង សំស្ក្រឹត។ ជាទូទៅនៅក្នុង សិលាចារឹក ខ្លះមានដាក់ បណ្ដាសារ និងខ្លះមិនដាក់បណ្ដារទេប៉ុន្ដែភាគច្រើនដាក់។ លោកបានបកប្រែ សិលាចារឹក នេះគឺមិនបានឃើញ មានដាក់ បណ្ដាសារដូច សិលាចារឹក ឯទៀតៗឡើយ។
លោកបានលើកពីអត្ថន័យខ្លឹមសារ នៃសិលាចារឹក នេះថា ទី១ ទាក់ទងនឹងការកសាង និងការឧបត្ថម្ភដល់ ប្រាសាទ។ ទី២ គេឧទ្ទិសកុសលដល់ ព្រះអាទិទេព និងទី៣ បានបង្ហាញពីគ្រឿងដង្វាយដូចជា មនុស្សប្រុស និងស្រី ហើយមាន ទ្រព្យសម្បត្ដិ ដីស្រែ ដើមស្លា គោ និង ក្របី ជារបស់ ព្រះអាទិទេព។ល។
ប្រាសាទនៅ វត្ដព្រៃវែង នេះមិនត្រូវបានគេស្គាល់ថា មានឈ្មោះអ្វីទេ។ ប៉ុន្ដែតាមលោកបណ្ឌិត វីរបុត្រ ធ្លាប់បាន បកប្រែយល់ថា ជាទូទៅ ព្រះអាទិទេព ឈ្មោះអ្វីគឺប្រាសាទនោះឈ្មោះហ្នឹងហើយ…។ សិលាចារឹក វត្ដព្រៃវែង មាន ព្រះសិវៈ ដែលតំណាងដោយ ព្រះសិវលិង្គ មួយមានព្រះនាមថា អម្រាតកេស្វរ។ ពាក្យនេះដែលជាឈ្មោះ របស់ ព្រះសិវ ប្រែជា ភាសាខ្មែរថា អម្រាត ឬអម្រា។ ភាសាសំស្ក្រឹត អមរ និង ភាសាបាលីប្រែថា អមតៈ ដូចេ្នះ វាន័យថា «មិនចេះស្លាប់»។
ព្រះសង្ឃនាម គី ស៊ុនហាក់ គង់នៅ វត្ដព្រៃវែង បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ នោះថា សិលា ចារឹក នេះត្រូវបានរក្សាទុកនៅក្នុងវត្ដដដែល។ លោក គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន សាងសង់បណ្ណាល័យ មួយនៅក្នុងវត្ដជ្រុងខាងជើងដើម្បីអភិរក្សវត្ថុបុរាណទាំងអស់នោះផ្ទាល់តែម្ដង។ សំខាន់ វត្ដទុកវត្ថុបុរាណនេះឱ្យកូនខ្មែរជំនាន់ក្រោយមកសិក្សាស្រាវជ្រាវរៀនសូត្រ។ ព្រះអង្គមានសង្ឃដិកាទៀតថា សារមន្ទីរនេះអាចសាងសង់នៅក្នុង ឆ្នាំ១៩៤០ ជាង។ ពីដើមវត្ដស្ថិតនៅពីខាងជើង ឈៀងខាងលិចវត្ដសព្វថ្ងៃ មានចម្ងាយប្រហែល១៥០ម៉ែត្រ ដែលអ្នកស្រុកនៅទីនោះបាននាំគ្នាហៅថា «វត្តអង្គចកៗ»។
សូមរំលឹកឡើងវិញថា សិលាចារឹក កា.១០២៨ ត្រូវបានចារឡើងនៅ ឆ្នាំ៥៣៦ ស.ក ដែលត្រូវជា ឆ្នាំ៦១៥ នៃ គ្រិស្កសករាជ។ យើងពិតជារំជើបរំជួល ហើយរំភើបក្នុងចិត្ដជាខ្លាំងកាលបើបានឃើញ ផ្ទាំងសិលាចារឹក នេះ ដែលមានអាយុកាលជិត១៤០០ឆ្នាំមកហើយគឺមុន សម័យអង្គរ។ យើងមានអារម្មណ៍រំភើបញាប់ញ័រយ៉ាង ខ្លាំង។ អ្វីដែលទើបលើកឡើងនេះសឱ្យឃើញថា ទីក្រុងភ្នំពេញ មិនមែនទើបតែនឹងកកើតថ្មីនោះទេ ហើយ វឌ្ឈនភាព នៃតំបន់នេះមានការប្រែប្រួលទៅតាមសម័យកាលនីមួយៗ នៃប្រវត្ដិសាស្ដ្រ មុននឹងឈានមកដល់ សម័យទំនើបយើងនេះ៕