ព្រះវិហារៈ ឈើប្រណិតប្រមាណជាង១៥៥ដុំខណៈឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញក្រៅទៅបណ្តា ខែត្រផ្សេងត្រូវបានកម្លាំងជំនាញបង្រ្កាបទាន់ពេលវេលាស្ថិតនៅ ស្រុករវៀង ខែត្រព្រះវិហារ។
នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំកម្លាំងចម្រុះសហការជាមួយ អាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍ បានចុះរឹប អូសឈើខុសច្បាប់ដែលឈ្មួញយកមករក្សាទុកដើម្បីត្រៀមដឹកជញ្ជូនចេញទៅក្រៅ។ កិច្ចប្រតិបត្តិការនេះធ្វើ ឡើងនៅ ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខែត្រព្រះវិហារ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងកាលពីថ្ងៃទី៨ ខែកញ្ញា នោះថា ឈើដែលរឹប អូសបានមានចំនួន១៥៥ដុំ។ វាជាប្រភេទឈើលេខ១ ដូចជា ផ្ចឹកនិងសុក្រំ។ល។ ឈើទាំងនោះឈ្មួញបាន ដឹកជញ្ជូនពីព្រៃយកមកលាក់ទុកនៅជិតផ្ទះអ្នកភូមិ ហើយក៍បែកការណ៍ដឹងដល់សមត្ថកិច្ចចម្រុះក៍ចុះមកប ង្រ្កាបតែម្តង។ ឈើជាច្រើនដុំនោះត្រូវបានដឹកយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ វិធានការតាមច្បាប់៕
Video Player
00:00
00:00