ចុះសិក្សាពីស្ថានភាពលក្ខណៈបច្ចេកទេសនិងប្រព័ន្ធជលគតិដើម្បីរៀបចំអនុវត្តការងារបង្កើត ស.ក.ប.ទ និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តវ៉ៃគោពីរ

0
350

ដោយៈ គោកធ្លក
ភ្នំពេញៈ មន្រ្តីបច្ចេកទេស នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយ មន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ចុះសិក្សាពីស្ថានភាពលក្ខណៈបច្ចេកទេស និងប្រព័ន្ធជលគតិដើម្បីរៀបចំអនុវត្តការងារបង្កើត ស.ក.ប.ទ និងគណៈកម្មការគ្រប់គ្រង ប្រព័ន្ធធារាសាស្រ្តវ៉ៃគោ២ ដែលមានវិសាលភាពស្រោចស្រពលើផ្ទៃដី ដ៏ធំក្នុង ខេត្តទាំងពីរ ដោយបានអនុវត្តនូវការងារមួយចំនួនធំ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ការងារទាំងនោះមានបីចំណុចសំខាន់ៗដូចខាងក្រោម ទី១).ប្រជុំជាមួយប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេស ខេត្តព្រៃវែង ដើម្បីបញ្ជាក់ជូនពីគោលបំណងនៃការបង្កើតឲ្យមានយន្តការគ្រប់គ្រងនូវគ្រប់កម្រិត និងប្រមូល ទិន្នន័យ និងព័ត៌មានបឋម (SECONDARY DATA )។ ស្នើសុំការសហការ និងមន្រ្តីចូលរួមអនុវត្ត។

ទី២).ចុះពិនិត្យស្ថានភាពជាក់ស្តែងដល់ទីកន្លែង ចំណុច និងទីតាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់ប្រព័ន្ធធារា សាស្រ្ត ដែលមានដូចជា ទីតាំងសំណង់យកទឹក (Intake Structure) ដែលស្ថិតនៅ ព្រែកកំពង់ត្របែក ចំណុច ភូមិព្រៃផ្តៅ ឃុំកំពង់ត្របែក។ ទីតាំងស្ថានីយបូមទឹកទី២ ស្ថិតនៅលើ ព្រែកជីក ត្រង់ចំណុច
ភូមិអន្សោង ឃុំអន្សោង។ ទីតាំងស្ថានីយបូមទឹកទី២ ស្ថិតនៅលើ ព្រែកកំពង់ជ្រៃ ត្រង់ចំណុច ភូមិអង្កាញ់ ឃុំប្រធាតុ។

ទី៣).ពិនិត្យមើលប្រឡាយមេធំ (GMC-ព្រែកជីក) និងប្រឡាយមេចំនួនបីខ្សែទៀតដែលមាន ខ្សែទី១ ប្រឡាយព្រែកជីក (GMC) ពីទន្លេកំពង់ត្របែក មកដល់ស្ថានីយទី១ មានប្រវែង៦គីឡូម៉ែត្រ។ ខ្សែទី២ ប្រឡាយមេ (MC1) ពីស្ថានីយទី១ ដល់ព្រំដែនវៀតណាម មានប្រវែង១៨គីឡូម៉ែត្រ។ ខ្សែទី៣ ប្រឡាយមេ
(MC2) ចេញពី ព្រែកកំពង់ជ្រៃ មកដល់ ភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រុំ មានប្រវែង៤,៥ គីឡូម៉ែត្រ។ ខ្សែទី៤ ប្រឡាយមេ (MC3) ចេញពីទំនប់កំពង់ជ្រៃទៅជិត ក្រុងស្វាយរៀង ប្រវែង១៩,៥គីឡូ   ម៉ែត្រ ដែលកំពុងស្តារនៅឡើយ។ ពិនិត្យសណ្ត ព្រែកកំពង់ជ្រៃ ដែលមានប្រវែង១០គីឡូម៉ែត្រ ដែលកំពុង   អនុវត្តនៅជាប់ព្រំប្រទល់ នៃខេត្តទាំងពីរគឺ ព្រៃវែង និង ស្វាយរៀង៕