ចាប់រថយន្តកែច្នៃដឹកឈើអារជាច្រើនដុំនិងសន្លឹកនៅស្រុកជ័យសែន

0
169

ដោយៈ បាយ៉ង់ថាមស៍
ព្រះវិហារៈ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ ចុះចាប់រថយន្តដឹកឈើល្មើសច្បាប់ ចេញពីដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានភូមិសាស្ត្រជាប់ខេត្ត៤គឺ ព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និង ក្រចេះ។ ការឆ្មក់បង្ក្រាបឡានមួយគ្រឿងកាលពីវេលាទៀបភ្លឺកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅ ភូមិស្អាង ឃុំ ស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា នេះថា ក្នុងអំឡុងពេល លោកព្រះរាជអាជ្ញាខេត្ត ចុះឆ្មក់ចាប់រថយន្តដឹកឈើក្រុមឈ្មួញបានធ្វើសកម្មភាពយ៉ាងសកម្មនៅ ស្រុកជ័យសែន នោះពិសេសការចុះ បង្ក្រាបនៅយប់ខាងលើ គឺពួកឈ្មួញឈើបានយករថយន្តមកបិទផ្លូវរថយន្តរបស់ ព្រះរាជអាជ្ញាខេត្ត ដើម្បីរារាំង កិច្ចការសមត្ថកិច្ចនៅក្នុងការប្រដេញចាប់រថយន្តដឹកឈើល្មើសច្បាប់ដែលគេសង្ស័យថា ឈើទាំងនោះត្រូវក្រុម
ឈ្មួញដឹកជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ តែទោះយ៉ាងណាក្តីក៍ ក្រុមការងារ លោកព្រះរាជ អាជ្ញា នៅតែអាចជម្នះការររាំងនោះដោយចាប់បានរថយន្តដឹកឈើល្មើសច្បាប់កែច្នៃមួយគ្រឿងព្រមទាំងរឹបអូស ឈើអារជាច្រើនដុំ និងសន្លឹក។

ប្រភពបន្តទៀតថា ការចុះបង្ក្រាបនោះមកអ្នកបើកបររថយន្ត និងអ្នកពាក់ព័ន្ធក្នុងការដឹកជញ្ជូនបទល្មើសបាន រត់ចែកជើងគ្នាអស់ទាំងយប់។ រថយន្តដឹកឈើដោយរងការខូចខាតធ្ងន់មិនអាចបើកបរទៅមុខបានទៀតទេ ព្រះរាជអាជ្ញា ក៍បញ្ជាមន្ត្រីព្រៃឈើឲ្យយករថយន្តផ្សេងមកសាងឈើយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃ ឈើជ័យសែន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។

តាមប្រភពមួយទៀតបានឲ្យដឹងថា ក្រុមរថយន្តស៊ីណា និងប្រភេទរថយន្តទំនើបៗជាច្រើនគ្រឿងទៀតដែលធ្វើ សកម្មភាពចូលដឹកឈើល្មើសច្បាប់នៅ ស្រុកសង្គមថ្មី ត្រូវកម្លាំង បរិស្ថាន រុករកជាមួយនឹងការប្រដេញស្ទាក់ ចាប់ពី មន្ត្រីរដ្ឋបាលព្រៃឈើ កាលពីយប់ថ្ងៃទី២ ខែសីហា និងកាលពីព្រឹកថ្ងៃទី៣ ខែសីហា រថយន្តដឹកឈើ ទាំងនោះបានបើកគេចសមត្ថកិច្ចទៅជ្រកពួននៅក្នុងព្រៃនិងក្រោយមកនៅម៉ោងប្រមាណម៉ោងជាង២រសៀលរថ
យន្តដឹកឈើទាំងនោះបើកចេញឆ្លងកាត់ព្រំប្រទល់ ខេត្តព្រះវិហារ និង ខេត្តកំពង់ធំ បានយ៉ាងរលូនខណៈដែល កងរាជអាវុធហត្ថខេត្ត និងនគរបាលខេត្ត ដាក់ប៉ុស្តិ៍ប្រចាំការត្រួតពិនិត្យបទល្មើសនៅទីនោះ២៤ម៉ោងលើ២៤ ម៉ោងយ៉ាងតឹងតែងចាំយកតែលុយ។ តែទីបំផុតរថយន្តដឹកជញ្ជូនឈើខុសច្បាប់នៅតែអាចបើកចេញពី ខេត្ត ព្រះវិហារ បានដដែល។

សហគមន៍ការពារព្រៃឈើ បានលើកឡើងថា ប្រសិនបើអាជ្ញាធរខេត្តនៅតែព្រងើយកន្តើយដោយមិនចាត់វិធាន ការបង្ក្រាប ក្រុមឈ្មួញឈើឈ្មោះ ភ័ក្ត្រ នោះទេគឺឈើដែលនៅសេសសល់ចុងក្រោយនា តំបន់បេតិកភណ្ឌភ្នំ ត្បែងនឹងវិនាសបាត់បង់ជាក់ជាពុំខានឡើយ។ គេមិនជឿងថា អាជ្ញាធរខេត្តមិនហ៊ានបង្ក្រាបក្រុមឈ្មួញឈើ ទាំងនោះទេ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក៍បានសម្រេចបង្កើត គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធន ធានធម្មជាតិ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងយន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែនៅក្នុងពេលនេះ សកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើនៅ ខេត្តព្រះវិហារ កំពុងតែមានសន្ទុះគួរឲ្យកត់សម្គាល់ គឺក្រុមឈ្មួញប្រើប្រាស់រថយន្តទំនើបៗ យកមកដឹកជញ្ជូនឈើ។ រីឯអាជ្ញា ធរមានសមត្ថកិច្ចក្នុងខេត្តវិញហាក់គ្មានសមត្ថភាពបង្ក្រាបក្រុមនេះទាល់តែសោះ៕